វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei មានមហិច្ឆតាផលិតមនុស្សយន្តមានរូបរាងដូចមនុស្ស ដាក់ពង្រាយទូទាំងប្រទេសចិន


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតមនុស្សយន្ត UBTech គ្រោងបោះទុនវិនិយោគជាង៧០០លានដុល្លារ ដើម្បីពន្លឿនការដាក់ពង្រាយមនុស្សយន្ត ដែលមានរូបរាងដូចមនុស្សនៅទូទាំងប្រទេសចិន នៅឆ្នាំនេះ ដើម្បីបម្រើសេវាកម្មនានា រាប់ចាប់តាំងពីវិស័យឧស្សាហកម្មរហូតដល់សេវាកម្មនៅតាមផ្ទះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យបច្ចេកវិទ្យា
ដោយ

ក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន UBTech ដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយនៅក្នុងការបំពេញមហិច្ឆតាផ្នែកបច្ចេកវិទ្យាដ៏មហស្ចារ្យលើការផលិតមនុស្សយន្តដាក់ពង្រាយនៅទូទាំងប្រទេសចិន។ ក្រុមហ៊ុនទាំងពីរនេះគ្រោងសហការគ្នាបង្កើតរោងចក្រឆ្លាតវៃ ដែលដំណើរការដោយមនុស្សយន្ត ហើយសម្រាប់ផលិតមនុស្សយន្តប្រភេទ Humanoid ដែលមានរូបរាងដូចមនុស្ស​សម្រាប់ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក។

ក្រៅពីនោះក្រុមហ៊ុន Huawei ក៏គ្រោងបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់គាំទ្រដំណើរការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ធ្វើទំនើបកម្មមនុស្សយន្ត Humanoid ដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នានារបស់មនុស្សជាតិ ផងដែរ។

តាមការប៉ាន់ប្រមាណ គម្រោងខាងលើអាចចំណាយថវិកាសរុបលើសពី៧៣២លានដុល្លារ ដែលក្រុមហ៊ុន Huawei បានដាក់ចេញដើម្បីធ្វើទំនើបកម្មក្នុងវិស័យវិស្វកម្មមនុស្សយន្តទំនើប។ មកទល់ពេលនេះ ចិនមានក្រុមហ៊ុន ដែលចុះបញ្ជីហើយកំពុងដំណើរការអភិវឌ្ឈផលិតផលវិស្វកម្មមនុស្សយន្ត Humanoid សរុបចំនួន១១ ប៉ុន្តែក្រុមហ៊ុនដែលសកម្មមានតែ៦ប៉ុណ្ណោះ។

លោក ជូ ជៀន (Zhou Jian) នាយកប្រតិបត្តិក្រុមហ៊ុន UBTech បានអះអាងថា ក្រុមហ៊ុនមានគោលបំណងផលិតមនុស្សយន្តឲ្យបាន១ពាន់គ្រឿងនៅឆ្នាំនេះ ហើយក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផ្សេងទៀតដូចជា Midea Group និង Easy home ដើម្បីលើកកម្ពស់ការប្រើប្រាស់មនុស្សយន្តនៅក្នុងរោងចក្រ និងនៅតាមផ្ទះផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានក្រុមហ៊ុនលក់រាយ Walmart ដែលគ្រោងដំឡើងថ្លៃទំនិញតាមការដំឡើងពន្ធរបស់ខ្លួន

ក្រោយក្រុមហ៊ុនលក់ទំនិញរាយដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក Walmart គ្រោងដំឡើងថ្លៃទំនិញនានារាប់ចាប់តាំងពីចេករហូតដល់ប្រដាប់ប្រដាក្មេងលេង លោក…

វៀតណាម បង្កើនការចរចាជាមួយអាម៉េរិក ដើម្បីកាត់បន្ថយសម្ពាធពន្ធគយដ៏ច្រើនរបស់ខ្លួន

ប្រទេសវៀតណាម និងសហរដ្ឋអាម៉េរិក បានបើកការចរចាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដើម្បីពិភាក្សាអំពីពន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ