ប្រទេសថៃ

ថៃបង្កើនថវិកា ១,៣ពាន់លានដុល្លារ ជួយពលរដ្ឋមានប្រាក់ចំណូលទាប ចំពេលសេដ្ឋកិច្ចប្រឈមបញ្ហាអតិផរណា


ថវិកាយ៉ាងហោចណាស់ជាង ១ពាន់៣យរយលានដុល្លារអាមេរិក នឹងត្រូវរាជរដ្ឋាភិបាលថៃចំណាយសម្រាប់ឧបត្ថម្ភធននៅជុំបន្តទៀត នៃគម្រោងបណ្ណគាំពារសុខុមាលភាពរបស់រដ្ឋសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាប ខណៈដែលរាជរដ្ឋាភិបាលថៃបានអនុម័តវិធានការបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជនថៃ ចំពេលតម្លៃទំនិញចេះតែកើនឡើងឥតឈប់ឈរនៅមួយរយៈកន្លងមកនេះ។ នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។
ថៃបង្កើនថវិកា ១,៣ពាន់លានដុល្លារ ជួយពលរដ្ឋមានប្រាក់ចំណូលទាប

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក សានទី ព្រំផាត (Santi Promphat) បាននិយាយនៅថ្ងៃទី ១៦ ខែសីហាថា ក្រសួងនេះនឹងបើកវគ្គថ្មីនៃការចុះឈ្មោះទទួលបានបណ្ណគាំពារសុខុមាលភាពរបស់រដ្ឋ សម្រាប់អ្នកដែលមានចំណូលទាបចាប់ពីថ្ងៃទី០៥ ខែកញ្ញាដល់ថ្ងៃទី១៩ ខែតុលា។

លោក សានទី បាននិយាយទៀតថា ចំនួនអ្នករកចំណូលទាប ដែលមានសិទ្ធិទទួលបានសុខុមាលភាពរដ្ឋ និងការឧបត្ថម្ភធននេះត្រូវបានប៉ាន់ប្រមាណថា មានប្រហែលពី ១៣ លាននាក់ទៅ ១៥ លាននាក់ ហើយថវិកាយ៉ាងហោចណាស់ ជាង ១ពាន់៣រយលានដុល្លារកំពុងត្រូវបានត្រៀមទុកសម្រាប់គម្រោងនេះ។

លោក សានទី បាននិយាយថា ចំនួនអ្នកចូលរួមក្នុងគម្រោងនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងតិចតួចប៉ុណ្ណោះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ កំពុងធូរស្រាលជាងមុន ហើយឥឡូវប្រទេសថៃបានបើកចំហយ៉ាងពេញលេញសម្រាប់ភ្ញៀវបរទេស។

បច្ចុប្បន្ននេះ មានអ្នកកាន់បណ្ណសុខុមាលភាពរបស់រដ្ឋចំនួនជាង ១៣លាននាក់ដែលទទួលបានការការផ្ដល់ការទូទាត់ក្នុងតម្លៃប្រមាណ ៨,៥ដុល្លារក្នុងមួយខែ បាតប្រសិនបើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេស្ថិតនៅក្រោម ៨៤៦ដុល្លារក្នុងមួយឆ្នាំ ឬក៏ទទួលបានផ្ដល់ជូនប្រចាំខែ ប្រហែល ៥,៦ដុល្លារ ប្រសិនបើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេមានចន្លោះពី៨៤៦ដុល្លារ ទៅដល់ជាង២ពាន់៨រយដុល្លារក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ពលរដ្ឋដែលស្ថិតក្រោមការទទួលបានការគាំពារពីរដ្ឋនេះក៏នឹងទទួលបានប្រាក់ឧបត្ថម្ភជាង១៤ដុល្លារផ្សេងទៀត ក្នុងមួយខែ សម្រាប់ចំណាយលើការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈផងដែរ។

ហើយជុំថ្មីនៃគម្រោងប័ណ្ណសុខុមាលភាពរដ្ឋសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនេះត្រូវគេរំពឹងថានឹងត្រូវបានអនុវត្តចាប់ពីខែកុម្ភៈឆ្នាំក្រោយ ហើយម្ចាស់បណ្ណបច្ចុប្បន្ននៅតែអាចប្រើបណ្ណនេះបានជាដដែល៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វៀតណាមនឹងទទួលបានការផលិតផលិតនាឡិកា Apple Watch និង កុំព្យូទ័រយូរដៃ MacBook ជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុនយ្សអាមេរិក Apple ដ៏ធំជាងគេបំផុតក្នុងពិភពលោកក្នុងតម្លៃដល់ទៅ ៣ទ្រីលានដុល្លារអាមេរិកនោះ កំពុងពិភាក្សាលើការផលិតនាឡិកាឆ្លាតវៃ App…

នាយករដ្ឋមន្ត្រីចិនចេញមុខមកសន្យាបង្កើនគោលនយោបាយជំរុញកំណើនបន្ថែម ចំពេលសេដ្ឋកិច្ចកើនយឺត

ព័ត៌មាន
នាយករដ្ឋមន្រ្តីចិនលោក លី ឃឺឈាំង បានប្រាប់ទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននៅថ្ងៃទី១៦សីហាថា ប្រទេសចិននឹងបង្កើនការគាំទ្រគោលនយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ