វិស័យពាណិជ្ជកម្ម

តើរដ្ឋាភិបាលថៃ គ្រោងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារស៊ីជម្រៅបែបណា ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ


យោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទី៣ ខែធ្នូ បានឱ្យដឹងថា រដ្ឋាភិបាលថៃ មានផែនការប្រកបដោយភាពមហិច្ឆតាក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារ ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ និងដើម្បីកាត់បន្ថយវិសមភាពសង្គម។ តើប្រទេសក្បែរខាងរបស់កម្ពុជា ដែលជាមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ានមួយនេះគ្រោងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារស៊ីជម្រៅយ៉ាងណាដែរ?
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងហិរញ្ញវត្ថុថៃ បានប្រកាសពីផែនការធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធពន្ធដាររបស់ប្រទេសថៃ ដោយផ្តោតលើពន្ធលើប្រាក់ចំណូលសាជីវកម្ម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងអាករលើតម្លៃបន្ថែម(VAT) ដើម្បីបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយវិសមភាពសង្គម ឬគម្លាតនៃប្រាក់ចំណូលរបស់ពលរដ្ឋ។  

អំឡុងវេទិកានិរន្តរភាពឆ្នាំ២០២៥ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានគូសបញ្ជាក់ថា គម្រោងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារស៊ីជម្រៅនេះ រួមបញ្ចូលទាំងការបញ្ចុះយ៉ាងច្រើនទាំងអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម និងប្រាក់ចំណូលផ្ទាល់ខ្លួន ហើយក៏អាចឈានដល់ការកែសម្រួលអត្រាអាករលើតម្លៃបន្ថែមបច្ចុប្បន្នផងដែរ។

នៅក្នុងសំណើនោះ រដ្ឋាភិបាលថៃ គ្រោងបញ្ចុះអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មពី២០% មកនៅត្រឹម១៥% ដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ និងដើម្បីឱ្យស្របតាមពន្ធអប្បបរមាជាសកលក្នុងពិភពលោក។ ទន្ទឹមនេះ រដ្ឋាភិបាលថៃ ក៏គ្រោងបញ្ចុះអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនផងដែរ ដោយបញ្ចុះពី៣៥% មកនៅត្រឹម១៥% ដើម្បីទាក់ទាញអ្នកជំនាញ និងអ្នកមានទេពកោសល្យមកពីជុំវិញពិភពលោក ។

លើសពីនេះ រដ្ឋាភិបាលថៃ ក៏គ្រោងដំឡើងអាករលើតម្លៃបន្ថែម (VAT) បច្ចុប្បន្នពី៧% ដើម្បីឱ្យឈានដល់កម្រិតប្រហាក់ប្រហែលនឹងអត្រាអាករលើតម្លៃបន្ថែមស្តង់ដាររបស់ពិភពលោកដែលមានចន្លោះពី១៥%ទៅ២៥% ផងដែរ។

សូមបញ្ជាក់ថា ខណៈដែល ប្រទេសថៃ យកអាករលើតម្លៃបន្ថែមត្រឹមតែ៧% សិង្ហបុរី ដែលជាប្រទេសក្បែរខាងយករហូតដល់៩% ហើយបណ្ដាប្រទេសនៅអឺរ៉ុប ជាធម្មតាយក VAT ប្រមាណ២០%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផល GI មានការកើនឡើងទ្វេដងនៅឆ្នាំ២០២៥?

ស្ករត្នោតកំពង់ស្ពឺ ដែលផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កំពុងទទួលបានការពេញនិយម និងទទួលបានការបញ្ជាទិញពីក្រុមហ៊ុននានាយ៉ាងច្រើនសម្រាប់នាំ…

រដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យដឹកជញ្ជូន និងភស្តុភារកម្មជាវិស័យអាទិភាពសម្រាប់ភាពជាដៃគូរវាងរដ្ឋ និងឯកជន តើអ្នកជំនាញក្នុងវិស័យនេះមានការយល់ឃើញបែបណា?

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យសំខាន់ៗចំនួន៣រួមមានវិស័យដឹកជញ្ជូន និងភស្តុភារកម្ម វិស័យថាមពល និងវិស័យសាធារណៈ ជាវិស័យអាទិភាពសម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ