អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួនចំពោះការ​ជួយ​ដល់​សហគមន៍​មូលដ្ឋាន និង​បរិស្ថានតាមរយៈការ​ដាំ​ដើម​កោងកាងនៅ​ខេត្ត​កែប


រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ – ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សបរិស្ថានកម្ពុជាតាមរយៈការដាំដើមកោងកាងចំនួន ៣ ០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួនចំពោះការ​ជួយ​ដល់​សហគមន៍​មូលដ្ឋាន និង​បរិស្ថានតាមរយៈការ​ដាំ​ដើម​កោងកាងនៅ​ខេត្ត​កែប
ដោយ
អំពី Heineken Cambodia

ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព «រួមគ្នាដើម្បី​កម្ពុជាកាន់​តែ​ប្រសើរ»ដែលផ្តោតលើសសរស្តម្ភសំខាន់ៗបីរួមមាន បរិស្ថាន សង្គម និងការទទួលខុសត្រូវ។

គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗដើម្បីអបអរខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ កម្មវិធីដាំដើមកោងកាងនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលខេត្តកែប និងអមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត សហគមន៍នេសាទភូមិកែប និងសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ ដល់ ២០២៨ ដើម្បីលើកកម្ពស់ ភាពស្អាត ភាពបៃតង និងចីរភាព ដោយការចូលរួមចំណែកនេះនឹងជួយរាជរដ្ឋាភិបាលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងដែលទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ីដែលមានសារៈសំខាន់សម្រាប់ការអភិរក្សបរិស្ថានរបស់យើង»។

អភិបាលខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «យើងពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានជ្រើសរើសខេត្តកែបសម្រាប់គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ។ នៅសហគមន៍នេសាទភូមិកែប យើងដឹងពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងការថែរក្សាសុខភាព សុខុមាលភាពសហគមន៍ និងបរិស្ថានរបស់យើង»។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំមកហើយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាប្រសើរឡើង»របស់យើង។ ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់យើងចំពោះបរិស្ថាន និងសហគមន៍មូលដ្ឋានដូចជា សហគមន៍នេសាទភូមិកែបជាដើម។ នៅ ក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា យើងយល់ថា យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកនៅជុំវិញយើងរីកចម្រើនជាមួយយើងដូចគ្នា។ ដូច្នេះហើយនេះជាមូលហេតុដែលយើងធ្វើកម្មវិធីនេះឡើងនៅថ្ងៃនេះ»។  

លោក រិន ធារ៉ា ប្រធានសហគមន៍នេសាទភូមិកែបមានប្រសាសន៍ថា៖ «ការការពារ និងស្ដារព្រៃកោងកាងផ្តល់នូវការការពារដ៏ល្អបំផុតមួយរបស់ធម្មជាតិប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយសាររុក្ខជាតិប្រភេទនេះរួមចំណែកក្នុងការស្រូបយកឧស្ម័នកាបូនិច និងកាត់បន្ថយការហូរច្រោះច្រាំងទន្លេដោយផ្តល់ការការពារដល់សហគមន៍តំបន់ឆ្នេរ ជួយទប់ស្កាត់នឹងទឹកជំនន់តាមឆ្នេរសមុទ្រ ខ្យល់បក់ខ្លាំង និងរលកសមុទ្រ»។

តំបន់ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរទៅដោយជីវចម្រុះ ដែលអ្នកស្រុកនៅតំបន់នោះជាច្រើនពឹងផ្អែកជីវចម្រុះទាំងនោះក្នុងការចិញ្ចឹមជីវិតរបស់ពួកគេដូចជា អាហារប្រចាំថ្ងៃ សម្ភារៈសំណង់ និងតំបន់ទេសចរណ៍ធម្មជាតិ។ ព្រៃកោងកាងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាពប្រព័ន្ធធារាសាស្រ្តរបស់យើងដោយធានាឱ្យមានលំហូរទឹកស្អាត និងមានគុណភាព។ ការដាំដើមឈើកោងកាងនេះស្របនឹងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការការពារប្រភពទឹកស្អាត និងធម្មជាតិដោយប្រកបដោយសុខុមាលភាពល្អ។

គំនិតផ្តួចផ្តើមចុងក្រោយនេះ រួមចំណែកដល់គម្រោងដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំពុងតែដំណើរការជាមួយសហគមន៍ ដែលឥឡូវនេះក្រុមហ៊ុនបានដាំ និងបរិច្ចាគដើមឈើជាង ១ ០០០០ ដើមនៅទូទាំងខេត្តចំនួន ៥ និងផ្តល់អំពូលភ្លើងតាមដងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យជាង ៩៩០ ដល់សហគមន៍ចំនួន ៥ ដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

គំនិតផ្តួចផ្តើមនៃផ្នែកបរិស្ថាន និង យុទ្ធសាស្រ្ត «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍វាយតម្លៃផលវិជ្ជមានសេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះដែលបានសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានSteward Redqueen ដែលត្រូវបានចាត់តាំងឱ្យសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះសង្គមនិងសេដ្ឋកិច្ចកម្ពុជាដែលជាផ្នែកមួយនៃខួបលើកទី ៣០ របស់ក្រុមហ៊ុន ។ របាយការណ៍ «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ ក្រុមហ៊ុន ហ៊ិននីគែន ដល់ព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្ហាញជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមនាពេលថ្មីៗនេះពីគណៈប្រតិភូ ក្រុមហ៊ុន ហ៊ិននីគែន ដឹកនាំដោយប្រធានតំបន់របស់ ក្រុមហ៊ុន ហ៊ិននីគែន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Jacco van der Linden ។

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិកប្រមាណ ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាប្រមាណ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយការប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដោយផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕




អត្ថបទបន្ទាប់


បញ្ជុះតម្លៃរហូតដល់ ៥០០០$ ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ូដែល JETOUR TRAVELLER T2 ២០២៥

នារសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Jetour Cambodia បានប្រកាស ដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្ត ដែលមានរចនាបទបែបជ្រុង Of…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារពេលល្ងាចនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីន

សៀមរាប៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ