ហ្វីលីពីនកាត់ពោងបណ្តែតទឹករបស់ចិនចេញ ដែលបានរាយនៅក្បែរកោះជម្លោះសមុទ្រចិនខាងត្បូង!

រាយមិនបានមួយថ្ងៃផង ហ្វីលីពីនបានកាត់របាំងបណ្តែតរបស់ចិនចេញពីតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង


ក្រោយពង្រាយរបាំងបណ្តែតទឹកមិនទាន់បានមួយថ្ងៃផង ហ្វីលីពីននៅថ្ងៃអង្គារបាននិយាយថា ឆ្មាំសមុទ្រចិនបានរុះរើពោងដែលនៅសេសសល់ទាំងអស់ចេញពីដែនទឹកកំពុងមានជម្លោះ ក្រោយកងឆ្មាំហ្វីលីពីនបានកាត់របាំងបណ្តែតទឹកនោះ។
ហ្វីលីពីនកាត់ពោងបណ្តែតទឹករបស់ចិនចេញ ដែលបានរាយនៅក្បែរកោះជម្លោះសមុទ្រចិនខាងត្បូង!
ដោយ

អំឡុងពេលប្រតិបត្តិការកាត់របាំងនោះ ហ្វីលីពីនបានបញ្ជាក់ថា ចិនមិនបានឆ្លើយតបដោយកម្លាំង ឬធ្វើការហាមឃាត់ណាមួយឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
កងឆ្មាំសមុទ្រប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ត្រូវបានឆ្មាំហ្វីលីពីនប្រទះឃើញថា បានពង្រាយរបាំងពោងបណ្តែតទឹកប្រវែងប្រមាណ៣០០ម៉ែត្រ ក្នុងដែនទឹកក្បែរកោះជម្លោះស្ក្រាបបូរ៉ូ ស៊ល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូង។ ការពង្រាយនេះមិនបានជូនដំណឹងដល់ភាគីហ្វីលីពីនទេ ហើយត្រូវបានកងឆ្មាំហ្វីលីពីនថា មានបំណងរារាំងអ្នកនេសាទហ្វីលីពីនចូលទៅកាន់តំបន់នោះ។ ក្រោយមានហេតុការណ៍បែបនេះ ហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចិនខ្លាំងៗតែម្តង។
ក្នុងថ្ងៃដដែល ឆ្មាំសមុទ្រហ្វីលីពីនបានដាក់ចេញនូវ«ប្រតិបត្តិការពិសេស» ដើម្បីកាត់របាំងបណ្តែតទឹកប្រវែង៣០០ម៉ែត្រនោះចេញ។ យោងតាមអ្នកនាំពាក្យឆ្មាំហ្វីលីពីន អំឡុងពេលប្រតិបត្តិកាត់នោះ កប៉ាលឆ្មាំសមុទ្រចិនក៏នៅទីនោះដែរ តែមិនមានការឆ្លើយតប ឬរារាំងណាមួយនោះទេ បន្ទាប់ពីឃើញមានអ្នកកាសែតអន្តរជាតិនៅលើកប៉ាលហ្វីលីពីន។ ប៉ុន្មានម៉ោងក្រោយការកាត់របស់ឆ្មាំសមុទ្រហ្វីលីពីន ឆ្មាំសមុទ្រចិនបានរុះរើរបាំងបណ្តែតទឹកនោះចេញតែម្តង។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក អ៊ីរិក ម៉ាណាឡូ (Enrique Manalo) បានប្រាប់អ្នកកាសែតថា ការកាត់របាំងកាលពីថ្ងៃចន្ទ គឺស្របតាមច្បាប់អន្តរជាតិ និងជាសិទ្ធនៃរដ្ឋអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង។ ដោយឡែក ក្រសួងការបរទេសចិនថា ឆ្មាំសមុទ្រខ្លួនបានរារាំងកប៉ាលហ្វីលីពីនចូលមកកាន់ដែនទឹកចិន ប៉ុន្តែជៀសវាងលើកឡើងពីរបាំងបណ្តែតទឹក។ លោក វ៉ាង វេនប៊ីន (Wang Wenbin) បានប្រាប់សន្នសីតកាសែតនៅថ្ងៃចន្ទ ថា កោះហ័ងយ៉ាន ដ៉ាវ ( Huangyan Dao) ឬហៅស្ក្រាបបូរ៉ូ ស៊ល (Scarborough Shoal) ជានិច្ចកាលជាទឹកដីរបស់ចិន។ ចិនមានសិទ្ធស្របច្បាប់ អធិបតេយ្យ និងសមត្ថកិច្ចនៅលើកោះនេះ ពីការជ្រៀតចូល ឬរំលោភបំពានណាមួយពីកម្លាំងខាងក្រៅ។
កោះស្ក្រាបបូរ៉ូ ស៊ល (Scarborough Shoal) គឺជាថ្មប៉ប្រះទឹកតូចមួយ សម្បូរទៅដោយធនធាននេសាទនៅក្នុងសមុទ្រចិនខាងត្បូង។ មានចម្ងាយប្រមាណ២៤០គីឡូម៉ែត្រ ពីភាគខាងលិចនៃកោះឡាហ្ស៊ូន Luzon របស់ហ្វីលីពីន។ កោះនេះត្រូវបានចិនហៅថា ហ័ងយ៉ាន ដ៉ាវ ( Huangyan Dao) ពីចម្ងាយប្រមាណ៩០០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសចិន។ ក្រោមច្បាប់អន្តរជាតិ នៃអនុសញ្ញាសហប្រជាជាតិ១៩៨២ បណ្តារដ្ឋអធិបតេយ្យមានសិទ្ធស្របច្បាប់កាន់កាប់ធនធានក្នុងសមុទ្រប្រវែង៣៧០គីឡូម៉ែត្រ ពីឆ្នេរប្រទេសទាំងនោះ។ អនុសញ្ញាអន្តរជាតិនេះក៏ចិនយល់ព្រមគោរពតាមដែរនៅពីនោះ៕




អត្ថបទបន្ទាប់


ថៃរំពឹងទទួលបានចំណូលជាង៧ពាន់លានដុល្លារពីការលើកលែងទិដ្ឋាការដល់ទេសចរចិន

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃបានព្យាករណ៍ថា គោលនយោបាយលើកលែងទិដ្ឋាការដល់អ្នកទេសចរចិនពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងអ…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនបង្កើនផលិតកម្មនៅអឺរ៉ុប ទោះមានជម្លោះប្រាក់ឧបត្ថម្ភធន

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយចំនួន កំពុងប្រកាសពីផែនការចាប់ផ្តើមផលិតកម្មនៅអឺរ៉ុប ដោយផ្តោតសំខាន់ទៅលើការជំរុញបង្កើនការងារ ដើម្បីធានាឱ្យប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ