ការចុះបញ្ជីពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មប្រាប់ម្ចាស់អគារដែលប្រើយីហោ Tesla នៅផ្លូវសហព័ន្ធរុស្សី ឲ្យទៅចុះបញ្ជីពាណិជ្ជកម្ម


ក្រសួងពាណិជ្ជកម្មបានចុះណែនាំម្ចាស់អគារមួយកន្លែងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ដែលប្រើប្រាស់យីហោរថយន្ដ Tesla របស់ក្រុមហ៊ុនអាមេរិក ឲ្យទៅចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ មុននឹងចាប់ផ្ដើមបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ការចុះទៅណែនាំនេះ ក្រោយពេលដែលក្រុមហ៊ុនគ្រប់គ្រងអគារមួយនេះ បានយកឡូហ្គូក្រុមហ៊ុនអាមេរិក Tesla មកប្រើ តែមិនទាន់បានចុះបញ្ជីពាណិជ្ជកម្មបានត្រឹមត្រូវនៅឡើយ។
រូបភាពតំណាង៖ Tesla នឹងបោះទុនវិនិយោគ ១៨៨ លានដុល្លារ នៅសៀងហៃចិន
ដោយ

អគារ ដែលបានប្រើប្រាស់ឡូហ្គូរបស់ក្រុមហ៊ុន Tesla ដ៏ល្បីល្បាញនៅលើពិភពលោក ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា មិនមែនជាក្រុមហ៊ុន Tesla អាមេរិកនោះទេ ហើយក៏មិនទាន់បានចុះបញ្ជីពាណិជ្ជកម្មនៅឡើយដែរ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី ២៤ ខែឧសភា ក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ក៏បានចុះទៅដល់អគារនេះ ដើម្បីណែនាំឲ្យក្រុមហ៊ុន ទៅចុះបញ្ជីពាណិជ្ជកម្ម និងស្នើសុំអនុញ្ញាតលើកស្លាកយីហោពីរដ្ឋបាលរាជធានីភ្នំពេញ មុនបើកដំណើរការ។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រុមហ៊ុនបានលើកផ្លាក Tesla (ថេសឡា) ប៉ុន្តែមិនទាន់បើកដំណើរការទេ។ ដូច្នេះក្រសួងក៏មិនទាន់មានវិធានការនៅឡើយដែរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីពាណិជ្ជកម្មបានចុះទៅណែនាំឲ្យចុះបញ្ជីត្រឹមត្រូវ ក្នុងបំណងបញ្ចៀសនូវការចាត់វិធានការណាមួយតាមផ្លូវច្បាប់ពីក្រសួង ក្នុងករណីដែលក្រុមហ៊ុនបើកដំណើរការ មិនស្របតាមគោលការណ៍ច្បាប់ជាធរមាន។

សូមជម្រាបថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក ជារបស់កំពូលមហាសេដ្ឋី Elon Musk ដោយបច្ចុប្បន្ន Tesla មានសាខានៅតាមប្រទេសប្រមាណជិត ៤០ប្រទេស ហើយក្នុងនោះសម្រាប់ប្រទេសសមាជិកអាស៊ានវិញ គឺមានតែសឹង្ហបុរីតែមួយគត់ ដែលក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានចុះបញ្ជីដើម្បីលក់រថយន្ដរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជួយ​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍ ជួយ​ឱ្យ​យុវតី ធី ជូលី ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានយុវជនមួយក្រុមកំពុងចូលរួមជួយអភិវឌ្ឍសហគមន៍របស់ពួកគេតាមរយៈការប…

ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងសង្គម ជុំវិញការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរនៅខេត្តកំពង់ស្ពឺ តើខាត ឬ ចំណេញអ្វីខ្លះ?

ព័ត៌មាន
នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានសាធារណៈជនច្រើនបាននឹងកំពុងមការចាប់អារម្មណ៍ រឿងរ៉ាវជុំវិញនឹងអាជ្ញាធរខេត្តកំពង់ស្ពឺបានចាប់ផ្ដើមអនុវត្តចំណាត់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ