វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យនឹងរងទុក្ខលំបាកយ៉ាងណា បើក្រុមហ៊ុនរកស៊ីដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ?


វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ ដោយទទួលបានការវិនិយោគពីបរទេសជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា នាពេលកន្លងទៅមានការអភិវឌ្ឍយ៉ាងខ្លាំង។ ទន្ទឹមនឹងភាពរីកចម្រើននេះ វិស័យដ៏មានសក្ដានុពលមួយនេះ ក៏បានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារអ្នកប្រកបរបរមួយចំនួនក្នុងវិស័យនេះ ពុំទាន់គោរពតាមបទបញ្ញត្តិ និងច្បាប់។
វិស័យអចលនទ្រព្យ
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានឌីជីថល ខេមបូណូមីស លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួននៅតែពុំទាន់គោរពតាមបទបញ្ញត្តិ និងច្បាប់ ដែលបានចែងនៅឡើយទេ ដែលបញ្ហានេះកំពុងបង្កផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ និងវិជ្ជាជីវៈត្រឹមត្រូវ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីលុបបំបាត់បញ្ហានេះ គឺមានតែជំរុញឱ្យអ្នកដែលរកស៊ីពុំគោរពតាមបទបញ្ញត្តិ និងច្បាប់ វិលមកគោរពច្បាប់ទាំងអស់គ្នា។ បើតាមលោក សន សៀប ការអនុវត្តតាមបទបញ្ញត្តិ និងច្បាប់បានត្រឹមត្រូវនឹងធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្តមកលើទីផ្សារអចលនទ្រព្យផងដែរ។

​ស្រដៀងគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL និងជាអ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យចាត់ទុកការប្រកបរបរក្នុងវិស័យអចលនទ្រព្យ ដែលមិនគោរពវិជ្ជាជីវៈនឹងធ្វើឱ្យអ្នកវិនិយោគបរទេសបាត់បង់ទំនុកចិត្ត ព្រមទាំងបង្កផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ការអនុវត្តនូវជំនាញវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ឱ្យបានត្រឹមត្រូវនឹងធ្វើឱ្យអ្នកវិនិយោគិនបរទេសមានទំនុកចិត្ត។ ការណ៍នេះ នឹងធ្វើឱ្យទីផ្សារវិស័យអចលនទ្រព្យកម្ពុជា មានកេរ្តិ៍ឈ្មោះល្បីសុះសាយដល់បណ្តាប្រទេសផ្សេងៗ ដែលនឹងធ្វើឱ្យវិស័យនេះកាន់តែរីកចម្រើនបន្ថែមទៀត។

​បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មកទល់ពេលនេះ សមាគមបានប្រមូលឈ្មោះអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យ ដែលមិនមានអាជ្ញាបណ្ណបានរហូតដល់ជាង២០០ក្រុម ប្រគល់ទៅឱ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីធ្វើការណែនាំអំពីវិជ្ជាជីវៈផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើកម្ពុជា អាចក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកនៅឆ្នាំនេះ ដែរឬទេ?

ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ជាយុទ្ធសាស្ត្រក្នុងការសម្រេចនូវមហិច្…

តើរដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន អាចសង្គ្រោះប្រទេសថៃ ចេញពីវិបត្តិសេដ្ឋកិច្ចបានដែរឬទេ?

បញ្ហានយោបាយដ៏ចាក់សេ្រះ និងពោរពេញទៅដោយកលិយុគអាចជាឧបសគ្គដ៏ចម្បងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុត និងជាស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ