តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ

តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មកម្ពុជា?


ប្រាក់រៀលរបស់កម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលកំពុងធ្លាក់ចុះដោយសារគោលនយោបាយមិនច្បាស់លាស់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបឡើងកាន់តំណែងរបស់សហរដ្ឋអាម៉េរិក។
តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ
ដោយ

ជាក់ស្តែងបើតាមអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា តម្លៃប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះពី១ដុល្លារស្មើនឹង៤,០១៧រៀលកាលពីសប្តាហ៍មុនមកនៅត្រឹម១ដុល្លារ ស្មើនឹង៤,០០៥រៀលនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។ តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មកម្ពុជា?

តម្លៃប្រាក់រៀលបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ បើយោងតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជាប្រាក់រៀលរបស់កម្ពុជា បានឡើងថ្លៃ០,០១២រៀលក្នុង១ដុល្លារ ពោលគឺធ្លាប់ចំណាយ៤,០១៧រៀលអាចទិញបាន១ដុល្លារ កាលពីមួយសប្តាហ៍មុន មកនៅត្រឹម៤,០០៥រៀលក្នុង១ដុល្លារនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។

ពាក់ព័ន្ធការឡើងថ្លៃតម្លៃប្រាក់រៀលនេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ការកើនឡើងតម្លៃប្រាក់រៀលរបស់កម្ពុជាធៀបនឹងប្រាក់ដុល្លារអាម៉េរិកនេះ វាមិនបានជះផលប្រយោជន៍ខ្ពស់គួរឱ្យកត់សម្គាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ដ្បិតថា ភ្នាក់ងារសេដ្ឋកិច្ចរបស់កម្ពុជាបានកំណត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗជាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាម៉េរិចរួចស្រេចទៅហើយ ដូច្នេះវាគ្រាន់តែជាទំនោរជួយបង្កើនតម្លៃប្រាក់រៀលឱ្យកើនឡើងជាងមុន នៅពេលពលរដ្ឋចាយវាយប្រាក់រៀលប៉ុណ្ណោះ ហើយវាគឺជាផ្នែកមួយនៃការជួយបង្កើនទំនុកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជាកាន់តែច្រើនផងដែរ។ បើតាមឯកឧត្តម ហុង សុហួរ ប្រាក់រៀលកម្ពុជាតែងតែកើនឡើងនៅរយៈពេលប្រមាណ៣ខែដំបូងដើមឆ្នាំ ដោយសារប្រជាពលរដ្ឋមានតម្រូវការប្រាក់រៀលខ្ពស់ សម្រាប់ប្រើប្រាស់លើការបង់ពន្ធ។

មិនខុសគ្នាពីឯកឧត្តម ហុង សុហួរ នោះទេ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជាយល់ឃើញថា ដោយសារចរន្តសេដ្ឋកិច្ចរបស់កម្ពុជាជាង៧០% ត្រូវបានប្រើប្រាស់ជាប្រាក់ដុល្លារ ដូច្នេះការឡើងចុះនៃតម្លៃប្រាក់រៀលនៅកម្ពុជាទំនងជាមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ចរន្តសេដ្ឋកិច្ចកម្ពុជា នោះទេ។ តែទោះជាបែបនេះក្តី អ្នកជំនាញរូបនេះបញ្ជាក់ថា ការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារវាអាចជះផលអវិជ្ជមានតិចតួចទៅដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ពិសេសទៅលើការនាំចេញផលិតកសិកម្ម៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ស្ថានភាពអតិផរណានៅសហរដ្ឋអាម៉េរិកកាន់តែអាក្រក់ ក្រោយតម្លៃគ្រឿងទេស ឧស្ម័នហ្គាស និងថ្លៃជួលផ្ទះហក់ឡើងខ្ពស់

អតិផរណានៅសហរដ្ឋអាម៉េរិកបានហក់ឡើងបន្ថែមទៀតកាលពីអំឡុងខែមករា ខណៈដែលតម្លៃគ្រឿងទេស ឧស្ម័នហ្គាស និងថ្លៃជួលផ្ទះបានហក់ឡើងកាន់តែខ្ពស់ ដែលធ្វើឱ្យ…

បុរី វិមានភ្នំពេញ និង ធនាគារ PPCBank ចាប់ដៃគូផ្តល់ជូនជម្រើសឥណទានគេហដ្ឋានដែលមានភាពបត់បែន

កាលពីរសៀលថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2025កន្លងទៅនេះ បុរី វិមានភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ