
នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមានការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពីដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និងTrail Arm ចំនួន៤ដើម ហើយប្រព័ន្ធជើងក្រោមនេះមានសមត្ថភាពអាចឈានចូលបានជម្រៅជ្រៅ និងលើកគងលើទីទួលបានខ្ពស់។

លើសពីនេះទៅទៀត រថយន្ត Ford Ranger Raptor ក៏មានបំពាក់មកនូវបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរផងដែរ។

សម្រាប់បូម FOX នេះ គឺក្រុមអ្នកជំនាញរបស់ FOX បានសហការជាពិសេសជាមួយក្រុមអ្នកជំនាញ Ford Performance ក្នុងការសិក្សាអំពីស្ថានភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន និងកំណត់នូវទម្រង់ដ៏ល្អមួយសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូប។ នៅក្នុងស្រទាប់បូមនេះ គឺមាននូវលំហូរប្រេង TeflonÔ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ FOX ដែលធ្វើការដល់ទៅ 500 ដងក្នុងមួយវិនាទី ដែលបូមនេះអាចបត់បែនដោយខ្លូនឯង និងប៉ាន់ស្មានទៅតាមស្ថានភាពផ្លូវនីមួយៗនៅពេលបើកបរ ដើម្បីរក្សានូវកម្រិតផាសុកភាពដ៏ល្អក្នុងគ្រប់កាលៈទេសៈទាំងអស់។

ដោយសារបច្ចេកវិទ្យាដ៏ទំនើបក្នុងប្រព័ន្ធបូមដែលមានបំពាក់ក្នុងរថយន្ត Ford Ranger Raptor ទើបនាំអោយប្រព័ន្ធបូមនេះ គឺជាប្រព័ន្ធដ៏ពិសេសលើសគេ ដែលអតិថិជនប្រើប្រាស់អាចកំណត់ និងធ្វើការដោយស្វ័យប្រវត្តទៅតាមគ្រប់ស្ថានភាពផ្លូវ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖--
-សាខាព្រះមុនីវង្ស 078 999 773
-សាខាទឹកថ្លា 095 939 939
-សាខាទូលសង្កែ 078 935 935
-សាខាជ្រោយចង្វារ 017 999 027
-សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
-សាខាបឹងបៃតង 099 999 747
-សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
-សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883