គណៈប្រតិភូនៃតំបន់រដ្ឋបាលពិសេសហុងកុង

ហុងកុងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា


គណៈប្រតិភូនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីស្វែងរកឱកាស និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។ តួយ៉ាង តាមរយៈការបំពេញទស្សនៈកិច្ចនេះ ភាគីកម្ពុជា និងហុងកុងបានចុះអនុសារណៈយោគយល់គ្នាចំនួន១៣ ដោយរាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម វិនិយោគ រហូតទៅដល់វិស័យអាកាសចរណ៍។
គណៈប្រតិភូនៃតំបន់រដ្ឋបាលពិសេសហុងកុង
ដោយ

លោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានដឹកនាំគណៈប្រតិភូរបស់ហុងកុង និងតំណាងក្រុមហ៊ុនហុងកុងធំៗជាង៣០ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការផ្នែកផ្សេងៗគ្នា ទាំងក្នុងវិស័យហិរញ្ញវត្ថុនិងធានារ៉ាប់រង នវានុវត្តនិងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងភស្តុភារ ថាមពល និងបដិសណ្ឋារកិច្ចជាដើម ដើម្បីមកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ លោក John Lee បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះថា គឺដើម្បីដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

លោក John Lee បានចាត់ទុកការតភ្ជាប់រវាងហុងកុង និងកម្ពុជានេះ គឺជាការតភ្ជាប់មួយដ៏អស្ចារ្យ ដ្បិតថា ហុងកុងគឺជាទីក្រុងមួយក៏មានភាពល្បីល្បាញដោយសារភាពខ្លាំងរបស់ខ្លួនដូចជាវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ភស្តុភាកម្ម និងសេវាកម្មវិជ្ជាជីវៈ ដែលនឹងអាចជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងកុងកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ លោក John Lee បានអះអាងថា ជាលទ្ធផលនៃបេសកម្មនៅកម្ពុជានេះ រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ក៏បានចុះអនុសារណៈយោគយល់គ្នាចំនួន១៣ផងដែរ ទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជាពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ក៏ដូចជាវិស័យអាកាសចរណ៍ផងដែរ។

ទន្ទឹមនេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ការវិនិយោគរបស់វិនិយោគិនហុងកុងក្នុងទីផ្សារកម្ពុជា គឺនឹងផ្តល់ឱកាសឱ្យវិនិយោគិនហុងកុងបានចូលមកក្នុងទីផ្សារសេដ្ឋកិច្ចមួយដែលកំពុងមានការអភិវឌ្ឍខ្លាំងនៅក្នុងតំបន់ ដែលមានបរិយាកាសវិនិយោគដែលគាំទ្រពីការគិតគូរបរិស្ថាន និងរាជរដ្ឋាភិបាលដែលមានជំនាញសម្រាប់ជួយសម្របសម្រួលដល់វិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើដល់វិនិយោគិនហុងកុងឱ្យជួយបន្តការវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត Peter K N Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង នឹងបង្កើតការិយាល័យទីប្រឹក្សា HKTDC ថ្មីមួយនៅរាជធានីភ្នំពេញ ដើម្បីជួយជំរុញឱ្យមានកិច្ចសហការបន្ថែមទៀតរវាងកម្ពុជា និងហុងកុង ដ្បិតថាបច្ចុប្បន្ន HKTDC មានការិយាល័យចំនួន៥០នៅទូទាំងពិភពលោក ក្នុងនោះការិយាល័យចំនួន៦ នៅក្នុងតំបន់អាស៊ាន ដូចជាទីក្រុងបាងកក ហូជីមិញ ហ្សាកាតា គូឡាឡាំពួ ម៉ានីល និងសិង្ហបុរី៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ចេញរបាយការណ៍ពីប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្មដោយលើសពីការរំពឹងទុករហូតដល់ ២១% លើគោលដៅដែលបានកំណត់នៅឆមាសទីមួយនៃឆ្នាំ ២០២៤

ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរប…

សារៈសំខាន់នៃកម្មវិធី “Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ 2024” រៃអង្គាសថវិកាសប្បុរសធម៌សម្រាប់សហគមន៍

ការរត់បានក្លាយជាកីឡាដ៏ពេញនិយមសម្រាប់ការហ្វឹកហាត់និងបានបញ្ចូលទៅក្នុងរបៀបរស់នៅរបស់មនុស្សជាច្រើននៅក្នុងសហគមន៍។ ថ្មីៗនេះ កម្មវិធី រត់ម៉ារ៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ