ប្រព័ន្ធសូឡា

តើការដំឡើងសូឡាក្នុងទំហំប៉ុន្មានគីឡូវ៉ាត់ ទើបមិនតម្រូវឱ្យធ្វើស្វ័យប្រកាស?


ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអះអាងថា ការដំឡើងប្រព័ន្ធសូឡាសម្រាប់ប្រើប្រាស់ដាច់ដោយឡែក ដែលមិនពាក់ព័ន្ធជាមួយនឹងបណ្តាញក្នុងផ្ទះ ដែលជាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់រដ្ឋ គឺមិនតម្រូវឱ្យធ្វើស្វ័យប្រកាសឡើយ។
ប្រព័ន្ធសូឡា
ដោយ

ការអះអាងបែបនេះរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើឡើងដើម្បីស្រាយចម្ងល់របស់ប្រជាពលរដ្ឋដែលបានផ្ទុះឡើង និងចោទជាសំណួរថា តើបរិក្ខាអគ្គិសនីបែបណាខ្លះ ត្រូវធ្វើស្វ័យប្រកាស ឬមិនធ្វើស្វ័យប្រកាស បន្ទាប់ពីអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញការជូនដំណឹង ស្តីពីការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យកាលពីពេលថ្មីៗនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤ ប៉ុន្ដែដោយពិនិត្យឃើញថាយោងតាមការប្រកាសលើទី១នេះ ឃើញមានតែចំនួន៩៤នាក់ប៉ុណ្ណោះ ដែលបានមកធ្វើស្វ័យប្រកាស ប៉ុន្តែតាមការពិនិត្យជាក់ស្ដែង គឺនៅមានអ្នកប្រើប្រាស់ជាច្រើនទៀត ដែលមិនទាន់បានមកធ្វើស្វ័យប្រកាស ដូច្នេះទើបអាជ្ញាធរអគ្គិសនីកម្ពុជា សម្រេចប្រកាសរំលឹកម្ដងទៀត តាមរយៈការជូនដំណឹងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ជាលើកទី២ ដើម្បីឱ្យប្រជាពលរដ្ឋមកធ្វើស្វ័យប្រកាស។

បើតាមការបញ្ជាក់របស់ឯកឧត្តម យឹម វិសិដ្ឋ ការដំឡើងប្រព័ន្ធសូឡាសម្រាប់ប្រើប្រាស់ដាច់ដោយឡែក ដែលមិនតភ្ជាប់ជាមួយបណ្តាញអគ្គិសនីរបស់រដ្ឋ គឺមិនតម្រូវឱ្យធ្វើស្វ័យប្រកាសឡើយ ពោលគឺដូចជាអំពូល ឬម៉ូទ័របូមទឹកផ្សេងៗដែលប្រើប្រាស់ដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដាក់ដោយឡែកមិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។ យ៉ាងណាមិញពាក់ព័ន្ធនឹងការគិតគូរលើតម្លៃប៉ុន្មាននោះ អាជ្ញាធរអគ្គិសនីកម្ពុជា កំពុងរៀបចំនូវបញ្ជីថ្លៃលក់មួយសម្រាប់អ្នកដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយសម្រាប់លំនៅដ្ឋានប្រជាពលរដ្ឋដែលដំឡើងថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំងមិនលើសពី១០គីឡូវ៉ាត់ ឬ៥០អំពែនោះ គឺនឹងមិនតម្រូវឱ្យបង់ថ្លៃអ្វីនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យឹម វិសិដ្ឋ ដែលបានបន្ថែមថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌលំនៅដ្ឋាន ស្ទើរតែប្រមាណ៩៥% គឺមិនមានពាក់ព័ន្ធនឹងបង់ថ្លៃអ្វីទាំងអស់។

​បើតាមការបញ្ជាក់របស់ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល ការគិតគូរថ្លៃការដំឡើងសូឡានេះ គឺធ្វើតែលើប្រភេទរោងចក្រ សហគ្រាស ដែលលក្ខណៈអាជីវកម្មប៉ុណ្ណោះ។ ហើយការចាំបាច់តម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលមកដាក់ពាក្យស្វ័យប្រកាសនេះ គឺដើម្បីគ្រប់គ្រងទិន្នន័យនៃប្រភពអគ្គិសនី និងសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ដល់អ្នកជួសជុលជាដើម៕

None



អត្ថបទបន្ទាប់


ការលើកលែងទិដ្ឋាការជំរុញឱ្យជើងហោះហើរទៅមករវាងប្រទេសថៃ និងចិនកើនឡើងជាង២០០%

ក្រសួងដឹកជញ្ជូនថៃ បានអះអាងថា ចំនួនជើងហោះហើររវាងប្រទេសថៃ និងប្រទេសចិន បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់រហូតដល់ទៅជាង៥ម៉ឺន៥ពាន់ជើង ក្នុងរ…

វិស័យឯកជនមានក្តីរំពឹងបែបណាលើយន្តការបរធនបាលកិច្ចក្នុងការជួយជំរុញការវិនិយោគនៅកម្ពុជា?

ដ្បិតបរធនបាលកិច្ចជាវិស័យថ្មីមួយនៅកម្ពុជា តែវិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ