រដ្ឋអាជ្ញាក្រុមហូជីមិញ

រដ្ឋអាជ្ញាក្រុមហូជីមិញចង់តម្កល់ទោសប្រហារជីវិតចំពោះមហាសេដ្ឋីអចលនទ្រព្យ ជុង មីឡាន


ព្រះរាជអាជ្ញាក្រុងហូជីមិញកាលពីថ្ងៃសុក្រ បានជំរុញឱ្យសាលាឧទ្ធរណ៍ក្រុងហូជីមិញ តម្កល់ការកាត់ទោសប្រហារជីវិតលើលោកស្រី ជុង មីឡាន ( Truong My Lan) មហាសេដ្ឋីអចលនទ្រព្យដែលមានពិរុទ្ធ ដោយនិយាយថា ករណីនេះនៅក្នុងសាវនាការគឺមិនមានការវិវឌ្ឍន៍ថ្មី ដែលអាចធានាឱ្យមានការផ្លាស់ប្តូរការសម្រេចចិត្តឡើយ។
រដ្ឋអាជ្ញាក្រុមហូជីមិញ
ដោយ

មហាសេដ្ឋីអចលនទ្រព្យ ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមេសា ពីបទកេងបន្លំប្រាក់ ៦៧៧ទ្រីលានដុង ដែលស្មើនឹងប្រមាណជាជិត២៧ពាន់លានដុល្លារ ពីធនាគារ Saigon Commercial ក្នុងរយៈពេល ១០ ឆ្នាំនោះ គឺពិបាកគេចផុតពីទោសប្រហារជីវិតណាស់ ។

ព្រះរាជអាជ្ញាបាននិយាយថា ទោះបីជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Van Thinh Phat បានបង្ហាញវិប្បដិសារី និងសន្យាថានឹងប្រើប្រាស់ទ្រព្យសម្បត្តិរាប់រយលានរបស់លោកស្រី ដើម្បីទូទាត់សងដល់ធនាគារ Saigon Commercial Bank សម្រាប់រឿងក្តីនេះក៏ដោយ ប៉ុន្តែសកម្មភាពទាំងនេះ មិនគ្រប់គ្រាន់ដើម្បីលុបចោលការកាត់ទោសប្រហារជីវិតរបស់លោកស្រីឡើយ។

ក្រៅពីការកាត់ទោសប្រហារជីវិត លោកស្រីក៏ត្រូវបានកាត់ទោសប្រមាណជា ២០ឆ្នាំផងដែរពីសូកប៉ាន់ និងបំពានបទប្បញ្ញត្តិធនាគារផងដែរ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃរ៉ែនីកែលបានធ្លាក់ចុះជាសកល ក្រោយតម្រូវការរថយន្តអគ្គិសនីមានការធ្លាក់ចុះ

តម្លៃរ៉ែនីកែលដែលជាទំនិញចាំបាច់សម្រាប់រថយន្តអគ្គិសនីបានធ្លាក់ចុះជិតដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដោយសារតម្រូវការរ…

ការលក់រាយរបស់ចិននៅខែតុលាកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែកុម្ភៈ

អត្រាលក់រាយទំនិញប្រើប្រាស់ ដែលជារង្វាស់នៃការចំណាយក្នុងគ្រួសារនៅចិនបានកើនឡើង ៤,៨% នៅក្នុងខែតុលា ដែលជាអត្រាកំណើនខ្ពស់់បំផុតបន្ទាប់ពីបានធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ