ទីផ្សាររថយន្តនៅរុស្ស៊ី

ក្រុមហ៊ុនក្ដាប់បានឱកាសមាសនៃទីផ្សាររថយន្តនៅរុស្ស៊ី ក្រោយក្រុមហ៊ុនលោកខាងលិចដកខ្លួន

ក្រុមហ៊ុនរថយន្តចិន ទទួលបានឱកាសមាសក្នុងការក្តោបក្តាប់ចំណែកទីផ្សាររថយន្តនៅប្រទេសរុស្ស៊ីប្រមាណ ១ភាគ៣ឯណោះ បន្ទាប់ពីក្រុមហ៊ុនរថយន្តរបស់អឺរ៉ុប អាមេរិក និងជប៉ុន បានផ្អាកប្រតិបត្តិការ និងចាកចេញពីប្រទេសនេះជាបន្តបន្ទាប់ ក្រោយក្រុងមូស្គូបានលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន រួមជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាពីសំណាក់ប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ក្រុមហ៊ុនចិន កាន់កាប់ចំណែកទីផ្សាររថយន្តនៅរុស្ស៊ី ជាង ៣១%

ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុនចិន រួមមានដូចជា Haval, Chery និង Geely ជាដើម បាន​កើនឡើង​យ៉ាងខ្លាំង​​នៅក្នុងប្រទេសរុស្ស៊ី ដល់ចំនួនជាង ១ម៉ឺន ៦ពាន់គ្រឿង​ក្នុងខែវិច្ឆិកា​កន្លងទៅ ពោលគឺ​កើន​ឡើង​​ស្ទើរជិត ២ដងពីចំនួនជាង ៨ពាន់គ្រឿង​ ក្នុងខែមករា។ ក្នុងរយៈពេលដូចគ្នានេះ ចំណែក​ទីផ្សាររបស់​ក្រុមហ៊ុន​​ចិន​នៅរុស្ស៊ីវិញ បាន​ឈានដល់ជាង ៣១% ដែលកើនឡើងពី ៩,៦%។ នេះបើយោងតាម​ទិន្នន័យ​ពី​ភ្នាក់ងារ​វិភាគ​រុស្ស៊ី Autostat។

​សមាគម​នៃ​អ្នក​ផលិតរថយន្ត​របស់​ប្រទេសចិន បាន​ឱ្យដឹងថា សម្រាប់​រយៈពេល ១០ខែ​នៃឆ្នាំ​២០២២​នេះ រុស្ស៊ីគឺ​ជាទិសដៅនាំចេញ​​ដ៏ធំលំដាប់ទី៦ សម្រាប់​ផលិតផលរថយន្ត​ និងគ្រឿងបន្លាស់​របស់ចិន ឬប្រហែល ៣,៩%។

សូមជម្រាប​ថា រថយន្ត​របស់​ក្រុមហ៊ុនរុស្ស៊ី មានតម្លៃធូរថ្លៃត្រឹមតែ ២ម៉ឺន ៤ពាន់ដុល្លារតែប៉ុណ្ណោះ ចំណែក​រថយន្តក្រុមហ៊ុនចិន ចូលជំនួសតំណែង​រថយន្តលោកខាងលិច និង​មានតម្លៃថ្លៃជាង គឺចាប់ពី ៤ម៉ឺនដុល្លារឡើងទៅ។

ការលក់​រថយន្ត​ថ្មីៗ​នៅ​រុស្ស៊ី ក្នុងខែវិច្ឆិកា មានចំនួនជាង ៤ម៉ឺន ៦ពាន់គ្រឿង។ ការលក់​រថយន្ត​នេះ​អាច​នឹងឈានដល់ ៦០ម៉ឺនគ្រឿង សម្រាប់​ឆ្នាំ​២០២២នេះ។ នេះបើយោងតាម​សមាគម​ពាណិជ្ជកម្មអឺរ៉ុប កាលពីថ្ងៃទី៧ ខែធ្នូ។

គួរកត់សម្គាល់ដែរថា ក្រុមហ៊ុន​រថយន្តរុស្ស៊ី Moskvich បាន​ចាប់ផ្តើម​ផលិតកម្មរបស់ខ្លួនឡើងវិញ​នៅរោងចក្រ​​របស់​ក្រុមហ៊ុន Renault ក្រោយក្រុមហ៊ុនបារាំងនេះ បានចាកចេញ​ពីរុស្ស៊ី។

លោក Vladimir Bespalov អ្នកវិភាគផ្នែកឧស្សាហកម្ម​យានយន្ត​រុស្ស៊ីម្នាក់បាន​និយាយថា ការផលិតរថយន្ត​លោកខាងលិចនៅរុស្ស៊ី និងការនាំចូល គឺ​មានចំនួនតិចតួច ដូច្នេះ ទីផ្សារ​ គឺត្រូវ​បានបែងចែកតែ​រវាង​ឧស្សាហកម្មរថយន្តរុស្ស៊ី និងចិន​តែប៉ុណ្ណោះ។

អ្នកជំនាញ​រូប​នេះ​បន្តថា ប្រសិន​បើស្ថានភាព​សេដ្ឋកិច្ច​នៅ​តែមិនមានអ្វីប្រែប្រួល នោះក្រុមហ៊ុនចិន និង​ក្រុមហ៊ុនរុស្ស៊ី Moskvich អាច​នឹងបង្កើនចំណែក​ទីផ្សារ​​រថយន្ត​នៅប្រទេសរុស្ស៊ី ដល់ ៣៥% នៅឆ្នាំក្រោយទៀត ឬអាច​ឈានដល់ ៨០ម៉ឺនគ្រឿង​សម្រាប់​ឆ្នាំ​២០២៣។

សូមរំលឹកថា ក្រុមហ៊ុន​រថយន្ត​អឺរ៉ុប​ភាគច្រើន​បំផុត បាន​ចាប់ផ្តើម​ដាក់​រោងចក្រ​ផលិត និងនាំចូល​រថយន្តខ្លួន​នៅប្រទេសរុស្ស៊ី ដោយបាន​តស៊ូប្រកួតប្រជែង ​​ជាមួយក្រុមហ៊ុន​ក្នុងស្រុករុស្ស៊ី ចាប់តាំងពី​ដើមទសវត្សរ៍ឆ្នាំ២០០០មក។ ប៉ុន្តែពួកគេ​បានផ្អាកប្រតិបត្តិការ ក្រោយរុស្ស៊ី​បានបញ្ជូនទ័ពចូលឈ្លានពាន​អ៊ុយក្រែន កាលពីខែកុម្ភៈ៕

អត្ថបទបន្ទាប់

ប្រទេសសមាជិកកិច្ចព្រមព្រៀង «IPEF» ជួបប្រជុំទល់មុខជាលើកដំបូងនៅអូស្ត្រាលី

ព័ត៌មាន
ប្រទេសជប៉ុន អាមេរិក អូស្ត្រាលី និងប្រជាជាតិមួយចំនួនទៀត នៃក្របខណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF បាននិងកំពុងជួបប្រជុំទល់មុខគ្…

ហេតុអ្វីក្រុមហ៊ុនធំៗនៅអាមេរិករៀបផែនការឆ្នាំក្រោយ កាត់បន្ថយការជួល និងការវិនិយោគ?

ព័ត៌មាន
ក្រុមហ៊ុនសាជីវកម្មធំៗនៅអាមេរិកកំពុងប្រុងប្រៀបខ្លួន សម្រាប់វិបត្តិសេដ្ឋកិច្ចណាមួយ ដែលអាចកើតមាននៅឆ្នាំ២០២៣ ដោយពួកគេកំពុងរៀបចំផែនការសម្រាប…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ