ជម្លោះកម្ពុជា ថៃ

តើការបញ្ឆេះសង្គ្រាមរបស់យោធាថៃ មកលើកម្ពុជា កំពុងគំរាមកំហែងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃ យ៉ាងណាដែរ?


សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក វិស័យទេសចរណ៍ ទំនុកចិត្តអ្នកវិនិយោគ និងសេដ្ឋកិច្ចរបស់ថៃ ជាដើម។ អ្នករកស៊ី និងអ្នកជំនាញរបស់ថៃ បារម្ភបញ្ហាសង្គ្រាមដែលយោធាថៃ បានបញ្ឆេះឡើងសាជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ ក្នុងការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង ខណៈវិទ្យាសា្ថនស្រាវជ្រាវមួយបានវាយតម្លៃថា បញ្ហានេះនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ ០,៤% ប្រសិនអូសបន្លាយដល់ឆ្នាំ២០២៦។
ជម្លោះកម្ពុជា ថៃ
ដោយ

ឧស្សាហកម្មទេសចរណ៍របស់ថៃ កំពុងត្រៀមទាញទម្លាក់កំណើនសេដ្ឋកិច្ចថៃ ឲ្យធ្លាក់ចុះ ក្រោយការបើកការវាយប្រហាររបស់យោធាថៃជាថ្មីមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍របស់ប្រទេសនេះ ព្រោះការបញ្ឆេះសង្គ្រាមរបស់ថៃនេះធ្វើឡើងចំរដូវកាលសម្បូរភ្ញៀវទេសចរ ដែលធ្វើឱ្យភ្ញៀវទេសបរទេសជាច្រើនលុបដំណើរកម្សាន្តមកកាន់ប្រទេសថៃ។ វិស័យទេសចរណ៍ជាវិស័យសសរស្ដម្ភ​មួយក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ។

ក្រៅពីវិស័យទេសចរណ៍ បញ្ហាសង្គ្រាមដែលបញ្ឆេះឡើងដោយយោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ នេះ ក៏កំពុងគំរាមកំហែងដល់ការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនមកលើប្រទេសថៃ។ បន្ថែមលើនេះបញ្ហានេះ ក៏អាចទាញទម្លាក់តម្លៃប្រាក់បាតឱ្យមានការធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានថា សេដ្ឋកិច្ចថៃ ដែលកំពុងចុះខ្សោយស្រាប់ហើយនោះ នឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរប្រសិនបើបញ្ហាសង្គ្រាម ដែលបញ្ឆេះមកលើកម្ពុជា បន្តអូសបន្លាយពេលកាន់តែយូរពុំមានដំណោះស្រាយ​។ ​

វិទ្យាស្ថានស្រាវជ្រាវដ៏ធំមួយនៅប្រទេសថៃ Kasikorn បានប៉ាន់ប្រមាណថា ការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាថៃ និងកងកម្លាំងកម្ពុជា អាចកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃ ប្រមាណ០,៤% ប្រសិនបើបន្តអូសបន្លាយដល់ឆ្នាំ២០២៦។ ទីផ្សារកម្ពុជា បានចន្លោះពី២ ទៅ៣% នៃការនាំចេញសរុបរបស់ថៃ ហើយប្រមាណ៧០%នៃទំនិញទាំងនេះត្រូវដឹកជញ្ជូនតាមព្រំដែនគោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពិភពលោកព្រួយបារម្ភខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយធ្លាយឯកសារសម្ងាត់បង្ហាញថា ចិន អាចបាញ់ពន្លិចនាវាផ្ទុកយន្តហោះអាម៉េរិក ដោយសារកោះតៃវ៉ាន់

ស្របពេលដែលអាម៉េរិក ដែលជាបងធំទី១ និងមហាយក្សចិន ជាបងធំទី២ នៅលើពិភពលោកកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញលើគ្រប់វិស័យ ដើម្បីដណ្ដើមឥទ្ធិពលរៀងៗខ្ល…

តើការំលាយសភារបស់លោក អានុទីន អាចធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងឬយ៉ាងណា?

សង្គ្រាមឈ្លានពានទាំងកំរោលរបស់យោធាថៃ មកលើដែនអធិតេយ្យភាពកម្ពុជា ឈានចូលដល់ថ្ងៃទី៦ហើយ គិតត្រឹមថ្ងៃទី១២ ខែធ្នូនេះ ស្របពេលដែលព្រះមហាក្សត្រថៃ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ