អត្ថបទពាណិជ្ជកម្ម

ជាង ៣០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនកម្ពុជា ធនាគារ ហត្ថា បានសម្ពោធជាផ្លូវការការិយាល័យ កណ្តាលថ្មី ស្ថិតក្នុងរាជធានីភ្នំពេញ


ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PCL) ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃ សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Global Financial Group) មានវត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ នៃប្រទេសកម្ពុជាជាង ៣០ឆ្នាំមកហើយ ហើយនេះក៏ជាពេលវេលាដែលមានមោទនភាព ក្នុងការប្រកាសពីការអបអរសាទរពិធីសម្ពោធជាផ្លូវការ ការិយាល័យកណ្តាល ធនាគារ ហត្ថា ម.ក ដែលមាន ទីតាំងក្នុងទីក្រុងភ្នំពេញ។
ជាង ៣០ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនកម្ពុជា ធនាគារ ហត្ថា បានសម្ពោធជាផ្លូវការការិយាល័យ កណ្តាលថ្មី ស្ថិតក្នុងរាជធានីភ្នំពេញ
ដោយ
អំពី Hattha bank

ពិធីបើកជាផ្លូវការ ការិយាល័យកណ្តាល ធនាគារ ហត្ថា ម.ក កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៥ ត្រូវបានធ្វើឡើង ​ក្រោមអធិបតីភាព​របស់ ឯកឧត្តម​ រ័ត្ន​ សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហត្ថា និងធនាគារ ក្រុងស្រ៊ី។

ពិធីសម្ភោធជាផ្លូវការ ការិយាល័យកណ្តាល ធនាគារ ហត្ថា នៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលមានតម្លៃដ៏វិសេសវិសាលពីការតាំងចិត្តដ៏មុតមាំ​ របស់ធនាគារ ហត្ថា​ និង​ទំនុកចិត្ត ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់ខ្លួនចំពោះ​អតិថិជន និងភាគទុនិក ព្រមទាំងសាធារណៈជនទាំងអស់របស់ធនាគារ ហត្ថា សម្រាប់​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា។ សមិទ្ធផលនេះ កើតឡើងដោយសារការគាំទ្រយ៉ាងខ្លាំង និងការជឿទុកចិត្តពីអតិថិជន ក៏ដូចជាការសហការយ៉ាងពេញទំហឹង ពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេស​ធនាគារ​ជាតិ​នៃកម្ពុជា និងការប្តេជ្ញាចិត្ត​រួមពីភាគទុនិក និង វិនិយោគិនផងដែរ។ ជាមួយនឹងអាគារ​ការិយាល័យកណ្តាល​ថ្មី​នេះ ធនាគារ​ ហត្ថា ​ជឿជាក់យ៉ាងមុតមាំថា អតិថិជន និង​ភាគទុនិក ​នឹងទទួលបានបទពិសោធន៍​ថ្មីក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុបែបទំនើប និងប្រកបដោយបច្ចេកវិទ្យា សុវត្ថិភាព មានភាពងាយស្រួល និងសំបូរបែបឥតខ្ចោះ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ហត្ថាបានមានប្រសាសន៍ថា "ពិធីសម្ពោធជាផ្លូវការ ការិយាល័យកណ្តាលថ្មីដ៏លេចធ្លោនេះ គឺជាសក្ខីភាព ចំពោះចក្ខុវិស័យដ៏យូរអង្វែងរបស់ ធនាគារនៅក្នុងទីផ្សារហិរញ្ញវត្ថុប្រទេសកម្ពុជា។ វាមិនមែនត្រឹមតែ​ជាអគារការិយាល័យកណ្តាលថ្មីធ្វើការ​ប៉ុណ្ណោះទេ​ ប៉ុន្តែវាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជននូវសេវាកម្មប្រកបដោយបទដ្ឋានខ្ពស់បំផុត ការបង្កើត និងផ្ដល់នូវបរិយាកាសការងារដ៏ប្រសើរសម្រាប់បុគ្គលិករបស់ខ្លួន បន្ថែមពីលើការរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារកម្ពុជា។ លោកបានបន្ថែមថា៖ "យើងជឿជាក់ថា ជាមួយនឹងការិយាល័យកណ្ដាលថ្មីនេះ​ ធនាគារ ហត្ថា នឹងសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យមួយកម្រិតទៀត និងបង្កើតនូវគុណតម្លៃយូអង្វែងសម្រាប់អតិថិជន បុគ្គលិក ព្រមទាំងភាគទុនិករបស់ខ្លួនផងដែរ។"

លោក Kenichi Yamato, ប្រធាននាយកប្រតិបត្តិនៃធនាគារ ក្រុងស្រ៊ី បានមានប្រសាសន៍ថា "អបអរសាទរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃធនាគារ ហត្ថា ចំពោះសមិទ្ធផលដែលបានសម្រេចយ៉ាងត្រចះត្រចង់នៅថ្ងៃនេះ។” លើសពីនេះលោកបានលើកឡើងថា “តាំងពីឆ្នាំ ២០១៦ បន្ទាប់ពីធនាគារ ហត្ថា បានក្លាយទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារ ក្រុងស្រ៊ី យើងបានឃើញថាធនាគារ ហត្ថា ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តពង្រីកការវិនិយោគក្នុងតំបន់អាស៊ានរបស់យើង។” លោកបានបន្ថែមថា "ធនាគារ ហត្ថា បានឈរនៅចំណុចកណ្ដាលនៃចក្ខុវិស័យមួយនេះ។ យើងនឹងបន្តជួយជ្រោមជ្រែងមកកាន់ធនាគារ ហត្ថា មិនត្រឹមតែជាដើមទុនវិនិយោគ និងមូលនិធិនោះទេ ប៉ុន្តែយើងបានចែករំលែកជំនាញបច្ចេកទេស ពង្រឹងផ្នែកអភិបាលកិច្ច ការគ្រប់គ្រង។”

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថានៅក្នុងកម្មវិធីសម្ពោធអគារការិយាល័យរបស់ធនាគារ ហត្ថា ថា "​ខ្ញុំ​សូមចូលរួមអបអរសាទរ ភាគទុនិក ក្រុមប្រឹកក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ​ ហត្ថា ម.ក ចំពោះសមិទ្ធផលដែលបានសម្រេចជាបន្តបន្តាប់ជាពិសេស ការផ្លាស់ប្តូរទីតាំងស្នាក់ការកណ្ដាលមកទីតាំងថ្មី នៅអគារធនាគារ ហត្ថា ថៅវើ នាពេលនេះ។" ឯ.ឧ បានបន្តទៀតថា៖ "ពិធីសម្ពោធទីស្នាក់ការកណ្តាល ធនាគារ ហត្ថា ម.ក នាពេលនេះ ជាសក្ខីភាពមួយបង្ហាញពីជំនឿទុកចិត្តរបស់អតិថិជន និង វិនិយោគិនបរទេស មកលើវិស័យធនាគារនៅកម្ពុជា។ ទន្ទឹមនេះ ទីស្នាក់ការកណ្តាលថ្មីនេះ ជាការបង្ហាញនូវវឌ្ឍនភាព ការច្នៃប្រឌិត និងឧត្តមភាពនៃការផ្ដល់សេវាកម្មធនាគារជូនអតិថិជនប្រកបដោយបរិយាបន្ន ភាពងាយស្រួល ព្រមទាំងភាពទំនើបស៊ីវិល័យ។”

ពិធីបើកសម្ពោធការិយាល័យកណ្តាលរបស់ធនាគារ ហត្ថា នៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញដ៏ច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏មុតមាំ និងផ្ដល់ជូននៅសេវាប្រតិបតិការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនមេធនាគារ ក្រុងស្រ៊ី ការសហការយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ការជឿជាក់ពីអតិថិជន​ និងភាគទុនិក និង វិនិយោគិនផងដែរ។ ធនាគារ ហត្ថា មានបំណងមុតមាំក្នុងការផ្ដល់សេវាហិរញ្ញវត្ថុទំនើប និងមានភាពច្នៃប្រឌិត ដើម្បីជំរុញការរីកចម្រើនរបស់អាជីវកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថានៅក្នុងកម្មវិធីសម្ពោធអគារការិយាល័យរបស់ធនាគារ ហត្ថា ថា "​ខ្ញុំ​សូមចូលរួមអបអរសាទរ ភាគទុនិក ក្រុមប្រឹកក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ​ ហត្ថា ម.ក ចំពោះសមិទ្ធផលដែលបានសម្រេចជាបន្តបន្តាប់ជាពិសេស ការផ្លាស់ប្តូរទីតាំងស្នាក់ការកណ្ដាលមកទីតាំងថ្មី នៅអគារធនាគារ ហត្ថា ថៅវើ នាពេលនេះ។" ឯ.ឧ បានបន្តទៀតថា៖ "ពិធីសម្ពោធទីស្នាក់ការកណ្តាល ធនាគារ ហត្ថា ម.ក នាពេលនេះ ជាសក្ខីភាពមួយបង្ហាញពីជំនឿទុកចិត្តរបស់អតិថិជន និង វិនិយោគិនបរទេស មកលើវិស័យធនាគារនៅកម្ពុជា។ ទន្ទឹមនេះ ទីស្នាក់ការកណ្តាលថ្មីនេះ ជាការបង្ហាញនូវវឌ្ឍនភាព ការច្នៃប្រឌិត និងឧត្តមភាពនៃការផ្ដល់សេវាកម្មធនាគារជូនអតិថិជនប្រកបដោយបរិយាបន្ន ភាពងាយស្រួល ព្រមទាំងភាពទំនើបស៊ីវិល័យ។”

ពិធីបើកសម្ពោធការិយាល័យកណ្តាលរបស់ធនាគារ ហត្ថា នៅថ្ងៃនេះ គឺជាសញ្ញាបង្ហាញដ៏ច្បាស់លាស់នៃការប្តេជ្ញាចិត្តដ៏មុតមាំ និងផ្ដល់ជូននៅសេវាប្រតិបតិការ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនមេធនាគារ ក្រុងស្រ៊ី ការសហការយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ការជឿជាក់ពីអតិថិជន​ និងភាគទុនិក និង វិនិយោគិនផងដែរ។ ធនាគារ ហត្ថា មានបំណងមុតមាំក្នុងការផ្ដល់សេវាហិរញ្ញវត្ថុទំនើប និងមានភាពច្នៃប្រឌិត ដើម្បីជំរុញការរីកចម្រើនរបស់អាជីវកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។




អត្ថបទបន្ទាប់


តើផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវឆ្លងកាត់ដំណាក់កាល និងបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារចិន?

កម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីពេលថ្មី…

តើមានកត្តាអ្វីទាញទម្លាក់តម្លៃមាសឱ្យធ្លាក់ចុះមកនៅត្រឹមជាង៣,៩០០ដុល្លារក្នុងមួយតម្លឹង?

តម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាបន្តបន្ទាប់ប៉ុន្មានខែចុងក្រោយនេះ ពោលគឺបន្ទាប់សង្គ្រាមពន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ