អាកាសចរណ៍ Emirates នឹង​តភ្ជាប់​​ភ្នំពេញ-បាងកក ជាមួយ​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ពី​ទីក្រុង​ឌូបៃ


អាកាសចរណ៍​អ៊ែមមឺរ៉ែត (Emirates) នឹង​តភ្ជាប់​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​បាងកក ជាមួយ​នឹង​សេវាហោះហើរ​​ប្រចាំ​ថ្ងៃ​ថ្មី​របស់​ខ្លួន ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី1 ខែ​​មិថុនា ឆ្នាំ​2019។
អាកាសចរណ៍ Emerates នឹង​តភ្ជាប់​​ភ្នំពេញ-បាងកក ជាមួយ​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ពី​ទីក្រុង​ឌូបៃ។
ដោយ

សេវាកម្ម​ពីទីក្រុង​ឌូបៃ ទៅក្រុង​ភ្នំពេញ តាមរយៈ​ទីក្រុង​បាងកក នឹង​ផ្តល់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​ថៃ ដោយ​មាន​ជម្រើស​ជើង​ហោះហើរ​ជា​ច្រើន។ អ្នក​ដំណើរ​ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​នេះ ក៏​នឹង​ទទួល​បាន​ភាព​រីករាយ​និង​បណ្តាញ​គោលដៅ ភ្ជាប់​ទៅ​កាន់​ជាង 150​កន្លែង នៅ​ក្នុង 86​ប្រទេស​ផងដែរ។

ជើងហោះហើរបន្ថែម​ថ្មី​នេះ នឹង​​​ដំណើរការ​​ដោយ​ប្រើ​​យន្តហោះ​ប្រភេទ Boeing 777 របស់ អ៊ែមមឺរ៉ែត។ ជើងហោះហើរ​ទៅកាន់​ទីក្រុង​ភ្នំពេញ​នឹង​ចេញ​ដំណើរ​រាល់​ថ្ងៃ ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ឌូបៃ (DXB) នា​វេលា​ម៉ោង 8 និង 45 នាទី ព្រឹក ម៉ោង​ក្នុង​តំបន់ តាម​ជើង​យន្តហោះ​លេខ EK370 រួចហើយ នឹង​មក​ដល់​ទីក្រុង​បាងកកនា នា​វេលា​ម៉ោង 18 និង 15​នាទី​ល្ងាច។ ជើង​ហោះហើរ​ដដែល​នេះ នឹង​ចាក​ចេញ​ពី​ទីក្រុង​បាងកក នៅ​ម៉ោង 20:00 យប់ មុន​ពេល​មក​ដល់​អាកាស​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ នា​វេលា​ម៉ោង 21 និង 25 នាទី​យប់។ 

សម្រាប់​ការ​ត្រឡប់​មក​វិញ ជើង​ហោះហើរ EK371 នឹង​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ នៅ​ម៉ោង 11 និង 20 នាទី ហើយ​នឹង​មក​ដល់​ទីក្រុង​បាងកក នៅម៉ោង 12 និង 4 នាទី នៅ​ថ្ងៃ​បន្ទាប់។ បន្ទាប់​មក​ វា​នឹង​ហោះ ទៅកាន់​ទីក្រុង​ឌូបៃ នៅ​ម៉ោង 2 និង 25 នាទី​ព្រឹក ហើយ​នឹង​ធ្វើ​ដំណើរ​មក​ដល់ នៅ​ម៉ោង 5 និង 35​នាទី​ព្រឹក។ គ្រប់​ម៉ោង​ទាំងអស់ យោង​ទៅ​តាម​ម៉ោង​ក្នុង​តំបន់​នីមួយៗ។ 

អ៊ែមមឺរ៉ែតបានបម្រើប្រទេសកម្ពុជាជាមួយជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញចាប់តាំងពីខែកក្កដាឆ្នាំ 2017 ដោយដឹកអ្នកដំណើរជាង 100.000 នាក់ មកដល់បច្ចុប្បន្ននេះ។ 

ភ្នំពេញ ដែល​ជា​រាជធានី​ធំ​ជាង​គេ និងមានការរីកចម្រើន យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានោះ រាជធានីមួយនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយកំពុងបន្ត មើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃការមកដល់របស់ ភ្ញៀវទេសចរបរទេស។ ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង អារ៉ាប់រួម ប្រទេសកម្ពុជា និង ថៃ  នឹងត្រូវបាន គាំទ្រដោយសេវាកម្មដឹកជញ្ជូនទំនិញ Emirates Skycargo ប្រចាំថ្ងៃ នៅលើផ្លូវតែមួយ។

លោក អាដនាន់ កាស៊ីម (Adnan Kazim) អនុប្រធានជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ របស់​អ៊ែមមឺរ៉ែត បាន​ថ្លែង​ថា “យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​បង្កើន​សេវាកម្ម​របស់​យើង ទៅ​កាន់​គោលដៅ​អាស៊ី​អាគ្នេយ៍​ដ៏​ពេញ​និយម​ទាំង​នេះ និង​ផ្តល់​ជូន​នូវ​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អ្នក​ទេសចរ​នៅ​កម្ពុជា​និង​ប្រទេស​ថៃ។ អ្នកដំណើរ នឹង​មិន​ត្រឹមតែ​តភ្ជាប់​ដោយ​ផ្ទាល់ តាមរយៈ​សេវាកម្ម​ប្រចាំថ្ងៃ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​នឹង​មាន​លទ្ធភាព​ទទួល​បាន​ជើង​ហោះហើរ​ក្នុង​ស្រុក​និង​ក្នុង​តំបន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ដៃគូ​អ៊ែមមឺរ៉ែត រួមមាន ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways អាកាសចរណ៍ Jetstar Pacific និង​អាកាសចរណ៍ Jetstar Asia"៕ 




អត្ថបទបន្ទាប់


មហាសេដ្ឋី គិត ម៉េង បើកសម្ពោធសាងសង់អគារភ្លោះពាណិជ្ជកម្មកម្ពស់៦២ជាន់ ព្រឹកស្អែកនេះ

ព័ត៌មាន
មហាសេដ្ឋីល្បី ឈ្មោះ និងមានឥទ្ធិពលខ្លាំងមួយរូប ក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗ ខ្លាំងៗរាប់រយនាក់នៅក្នុងប្រទេសកម្ពុជា គឺមហាសេដ្ឋី គិត ម៉េង ប្រធាន…

ជីប ម៉ុង បោះទុន ៧៥លានដុល្លារ វិនិយោគលើធនាគារ សាខាទី ២

ព័ត៌មាន
នៅក្នុងរយៈពេលមិនដល់ ១ខែផង បន្ទាប់ពី ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាដំបូងបង្អស់របស់គ្រួសារអាណាចក្រ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ