ហិរញ្ញវត្ថុ

ទោះកូវីដ១៩តាមរំខានក៏វិស័យហិរញ្ញវត្ថុកម្ពុជាមានភាពរឹងមាំនិងបន្តរឹងមាំទៀតក្នុងឆ្នាំ២០២១


អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា បានអះអាងថាទោះបីជាវិបត្តិកូវីដ១៩តាមយាយីរំខានអស់ពេញមួយឆ្នាំ២០២០ក៏ពិតមែន តែវិស័យធនាគារនិងជារួមហិរញ្ញវត្ថុកម្ពុជានៅបន្តភាពរឹងមាំរបស់ខ្លួន និងទោះបីជាស្ថានប័នមីក្រូហិរញ្ញវត្ថុខ្លះបានរងផលប៉ះពាល់គួរឲ្យកត់សម្គាល់ក្តី។ លើសពីនេះទៅទៀត អ្នកជំនាញមានទំនុកចិត្តថា វិស័យហិរញ្ញវត្ថុកម្ពុជានៅឆ្នាំ២០២១និងងើបចេញពីវិបត្តិកូវីដ១៩បានកាន់តែប្រសើរ ព្រមទាំងបន្តភាពរីកចម្រើនជាងនេះទៀត។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​ផ្សារ​មូលបត្រ​កម្ពុជា បាន​លើកឡើងថា បើតាមការសង្កេតរបស់ឯកឧត្តម វិស័យធនាគាររងផលប៉ះពាល់តិចតួច ជាពិសេសធនាគារធំៗ ចំណែកឯមីក្រូហិរញ្ញវត្ថុមួយចំនួនអាចមានការប៉ះពាល់ខ្លាំងជាង។ ឯកឧត្តម បានបន្ថែមថា ស្ថានប័នកាន់តែតូចអាចមានហានិភ័យកាន់ខ្លាំងស្របពេលដែលស្ថានប័នកាន់តែធំនឹងរងផលប៉ះពាល់កាន់តែតិច ជាក់ស្តែងដូចជា ធនាគារ អេស៊ីលីដាជាដើមដែលទទួលរងប៉ះពាល់តិចតួចប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម ហុង សុហួរ បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យហិរញ្ញវត្ថុកម្ពុជាពីពេលនេះទៅអនាគត នឹងបន្តភាពរឹងមាំនិងរីកចម្រើនរបស់ខ្លួនដដែល។ សូមអញ្ជើញ​ទស្សនា​ សេចក្ដីរាយការណ៍ខាងក្រោម ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំ​ឥណទាន​​អេស៊ីលីដាកើន ១៥% ក្នុងឆ្នាំ​២០២០ ទោះបីមានកូវីដ-១៩ មករំខាន

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ក្នុងស្រុក​ធំជាងគេមួយនៅកម្ពុជា នៅឆ្នាំ២០២០កន្លងទៅ សម្រេចបានកំណើនឥណទានដល់ទៅ ១៥% ដែលជាកំណើនមួយខ្ពស…

សត្វក្រពើភ្នំ ប្រឈមនឹងការគំរាមកំហែងប្រមាញ់យកស្បែក នេសាទដោយខ្សែភ្លើងឆក់

ព័ត៌មាន
សត្វក្រពើភ្នំគឺជាសត្វមួយក្នុងចំណោមសត្វជាច្រើនទៀតដែលកំពុងប្រឈមនឹងការគម្រាមកំហែងពីការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ