វិស័យដឹកជញ្ជូន

ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់រវាងចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងដាក់ឱ្យដំណើរការឆាប់ៗនេះ


ផ្លូវល្បឿនលឿនអាស៊ាន ដែលជាសេវាកម្មដឹកជញ្ជូនទំនិញឆ្លងដែនតាមរថភ្លើងល្បឿនលឿនតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងចាប់ផ្ដើមបម្រើសេវាកម្មដឹកជញ្ជូននៅសប្តាហ៍ក្រោយនេះ។ សេវានេះជារបកគំហើញមួយក្នុងការតភ្ជាប់ផ្លូវដែកអន្តរជាតិ ដែលនឹងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ថៃ និងអាស៊ាន នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យដឹកជញ្ជូន
ដោយ

ផ្លូវរថភ្លើងលឿនអាស៊ាន ដែលតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងចាប់ផ្ដើមបម្រើសេវាកម្មដឹកជញ្ជូនទំនិញតាមរថភ្លើងល្បឿនលឿននៅសប្តាហ៍ក្រោយ ដើម្បីជំនួសឱ្យការដឹកជញ្ជូនទំនិញតាមសមុទ្រ។ គម្រោងនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ និងថៃ បន្តទៅកាន់ម៉ាឡេស៊ី ដោយបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រសិទ្ធភាពក្នុងតំបន់។ ក្រៅពីបម្រើសេវាដឹកទំនិញ ផ្លូវរថភ្លើងល្បឿនលឿននេះ ក៏គ្រោងនឹងដឹកអ្នកដំណើរផងដែរ ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងតំបន់។

ការដាក់ឱ្យដំណើរការសាកល្បងលើកដំបូងផ្លូវរថភ្លើងនេះនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយរថភ្លើងនេះចេញដំណើរពីស្ថានីយដឹកទំនិញមួយក្នុងទីក្រុងសេឡានហ្គ័រ (Selangor) ប្រទេសម៉ាឡេស៊ី ហើយបានទៅដល់ទីក្រុងចុងកឹង ប្រទេសចិន នៅថ្ងៃទី១១ ខែកក្កដា ដោយដឹកគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម និងបានត្រឡប់ទៅដល់កន្លែងដើមវិញដោយជោគជ័យ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងគ្រោងកាត់បន្ថយបុគ្គលិក១៩%

នៅឆ្នាំ២០២៥ មិនមែនមានតែក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ដែលជួបបញ្ហាលុយកាក់ ឬខ្វះលុយចំណាយប្រតិបត្តិការ ដោយពេលនេះ សូម្បីតែអង្គការសហប្រជាជាតិ (UN)…

ខេត្តជាប់មាត់សមុទ្ររំពឹងស្រូបទាញភ្ញៀវទេសចរបានច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

រៀងរាល់ពេលមានពិធីបុណ្យទានម្ដងៗ ពលរដ្ឋខ្មែរតែងតែឆ្លៀតធ្វើដំណើរកម្សាន្តជួបជុំជាមួយសាច់ញាតិទៅកាន់តំបន់ទេសចរណ៍នានា។ ដើម្បីទាក់ទាញអ្នកទេសចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ