
ការរក្សាបាននូវចំណាត់ថ្នាក់ បង្ហាញថា ធនាគារ ហត្ថា មិនត្រឹមតែមានស្ថិរភាពនឹងសក្ដានុពលនោះទេ ប៉ុន្តែថែមទាំងជាគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងដំណើរការនូវហិរញ្ញវត្ថុដ៏រឹងមាំ និងសមត្ថភាពគ្រប់គ្រងអាជីវកម្មបានយ៉ាងល្អ។ សូចនាករសំខាន់ៗ ក្នុងការវាយតម្លៃនេះរួមមាន៖ បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់(BBB+) នេះ គឺជាការបញ្ជាក់នៃភាពទុកចិត្តទៅកាន់ ម្ចាស់ភាគហ៊ុន អតិថិជន ព្រមទាំងជាសញ្ញាបង្ហាញថា ធនាគារ កំពុងជំរុញអាជីវកម្មទៅមុខដោយទស្សនវិស័យច្បាស់លាស់ ការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយភាពរឹងមាំជាមួយនឹងទស្សនវិស័យអាជីវកម្មច្បាស់លាស់ ការគ្រប់គ្រងមានប្រសិទ្ធភាព និងធនធានរឹងមាំ។ យើងនឹងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុ និងលើកស្ទួយសេវាកម្មផ្នែកហិរញ្ញវត្ថុឲ្យកាន់តែមានគុណភាព និងទំនុកចិត្តខ្ពស់បំផុត។



អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។