ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីបើកកោះបាលីទទួលទេសចរអន្តរជាតិឡើងវិញក្រោយបិទអស់១៨ខែ


ដែនកោះបាលីឋានសួគ៌ទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១៤ តុលានេះ បានបើកទ្វារទទួលយកទេសចរអន្តរជាតិឡើងវិញហើយ បន្ទាប់ពីការរាលដាលដ៏ខ្លាំងក្លានៃជំងឺកូវីដ១៩ បានបង្ខំចិត្តប្រទេសនេះ បិទតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនេះអស់ពេលជាង១៨ខែ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ឥណ្ឌូនេស៊ីបើកកោះបាលីទទួលទេសចរអន្តរជាតិឡើងវិញ
ដោយ

ទោះបីជាបានប្រកាសបើកដំណើរការឡើងវិញក្តី តែកោះបាលីនៅខ្វះខាតជើងហោះហើរអន្តរជាតិត្រង់ មកកាន់កោះមួយនេះនៅឡើយ ជាហេតុធ្វើឲ្យចំនួនភ្ញៀវទេសចរដែលមកលេង នៅមិនទាន់ផុលផុសទេ។

អាកាសយានដ្ឋានអន្តរជាតិនៅលើកោះបាលីបានត្រៀមលក្ខណៈទទួលយកជើងហោះហើរអន្តរជាតិនានា ប៉ុន្តែបើតាមការអះអាងពីអ្នកនាំពាក្យអាកាសយាន្តដ្ឋាននៅកោះបាលីបានប្រាប់រ៉យទ័រថា រហូតមកដល់ពេលនេះមិនមានកាលវិភាគជើងហោះហើរណាមួយមកបាលីទេ។

វិធានការអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែន ដ៏តឹងរឹងរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់កោះបាលី ធ្វើឲ្យសណ្ឋាគារ ហាងទំនិញនិងអាជីវកម្មនានា ត្រូវបិទទ្វារស្ទើរទាំងស្រុង។

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេនៅអាស៊ាន បាននិងកំពុងប្រញាប់ប្រញាល់ស្តារសេដ្ឋកិច្ច ក៏ដូចជាបើកដំណើរការឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានរំកិលចុះម្តងបន្តិចៗ ចាប់តាំងពីខែកក្កដាមក។

គួរកត់សម្កាល់ថា សម្រាប់កោះបាលី អាជ្ញាធរឥណ្ឌូនេស៊ីនឹងទទួលយកភ្ញៀវទេសចរមកពីប្រទេសចំនួន១៩ប៉ុណ្ណោះ ក្នុងនោះរួមមាន ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ញូហ្សេលែន និងប្រទេសមួយចំនួនមកពីអឺរ៉ុបខាងលិច និងប្រទេសក្នុងតំបន់អារ៉ាប់មួយចំនួនទៀត។

សូមជម្រាបថា ការបើកចំហជើងមេឃទទួលទេសចរបរទេសឡើងវិញរបស់ឥណ្ឌូនេស៊ីនេះ ធ្វើឡើងចំពេលដែលប្រទេសក្បែរខាង និងក្នុងតំបន់ជាច្រើន បាននិងកំពុងសង្វាតបើកទទួលទេសចរបរទេសទៅតាមលទ្ធភាពរៀងៗខ្លួន។

ជាក់ស្តែង ប្រទេសថៃគ្រោងបើកតំបន់ទេសចរណ៍សក្តានុពលរបស់ខ្លួនបន្ថែមទៀតហើយ ក្រោយទទួលជោគជ័យ ក្នុងគម្រោងបើកកោះភូកេត ខណៈវៀតណាមក៏មានគម្រោងបើកកោះភូគុក នៅខែក្រោយនេះដែរ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងត្រៀមខ្លួនបើកទ្វាប្រទេសទទួលយកទេសចរបរទេសឡើងវិញ នៅចុងឆ្នាំផងដែរ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រាវជ្រាវរកប្រភពដើមកូវីដ-១៩លើកនេះ ប្រហែលជាលើកចុងក្រោយហើយ

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានស្នើឲ្យក្រុមប្រឹក្សាភ្នាក់ងារបង្ការជំងឺឆ្លងថ្មីមួយដែលទើបបង្កើតឡើង សម្រាប់ការរុករក និងស្រាវជ្រាវប្រភពដើមកូវីដ១...

ឥណ្ឌាដាក់ចេញផែនការហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១,៣ ទ្រីលានដុល្លារក្នុងរយៈពេល ២៥ឆ្នាំខាងមុខ

ព័ត៌មាន
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅថ្ងៃពុធនេះ បានប្រកាសដាក់ចេញនូវផែនការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ