អាកាសធាតុ

តើពិភពលោកនឹងប្រឈមមុខនឹងការកើនឡើងកម្តៅកម្រិតណានៅ៥ឆ្នាំខាងមុខ?


ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកទំនងជាមិនអាចគេចផុតពីការប្រឈមមុខនឹងការកើនឡើងកម្តៅជាង១អង្សាបន្ថែមទៀតណាស់។ ឱកាសនៃការកើនឡើងកម្តៅស្របពោលពិភពលោកកំពុងតែក្តៅស្រាប់នេះមានរហូតដល់ទៅ ៨០%ឯណោះ។ ការកើនឡើងកម្តៅលើភពផែនដីនេះបានធ្វើឱ្យពិភពលោកត្រូវគេប៉ាន់ប្រមាណថា នឹងប្រឈមមុខនឹងគ្រោះមហន្តរាយដោយសារបម្រែបម្រូលអាកាសធាតុ ដែលមានតម្លៃពី១,៧ទ្រីលានដុល្លា ទៅ៣,១ទ្រីលានដុល្លារ នៅក្នុង១ឆ្នាំ។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន CNBC។
អាកាសធាតុ
ដោយ

នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ពិភពលោកនឹងពិបាកគេចចេញពីការប្រឈមនឹងការកើនឡើងកម្តៅជាង១អង្សាសេណាស់ ពីព្រោះកម្រិតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែជាបញ្ហាប្រឈមរបស់ប្រទេសឧស្សាហកម្មជាច្រើន។ ដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើងកម្តៅភពផែនដី សហគមន៍អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាសេនាធិការបានដាក់ចេញយុទ្ធសាស្រ្តនានា និងជំរុញឲ្យមានការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទាំងអស់គ្នាតាំងពីឆ្នាំ២០១៥ មក ប៉ុន្តែមកដល់ពេលនេះប្រទេសជាច្រើនកំពុងតែបរាជ័យ។

លោក អេនតូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធថា ពិភពលោកកំពុងតែលេងសើចនឹងបញ្ហាអាកាសធាតុ។ លោកបានលើកឡើងថា គោលបំណងនៃការកំណត់កាត់បន្ថយកម្តៅដែលគេព្យាករណ៍ថា នឹងឡើងនៅក្នុងរង្វង់១អង្សាកន្លះ ដែលប្រទេសជាច្រើនបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ គឺកំពុងតែរង់ចាំការប្តេជ្ញាចិត្តបន្ថែមទៀតពីមហាអំណាច ខណៈនៅពេលនេះពិភពលោកកាន់តែប្រឈមនឹងគ្រោះធម្មជាតិ ក៏ដូចជាការកើនឡើងនូវល្បឿននៃការរលាយទឹកកកនៅតំបន់ប៉ូល។

លោកអគ្គលេខាធិការបានជំរុញឲ្យក្រុមប្រទេស G7 ដែលនឹងជួបជុំគ្នានៅក្នុងប្រទេសអ៊ីតាលី ពីថ្ងៃទី១៣ដល់១៥ ខែមិថុនា ខាងមុខយកចិត្តទុកដាក់លើបញ្ហាបម្រែបម្រួលអាកាសធាតុ។ ពាក់ព័ន្ធនឹងបញ្ហាកំណើនកម្តៅនេះ លោក កូ បារ៉េត (Ko Barrett) អគ្គលេខាធិការរងនៃអង្គការឧតុនិយមពិភពលោកបាននិយាយថា ការកើនឡើងកម្តៅនៅចន្លោះពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ គឺជាកំណត់ត្រាដែលបង្ហាញពីហានិភ័យនៃកំណើនកម្តៅ។

តាមការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា ពិភពលោកកំពុងប្រឈមមុខនឹងការខាតបង់រហូតដល់ទៅ១៦លានដុល្លារនៅក្នុងមួយម៉ោង នៅពេលដែលប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយនៅមុនឆ្នាំ២០៥០ ប្រសិនបើគ្មានយន្តការកាត់បន្ថយកំណើនកម្តៅទេនោះ បម្រែបម្រូលអាកាសធាតុនឹងអាចបំផ្លាញពិភពលោកប្រមាណជាពី ១,៧ទ្រីលានដុល្លារទៅ៣,១ទ្រីលានដុល្លារឯណោះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


Nvidia ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលលំដាប់ទី២លើពិភពលោក ក្រោយផ្តួល Apple

ក្រុមទូរគមនាគមន៍ និងបច្ចេកវិទ្យា Nvidia បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់លេខ២របស់ពិភពលោក ក្រោយតម្លៃទុនសរុបរបស់ក្រុមហ៊ុនម្ចាស់ផលិតកម្…

IMF ព្រមានថា ការរឹតបន្តឹងពាណិជ្ជកម្ម និងការដំឡើងពន្ធក្នុងចំណោមមហាអំណាចធំៗអាចធ្វើឱ្យ GDP របស់ពិភពលោកធ្លាក់ចុះរហូតដល់ទៅ៧%

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងថា សេដ្ឋកិច្ចពិភពលោកពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ