ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ

ឯកឧត្តម វង្សី វិស្សុត ចាត់ទុកពិព័រណ៍ចិន-អាស៊ានជាឱកាសសម្រាប់កម្ពុជាផ្សព្វផ្សាយពីផលិតផលសក្តានុពលនៅលើទីផ្សារអន្តរជាតិ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណាននីង ប្រទេសចិន ជាវេទិកា និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីផលិតផលសក្តានុពលនៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏បានផ្តល់ឱកាសដល់វិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករជួបប្រាស្រ័យទាក់ទងគ្នា ស្វែងរកដៃគូសហការ និងសហប្រតិបត្តិការ ជាពិសេសសំដៅពង្រឹងភាពជាម្ចាស់ នៃវិស័យឯកជន។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកពិព័រណ៍ចិន-អាស៊ានជាវេទិកាដ៏ធំមួយ ដែលថ្នាក់ដឹកនាំកំពូលចិន-អាស៊ានយកចិត្តទុកដាក់ខ្ពស់ និងបានមកជួបជុំគ្នាផ្លាស់ប្តូរបទពិសោធ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ នយោបាយ ការទូត ទំនាក់ទំនងប្រជាជន និងប្រជាជន និង

វិស័យឯកជន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្តល់ឱកាសដល់វិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករ ជួបប្រាស្រ័យទាក់ទងគ្នា ស្វែងរកដៃគូសហការ និងសហប្រតិបត្តិការ ជាពិសេសសំដៅពង្រឹងភាពជាម្ចាស់នៃវិស័យឯកជន។

សម្រាប់ឯកឧត្តម វង្សី វិស្សុត ពិព័រណ៍ចិន-អាស៊ានលើកទី២២ ជាឱកាសដ៏ល្អ ដែលកម្ពុជាអាចផ្សព្វផ្សាយផលិតផលសក្តានុពលរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន, ពង្រីកទីផ្សារនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះ កម្ពុជាបានរៀបចំស្តង់ពាណិជ្ជកម្មចំនួន៩៣ស្តង់សម្រាប់ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន/សហគ្រាសសរុបចំនួន៥៦ ដោយក្នុងនោះមានផលិតផលកសិកម្ម, សេវាកម្ម និងគម្រោងវិនិយោគ, អាហារ និងភេសជ្ជៈ, សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ត្បូង និងគ្រឿងអលង្ការ និងផលិតផលផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់ក្រសួងស្ថាប័ន វិនិយោគិន ធុរជន សមាគម ក្រុមហ៊ុន និងសហគ្រាសនានា ពិសេសសហគ្រាសធុនតូច និងមធ្យមបន្តជំរុញការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្មឱ្យបានកាន់តែច្រើន ដើម្បីម្ខាងជួយដល់ប្រជាពលរដ្ឋ និងម្ខាងទៀតរួមចំណែកជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីធ្វើឡើងក្នុងអំឡុងពេល ឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃម្ពុជាចូលរួមកាត់ខ្សែបូសម្ពោធពន្លាជ័យកម្ពុជា និងទស្សនាស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅក្នុងឱកាសពិព័រណ៍ចិន-អាស៊ានលើកទី២២ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន៕

អត្ថបទ ខេមបូណូមីស, រូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


កម្ពុជាចាត់ទុកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ជាការបើកទំព័រភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ថ្មី ក្រោយប្រព័ន្ធពាណិជ្ជកម្មពិភពលោកមានការបែកខ្ញែក

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាដ៏មានស…

ម្ចាស់ចម្ការស្វាយចន្ទីប្រមាណ ៨០នាក់ ចូលរួមសិក្ខាសាលាអំពី បច្ចេកទេសថែទាំដំណាំស្វាយចន្ទី ដែលរៀបចំឡើងដោយសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន យូ-ធី ក្រប ប្រឹថេកសិន

ក្រុមកសិករម្ចាស់ចម្ការស្វាយចន្ទីមកពីបណ្ដាខេត្ត ជាច្រើន នៅទូទាំង ប្រទេស សរុបប្រមាណ ៨០នាក់ បានចូលរួមនៅក្នុងសិក្ខាសាលា ស្ដីពី «បញ្ហា និងដំណោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ