សហគមន៍អឺរ៉ុប

តើមេដឹកនាំអឺរ៉ុប ធ្វើទង្វើបែបណាចំពោះលោក ហ្សេឡិនស្គី ក្រោយមានការប៉ះទង្គិចពាក្យសម្ដីជាមួយលោក ត្រាំ នៅសេតវិមាន?


កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី បានប៉ះទង្គិចពាក្យសម្ដីគ្នាខ្លាំងៗជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅសេតវិមាន ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា លោក ហ្សេឡិនស្គី នៅតែទទួលបានការស្វាគមន៍ និងគាំទ្រពីមេដឹកនាំអឺរ៉ុប ជាច្រើនដដែល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ តើមេដឹកនាំអឺរ៉ុប ធ្វើទង្វើបែបណាចំពោះលោក ហ្សេឡិនស្គី ក្រោយមានការប៉ះទង្គិចពាក្យសម្ដីជាមួយលោក ត្រាំ នៅសេតវិមាន?
សហគមន៍អឺរ៉ុប
ដោយ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀ ស្តាម័រ (Keir Starmer) បានស្វាគមន៍លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតី អ៊ុយក្រែន ជាមួយការឱបគ្នាយ៉ាងកក់ក្តៅកាលពីថ្ងៃសៅរ៍ នៅទីក្រុងឡុងដ៍ ពោលគឺមួយថ្ងៃក្រោយបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានប៉ះទង្គិចពាក្យសម្ដីគ្នាខ្លាំងៗជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមាន ដោយលោក ត្រាំ បានគំរាមដកការគាំទ្រចំពោះអ៊ុយក្រែន ក្រោយ៣ឆ្នាំ បន្ទាប់ពីប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។

ដោយឃើញការប៉ះទង្គិចពាក្យសម្តីគ្នាបែបនេះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក៏មិនបាននៅស្ងៀមដែរ ដោយបាននិយាយក្នុងបទសម្ភាស​មួយ ដើម្បីផ្ញើសារទៅកាន់លោក ហ្សេឡិនស្គី និងលោក ត្រាំ កាលពីថ្ងៃសៅរ៍ ដោយបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់រវាងភាគីទាំងពីរ។

នៅក្នុងទីក្រុងឡុងដ៍ ហ្វូងមនុស្សបានអបអរសាទរនៅពេលលោក ហ្សេឡិនស្គី ទៅដល់ទីនោះ ដើម្បីពិភាក្សាជាមួយលោក ស្តាម័រ នៅការិយាល័យរដ្ឋាភិបាល Downing Street មុនពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុប ​​កាលពីថ្ងៃទី២ ខែមីនា ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។

លោក ស្តាម័រ បានប្រាប់លោក ហ្សេឡិនស្គី ថា មានការគាំទ្រចំពោះលោក ហ្សេឡិនស្គី យ៉ាងពេញទំហឹងនៅទូទាំងចក្រភពអង់គ្លេស មានន័យថា ចក្រភពអង់គ្លេសនឹងឈរនៅជាមួយលោក ហ្សេឡិនស្គី និងអ៊ុយក្រែន ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោក ហ្សេឡិនស្គី បានអះអាងថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ស្តាម័រ ជាមួយនឹងការពិភាក្សាស្តីពី ការពង្រឹងជំហររបស់អ៊ុយក្រែន និងទទួលបានការធានាសន្តិសុខដែលអាចទុកចិត្តបាន។

ទន្ទឹមនឹងនេះ មេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏បានចេញសារគាំទ្រចំពោះលោក ហ្សេឡិនស្គី បន្ទាប់ពីជំនួបជាមួយលោក ត្រាំ ដោយបានបង្ហាញពីការខ្វែងគំនិតគ្នារវាងសម្ពន្ធមិត្តជាប្រពៃណីរបស់សហរដ្ឋអាម៉េរិក និងអឺរ៉ុប ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ចាប់តាំងពីលោក ត្រាំ ត្រលប់ចូលកាន់តំណែងវិញ។

ដោយឡែកក្រុមអ្នកនយោបាយជាន់ខ្ពស់របស់រុស្ស៊ី ហាក់សប្បាយចិត្តនឹងអ្វីដែលបានកើតឡើងនៅសេតវិមាន ដោយពួកគេបានលើកឡើងថា មេដឹកនាំអ៊ុយក្រែន សមនឹងទទួលលទ្ធផលបែបនេះ ហើយថា ជំនួយយោធារបស់សហរដ្ឋអាម៉េរិក ចំពោះទីក្រុងកៀវ ត្រូវតែកាត់ចោលឥឡូវនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់ថៃ និងវៀតណាម កំពុងជួបបញ្ហាទីផ្សារ និងតម្លៃនៅដើមឆ្នាំ២០២៥ នេះ

ប្រទេសនាំចេញអង្ករដ៏ធំរបស់អាស៊ីអាគ្នេយ៍ ថៃ និងវៀតណាម មិនបានបង្ហាញក្តីរំពឹងពីកំណើននៃការនាំចេញអង្ករឡើយនៅត្រីមាសដំបូងឆ្នាំ២០២៥នេះ។ ថៃ ត្រ…

ក្រុមហ៊ុនរបស់ចិន DeepSeek អះអាងថា ម៉ូឌែលបច្ចេកវិទ្យា AI របស់ខ្លួនបានធ្វើឱ្យប្រាក់ចំណេញរបស់ខ្លួនកើនឡើងជាង៥០០%

ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ចិន DeepSeek បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុគួរឱ្យភ្ញាក់ផ្អើលថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ