វិស័យចិញ្ចឹមសត្វ

តើទីផ្សារគោរស់ មកទល់ពេលនេះ មានការប្រែប្រួលយ៉ាងណាហើយ?


មកទល់ពេលនេះ ទីផ្សារគោរស់ហាក់មានភាពល្អប្រសើរជាងមុនបន្តិចហើយ ដោយការលក់ទិញលក់មានភាពងាយស្រួលជាងមុន ខណៈតម្លៃក៏បានហក់ឡើងបន្តិចផងដែរ។ ជាក់ស្ដែងការទិញគោរស់ចូលក្នុងកសិដ្ឋានមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ត្រូវបានឈ្មួញឱ្យតម្លៃចន្លោះពី៧ពាន់រៀល ដល់៩ពាន់៥រយរៀលក្នុង១គីឡូក្រាម ពោលគឺកើនឡើងប្រមាណ១ពាន់រៀលក្នុង១គីឡូក្រាម។ ការឡើងថ្លៃនេះ ត្រូវបានអ្នកទិញអះអាងថា ដោយសារបច្ចុប្បន្នពុំសូវសម្បូរសត្វគោ ដោយសារកសិករមួយចំនួនឈប់ចិញ្ចឹមគោមេយកកូនដូចមុន។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងទិញគោ នៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ លោក​បានទិញគោចូលក្នុងតម្លៃខ្ពស់ជាងពេលមុនបន្តិច ដោយសារបច្ចុប្បន្នគោនៅតាមភូមិមិនសូវសម្បូរដូចមុន។ បើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានរូបនេះ កាលពីមុនលោកទិញគោចូលក្នុងតម្លៃចន្លោះពី៦ពាន់រៀល ទៅ៩ពាន់រៀល ក្នុង១គីឡូក្រាម តែនៅមួយរយៈចុងក្រោយនេះ គោបានឡើងដល់ចន្លោះពី៧ពាន់រៀល ដល់៩ពាន់៥រយរៀល ក្នុង១គីឡូក្រាម តាមប្រភេទគោនីមួយៗ។ ជាការកត់សម្គាល់របស់លោក ហ៊ត លាង នៅមួយរយៈចុងក្រោយមានពលរដ្ឋមួយចំនួនបានបោះបង់ការចិញ្ចឹមមេគោ ដើម្បីយកកូន ដោយងាកទៅចិញ្ចឹមគោសាច់ជំនួសវិញ ព្រោះការចិញ្ចឹមគោសាច់អាចទទួលបានផលចំណេញជាងការចិញ្ចឹមមេគោយកកូន ដែលត្រូវប្រើពេលមើលថែយូរ។

​ដោយឡែក លោក ចន ឡាង ដែលជាអ្នកចិញ្ចឹម និងទិញគោចូលម្នាក់នៅខេត្តត្បូងឃ្មុំ ដែរនោះ បានឱ្យដឹងថា មកទល់ពេលនេះទីផ្សារសត្វគោរស់មានការឡើងថ្លៃតិចតួចប៉ុណ្ណោះ ខណៈគោសាច់នៅតែមានតម្លៃខ្ពស់ជាងគោមិនទាន់បំប៉នយកសាច់ ឬតំបន់ខ្លះហៅគោសម្បក ប្រមាណ១ពាន់រៀល ក្នុង១គីឡូក្រាម។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នការលក់ចេញទិញចូលគោរស់នៅលើទីផ្សារមានស្ថានភាពប្រសើរជាងមុន ខណៈពេលកន្លងទៅមិនសូវមានអ្នកទិញនោះទេ។

​​ពាក់ព័ន្ធទីផ្សារគោរស់នេះដែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកបានចុះទៅពិនិត្យ និងជួយតម្រង់ទិសដល់កសិករក្នុងការធ្វើយ៉ាងណាឱ្យពួកគេទាញបានផលប្រយោជន៍ក្នុងការចិញ្ចឹមគោឡើងវិញ។ ជាមួយគ្នានេះ លោកទទួលស្គាល់ថា ការឈប់ចិញ្ចឹមមេគោយកកូនមកចិញ្ចឹមគោសាច់ នឹងបង្កបញ្ហាប្រឈមនាពេលខាងមុខ ព្រោះកូនគោនឹងអាចឡើងថ្លៃ ដែលបង្កផលលំបាកកាន់តែច្រើនដល់អ្នកចិញ្ចឹម។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វនេះ កាលពីពេលថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការហាមឃាត់មិនឱ្យនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នលើកទី២ ដែលនឹងផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ការដាក់ចេញវិធានការនេះធ្វើឡើងដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ដោយសារការនាំចូលសាច់បង្កកខុសច្បាប់ពីបរទេស ដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកមួយចំនួនរងការខាតបង់ថវិការហូតបោះបង់ការចិញ្ចឹម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ ស្រ្តីបានរួមចំណែកដ៏អស្ចារ្យ និងក្លាហានអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា និងបានបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច !

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្…

អ្នកដាំខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់ ក្រោយតម្លៃខ្ទឹមបារាំងហក់ឡើងខ្ពស់

កសិករដាំខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់ ក្រោយតម្លៃខ្ទឹមបារាំង ហក់ឡើងខ្ពស់នៅក្នុងរដូវប្រមូលផលឆ្នាំនេះ។ បើតាមការអះអាងរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ