អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Coca-Cola Zero របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា


ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក COCA-COLA ZERO នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ១២០៩ ព.ណ កសប ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Coca-Cola Zero របស់ក្រុមហ៊ុន The Coca-Cola Company ក្នុងព្រះរាជាណាចក្រកម្ពុជា

តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខដោយស្របច្បាប់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានម៉ាកសញ្ញាខាងលើនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ។​

តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល​ ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។ និយាយជារួម មានតែក្រុមហ៊ុនកូកា-កូឡា កម្ពុជា តែប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូល និងចែកចាយភេសជ្ជៈរបស់ក្រុមហ៊ុន The Coca-Cola Company ដែលមានពាក់ម៉ាកខាងលើ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕




អត្ថបទបន្ទាប់


កម្ពុជារំពឹងទទួលបានទេសចរបរទេស ៥០ម៉ឺននាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងការជួយផ្សព្វផ្ស…

Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ត្រូវបានដាក់សម្ពោធជាផ្លូវការ

ព័ត៌មាន
ជួបគ្នាម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ផ្នែករថយន្ត Ford នោះគឺពិធីសម្ពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ