ទីផ្សារដីឡូតិ៍

តើទីផ្សារដីឡូតិ៍ ដែលមានសន្ទុះខ្លាំងនៅប៉ុន្មានឆ្នាំមុន បានឈានដល់មាត់ជ្រោះ ឬយ៉ាងណា?


វិស័យពុះដីឡូត៍នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ ក្រោយពលរដ្ឋមានតម្រូវក្នុងការសាង់សង់ផ្ទះ ឬសម្រាប់អភិវឌ្ឍន៍ផ្សេងៗ។ ប៉ុន្តែនៅមួយរយៈចុងក្រោយវិស័យនេះហាក់ដាំក្បាលចុះយ៉ាងខ្លាំង បន្ទាប់ពីបានរងឥទ្ធិពលពីវិបត្តិកូវីដ-១៩ បញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយសកល។
ទីផ្សារដីឡូតិ៍
ដោយ

តើនៅក្នុងរយៈពេលជិត៦ខែមកនេះ អាជីវកម្មលក់ដីឡូត៍មានស្ថានភាពយ៉ាងណា?

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅតែមានតម្រូវការជាប្រចាំពីអតិថិជន ខណៈអាជីវកម្មពុះដីឡូត៍ដែលមិនមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវហាក់ពុំសូវមានតម្រូវការនោះទេ។ លើសពីនេះ គម្រោងពុះដីឡូតិ៍ ដែលគ្មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវត្រូវកំពុងបង្កការលំបាក និងបង្កើតជាភាពស្មុគស្មាញដល់រាជរដ្ឋាភិបាលកម្ពុជា ដោយសារគម្រោងដីឡូតិ៍ទាំងនោះមិនមានផ្លូវត្រឹមត្រូវ គ្មានប្រភពទឹកស្អាត ថាមពលអគ្គិសនី ជម្លោះព្រំដី និងគ្មានប្រព័ន្ធបង្ហូរទឹកកខ្វក់ជាដើម ដែលបញ្ហានេះនឹងក្លាយជាបន្ទុករបស់ទិញ និងរដ្ឋ។

ស្របពេលវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះតម្រូវការ លោក សន សៀប លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគមុនសម្រេចចិត្តទិញ ឬវិនិយោគក្នុងវិស័យដីឡូត៍ គឺត្រូវសិក្សាពីផ្លូវច្បាប់ ឬរកអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ ក៏ដូចជាមន្រ្តីផ្នែកសុរិយោដីជាដើម ដើម្បីផ្ដល់នូវយោបល់ឱ្យគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវត្រួតពិនិត្យលើប្លង់កម្មសិទ្ធិ និងការរៀបចំឯកសារទិញលក់ បើមិនចង់ជួបបញ្ហាក្នុងការវិនិយោគ។

យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានជំនឿជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤ នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយរំពឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទទួលបានគម្រោងវិនិយោគបរទេសលើវិស័យសក្កានុពលមួយចំនួន៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

None



អត្ថបទបន្ទាប់


តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសិទ្ធិរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដែរ ឬទេ?

មន្រ្តីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តឱ្យកូនបំណុលទៅពិភាក្សាជាមួយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយភាពពិត និងស្មោះត្រង…

ក្រុមហ៊ុន Vietjet ជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 50 របស់វៀតណាម

ភ្នំពេញ ថ្ងៃ 28 មិថុនា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet ទទួលបានតំណែងលេចធ្លោមួយនៅក្នុងតារាងកំពូលក្រុមហ៊ុនទាំង 50 ប្រចាំឆ្នាំរបស់ទស្សនាវដ្ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ