វិស័យ​ពាណិជ្ជកម្ម

ការនាំចូលទំនិញពីថៃ តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្លាក់ចុះជាង ២០% នៅត្រីមាសទី១ឆ្នាំនេះ


តុល្យភាពពាណិជ្ជកម្មរវាងកម្ពុជា និងថៃតាមផ្លូវសមុទ្រកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទិន្នន័យពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា លំហូរទំនិញនាំចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ បានកើនឡើងជាង៣៣% ខណៈការនាំចូលទំនិញពីថៃ មកវិញ មានការធ្លាក់ចុះជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី៤ ឆ្នាំមុន។
វិស័យ​ពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ការថយចុះចំនួននាវាដឹកទំនិញពីថៃ ចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចបណ្ដាលមកពីការកែសម្រួលស្តុកទំនិញ និងការប្រែប្រួលតម្រូវការក្នុងស្រុក ក៏ដូចជាការកើនឡើងនូវសមត្ថភាពផលិតកម្មរបស់កម្ពុជា។ ចំណែកការនាំចេញទំនិញពីកម្ពុជាទៅថៃ មានការកើនឡើង អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ឃើញថា វាបានបង្ហាញពីសមត្ថភាពប្រកួតប្រជែង នៃផលិតផលរបស់កម្ពុជា ដែលមានតម្លៃសមរម្យ និងមានគុណភាព ដែលអាចចូលរួមកាន់តែសកម្មក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ក៏បានយល់ឃើញដែរថា ការធ្លាក់ចុះនៃការនាំចូលទំនិញពីថៃ ក៏អាចបណ្តាលមកពីការបង្វែរទិសដៅនាំចូលពីប្រទេសផ្សេងៗទៀតក្រៅពីថៃ។ អ្នកជំនាញរូបនេះបានបន្ថែមថា ទីផ្សារប្រទេសថៃ នៅតែមានតម្រូវការខ្ពស់លើវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចពីកម្ពុជា ដែលជាកត្តាធ្វើឱ្យការនាំចេញរបស់កម្ពុជា ទៅថៃ បន្តកើនឡើង។

សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រ ដឹកទំនិញ ចូល-ចេញ មានចំនួនជាង៣៧ម៉ឺន៣ពាន់ TEUs មានកំណើនជាង៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈទំនិញភាគច្រើននាំចូលពីប្រទេសចិន និងនាំចេញទៅវិញភាគច្រើនទៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមទិន្នន័យពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្មករកាត់ដេរបារម្ភវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដល់ការងារនិងប្រាក់ចំណូល

​​ភាពតានតឹង នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជាក្តីកង្វល់ថ្មីមួយសម្រាប់បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា។ ស្របពេលដែលខ្សែ…

តើមុខរបរនេសាទគ្រឿងសមុទ្រកំពុងជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយតម្លៃម៉ាស៊ូតហក់ឡើងខ្ពស់?

វិបត្តិប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ាមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្លូវគោកប៉ុណ្ណោះទេ សូម្បីតែប្រជានេសាទគ្រឿងសមុទ្រនៅខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ