ដីកា ICC

មេដឹកនាំអាហ្វ្រិកខាងត្បូង ថា បើអនុវត្តដីកា ICC ចាប់ខ្លួនលោក ពូទីន នោះស្មើនឹង«អាហ្វ្រិកខាងត្បូងប្រកាសសង្គ្រាមជាមួយរុស្ស៊ី»


ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាហ្វូសា បាននិយាយកាលីថ្ងៃអង្គារទី ១៨ ខែកក្កដាថា ការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន នៅពេលដែលលោកនឹងមកចូលរួមកិច្ចប្រជុំ BRICS លើទឹកដីអាហ្វ្រិកខាងត្បូងខែក្រោយនេះ បានន័យថា វាស្មើនឹងប្រទេសអាហ្វ្រិកខាងត្បូង ប្រកាសសង្គ្រាមជាមួយរុស្ស៊ី។ លោកថា ពេលនេះអាហ្វ្រិកខាងត្បូងកំពុងជួបបញ្ហាការទូតដ៏ស្មុគស្មាញ ជុំវិញរឿងដ៏រសើបនេះ។
អាហ្វ្រិកខាងត្បូងបញ្ជាក់ជំហរច្បាស់ហើយថា ខ្លួននឹងមិនអនុវត្តដីការចាប់ខ្លួនលោកពូទីនឡើយ!
ដោយ

យោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ នៅក្នុងលិខិតបញ្ជាក់ឆ្លើយតបទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក រ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងជាសាធារណៈក្នុងសម្ដីដើមថា «ខ្ញុំត្រូវតែលើកឡើងឱ្យបានច្បាស់ថា អាហ្រ្វិកខាងត្បូងកំពុងមើលឃើញបញ្ហាជាក់ស្តែងមួយ លើការអនុវត្តសំណើចាប់ខ្លួនប្រធានាធិបតីពូទីន។ » លោកបន្ថែមថា «រុស្ស៊ី បានបញ្ជាក់ច្បាស់ៗហើយថា ការចាប់ខ្លួនប្រធានាធិបតីរបស់រុស្ស៊ី ដែលកំពុងកាន់តែអំណាចរបស់គេនោះ វាស្មើនឹងការប្រកាសសង្គ្រាមហើយ»។
ទន្ទឹមនឹងនេះ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់អាហ្រ្វិកខាងត្បូង បាននិងកំពុងព្យាយាមរុញឱ្យរដ្ឋាភិបាលរ៉ាម៉ាហ្វូសា អនុវត្តដីកាចាប់ខ្លួនលោក ពូទីនតាមសំណើរបស់ ICC នៅពេលលោកជាន់ដីប្រទេស។ បើតាមលោកចន ស្ទីនហ៊ូសេន (John Steenhuisen) ប្រធានគណបក្សប្រឆាំងនេះបានសរសើរសេចក្តីសម្រេចរបស់តុលាការ និងបានពណ៌នាការលើកឡើងរបស់លោករ៉ាម៉ាហ្វូសា ដែលថា អាហ្រ្វិកខាងត្បូងអាចនឹងប្រថុយប្រកាសសង្រ្គាមជាមួយរុស្ស៊ីនោះថា ជាគំនិត«ជ្រុលនិយម និងមិនសមរម្យ»។

ទោះបីជាបែបនេះក្តី ប្រធានាធិបតីលោក រ៉ាម៉ាហ្វូសា បានគូសបញ្ជាក់ការថ្លែងរបស់មេគណបក្សប្រឆាំងថា «គ្មានទំនួលខុសត្រូវលើសន្តិសុខជាតិ» ដោយលោកបន្ថែមថា វាគឺខុសពីរដ្ឋធម្មនុញ្ញរបស់របស់អាហ្វ្រិកខាងត្បូង ក្នុងការប្រថុយធ្វើសង្រ្គាមជាមួយរុស្ស៊ី» ហើយក៏ផ្ទុយពីកាតព្វកិច្ចរបស់លោកក្នុងការការពារប្រទេសនេះដែរ។ លោក រ៉ាម៉ាហ្វូសា បានគូសបញ្ជាក់ទៀតថា ការចាប់ខ្លួននេះក៏នឹងធ្វើឱ្យខូចដល់បេសកកម្មដឹកនាំ ដោយអាហ្វ្រិកខាងត្បូង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជារារាំងដំណោះស្រាយដោយសន្តិវិធីផងដែរ។គួររំលឹកបន្តិចថា បើគ្មានការប្រែប្រួលទេនោះតាមការគ្រោងទុក កិចប្រជុំកំពូលនៃក្រុមសេដ្ឋកិច្ចរីកចម្រើន BRICS នឹងត្រូវធ្វើឡើងនៅទីក្រុង ចូហានីសប៊ឺក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហាខាងមុខ។ ប្រទេសដែលចូលរួមប្រជុំរួមមាន អាហ្រិកខាងត្បូង ប្រេស៊ីល ចិន ឥណ្ឌា និងប្រទេសរុស្ស៊ី។ លោក ពូទីន កាលពីខែឧសភាកន្លងទៅត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនពីបទជម្លៀសកុមារអ៊ុយក្រែនជាច្រើនពាន់នាក់ដោយខុសច្បាប់ចូលទៅទឹកដីរុស្ស៊ី។ ហើយអាហ្រ្វិកខាងត្បូងក្នុងនាមជាសមាជិកនៃតុលាការអន្តរជាតិនេះ មានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួនលោក ពូទីន នៅពេលលោកជាន់ដីប្រទេសនេះដើម្បីចូលរួមកិច្ចប្រជុំBRICS។
ដោយឡែក អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោកភូល ម៉ាស្សាថីល (Paul Mashatile) បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រដ្ឋាភិបាលអាហ្រ្វិកបាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលលោក ពូទីន មិនឱ្យមកចូលរួមផ្ទាល់ ប៉ុន្តែរហូតមកដល់ពេលនេះការខិតខំនេះមិនបានទទួលជោគជ័យទេ។ យ៉ាងណា លោក រ៉ាម៉ាហ្វូសា ឱ្យដឹងដែរថា អាហ្រ្វិកខាងត្បូងកំពុងស្វែងរកការលើកលែង (មិនអនុវត្តដីកា) នៅក្រោមច្បាប់ ICC ដោយផ្អែកលើការពិតដែលថា ការអនុម័តការចាប់ខ្លួននេះ ពិតជាអាចគំរាមកំហែងដល់ សន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់របស់ប្រទេសលោក»៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបុរីវិមានភ្នំពេញនៅតែបន្តអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មី ទោះសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់

ទោះបីស្ថាប័នជាតិ និងអន្តរជាតិបានព្រមានពីហានិភ័យដែលអាចកើតមានឡើងសម្រាប់វិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យនៅកម្ពុជាដោយសារការអូសបន្លាយនៃសង្គ្រាមនៅ…

ហេតុអ្វី The Flora បើកលក់គម្រោងខុនដូធំមួយនៅកណ្ដាលរាជធានីភ្នំពេញ ទោះស្ថានភាពសេដ្ឋកិច្ចកំពុងមិនច្បាស់លាស់?

បន្ទាប់ពីជោគជ័យលើការអភិវឌ្ឍគម្រោងបុរីលំនៅដ្ឋាន ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានបោះជំហានមួយទៀត គឺការអភិវឌ្ឍខុនដូ និងសណ្ឋាគារ បើទោះបីជា បច្ចុប្បន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ