ព្យាករណ៍សេដ្ឋកិច្ចថៃ

ត្រីមាសទី៣ ឆ្នាំ២០២០ GDP របស់ថៃ ធ្លាក់ចុះ ៦,៤%


សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ៦,៤% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ទោះយ៉ាងណា ការធ្លាក់ចុះនេះគឺធ្វើបានល្អជាងការរំពឹងទុក ដែលរាជរដ្ឋាភិបាលថៃ ធ្លាប់បានព្យាករថា អាចនឹងធ្លាក់ចុះដល់ទៅ ១២% ឯណោះ។ នេះបើយោងតាមការចុះផ្សាយ ដោយកាសែតក្នុងស្រុកថៃនៅថ្ងៃនេះ។
ត្រីមាសទី៣ ឆ្នាំ២០២០ GDP របស់ថៃ ធ្លាក់ចុះ ៦,៤% (រូបភាព៖https://www.investasian.com)
ដោយ

ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមថៃ បានគូស​បញ្ជាក់ថា សេដ្ឋកិច្ចថៃ ធ្វើបាន​ល្អ​នៅក្នុង​ត្រីមាស​ទី ៣នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​ថៃ បន្ធូរបន្ថយ​ដល់ ការរឹត​បន្តឹង​លើការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និងបាន​ដាក់ចេញ​នូវ​វិធានការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ជាច្រើន​ទៀត ជាពិសេសគឺ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវបាន​គ្រប់គ្រង​យ៉ាងល្អ។

តួលេខ​នៃសេដ្ឋកិច្ចថៃ នៅក្នុង​ត្រីមាសទី ៣​នេះ គឺធ្វើបាន​ល្អជាង​ព្យាករណ៍​របស់​សេដ្ឋវិទូ ១៩នាក់ ដែល​ស្ទង់មតិ​ដោយសារព័ត៌មាន ​Bloomberg ​ដែលបាន​សន្និដ្ឋាន​ថា សេដ្ឋកិច្ច​ថៃ នឹងធ្លាក់ចុះ​ជា​មធ្យម ៨% ក្នុងមួយ​ត្រីមាស។

យ៉ាងណាក៏ដោយ​ចុះ បន្ទាប់ពី​ធ្វើបានល្អ​នៅក្នុង​ត្រីមាសទី ៣នេះ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមថៃ បានដំឡើង​ការព្យាករ​ GDP​ របស់ថៃ នៅក្នុង​ឆ្នាំ ២០២០នេះ ថាអាច​នឹងធ្លាក់ចុះ​ត្រឹមតែ​ ៦% ប៉ុណ្ណោះ ដែល​ការព្យាករ​កាលពី​លើក​មុន រំពឹង​នឹងធ្លាក់ចុះ​ដល់ទៅ ៨% ​ឯណោះ។

អគ្គលេខាធិការនៃ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមថៃ ក៏បាន​បន្ថែម​ដែរថា ទោះបីជា វិស័យ​ទេសចរណ៍ និងជំនួញ​ពាណិជ្ជកម្ម ត្រូវរង​គ្រោះខ្លាំង​ដោយសារ​តែ វិបត្តិ​មេរោគ​កូវីដ១៩ក្តី រាជរដ្ឋាភិបាលថៃ បានប្រើប្រាស់​កញ្ចប់​ថវិកាជាតិ ដើម្បី​ជួយគាំទ្រ​ដល់ សេដ្ឋកិច្ច​ជាតិ ដែលកំពុង​តែ​លិចលង់ ហើយបញ្ហា​រូបិយវត្ថុ​ជាតិ​ចុះថោក និងការកើន​ឡើង​នូវ អត្រា​អត់ការងារ​ធ្វើ គឺមាន​ហានិភ័យ​ខ្ពស់​នៅក្នុង​ឆ្នាំ ២០២១ខាងមុខ។

គួរជម្រាបដែរថា នៅឆ្នាំ ២០២១ មាន​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​ប្រទេស​ថៃ ដូចជា គ្រោះរាំង​ស្ងួត វិបត្តិ​មេរោគ​កូវីដ១៩ ស្ថានការណ៍​បម្រែបម្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​សកល និងការឡើង​កាន់អំណាច​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី ទោះយ៉ាងណា ថៃ រំពឹងថា​ GDP​ របស់ខ្លួន​នឹងកើន​ឡើង ៣ ទៅ ៤% ដែរ​នៅក្នុង​ឆ្នាំ ២០២១នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋវៀតណាមរស់នៅអាមេរិក រកចំណូលបាន ៣៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ

ព័ត៌មាន
ពលរដ្ឋវៀតណាមកាត់អាមេរិកាំង ដែលកំពុងបើកដំណើរការអាជីវកម្មជាង ៣សែនកន្លែង នៅក្នុងសហរដ្ឋអាមេរិក និងរកចំណូលបានប្រមាណ ៣៥ពាន់លានដុល្លារអាមេ…

ក្រុមហ៊ុនអាមេរិកមួយទៀត និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួន មានប្រសិទ្ធភាពជាង ៩៤%

ព័ត៌មាន
ក្រុមហ៊ុន​ជីវបច្ចេកវិទ្យាដ៏ធំមួយរបស់​អាមេរិក ឈ្មោះ Moderna បាន​និយាយ​ថា ទិន្នន័យ​បឋម​នៃ​ការសាកល្បង​ដំណាក់កាល​ទី៣ បង្ហាញ​ថា វ៉ាក់សាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ