វិស័យសេដ្ឋកិច្ច

ថវិកា៤៤ពាន់លានដុល្លារដែលចាក់បញ្ចូលសេដ្ឋកិច្ចអាម៉េរិក តាមរយៈនិស្សិតបរទេស កំពុងរងការគំរាមកំហែងពីវិធានការរបស់លោក ត្រាំ


ប្រាក់ចំណូលចំនួន៤៤ពាន់លានដុល្លារ ដែលចាក់ចូលសេដ្ឋកិច្ចអាម៉េរិក តាមរយៈនិស្សិតបរទេសក្នុង១ឆ្នាំ កំពុងរងការរង្គោះរង្គើ ដោយសារគោលនយោបាយរឹតបន្តឹងរបស់លោក ដូណាល់ ត្រាំ។ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ប្រភពហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំនានា ការរឹតបន្តឹងលើនិស្សិតបរទេសក្នុងការទទួលបានឱកាសសិក្សាអាម៉េរិក ក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ វិស័យលក់រាយ និងកម្លាំងពលកម្មរបស់អាម៉េរិក ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យសេដ្ឋកិច្ច
ដោយ

ទិន្នន័យរបស់សមាគមទីប្រឹក្សានិស្សិតបរទេសជាតិ របស់សហរដ្ឋអាម៉េរិក បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ និស្សិតបរទេសប្រមាណជា១,១លាននាក់ ដែលបានទៅសិក្សានៅសហរដ្ឋអាម៉េរិក ចាក់បញ្ចូលទឹកប្រាក់ប្រមាណ៤៤ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ ក្រៅពីទឹកប្រាក់ដ៏ច្រើននេះ និស្សិតបរទេសដែលបានស្នាក់នៅ និងសិក្សានៅអាម៉េរិក ក៏បានរួមចំណែកក្នុងទីផ្សារការងារនៅអាម៉េរិក​ប្រមាណជិត៤០ម៉ឺនការងារ​។ ប៉ុន្តែនៅពេលនេះអ្វីៗទាំងនេះ កំពុងស្ថិតក្នុងភាពមន្ទិលដោយសារគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក នីកូឡាស បា (Nicholas Barr) សាស្ត្រាចារ្យនៅសកលវិទ្យាល័យសេដ្ឋកិច្ចមួយនៅទីក្រុងឡុងដ៍ បាននិយាយក្នុងបទសម្ភាស​ជាមួយ Washington Post ថា និស្សិតបរទេសទាំងអស់ដែលចូលទៅសហរដ្ឋអាម៉េរិក មិនគ្រាន់តែចំណាយប្រាក់បង់ថ្លៃសិក្សានោះទេ ពួកគេក៏បានចូលរួមចំណែកបង់ថ្លៃជួលកន្លែងស្នាក់នៅ ការហូបចុក និងការធ្វើដំណើរដ៏ច្រើនថែមទៀត។

បច្ចុប្បន្នរដ្ឋធំៗដែលមាននិស្សិតបរទេសសិក្សាច្រើនមានដូចជារដ្ឋតិចសាស់ រដ្ឋម៉ាសាឈូសេត និងកាលីហ្វ័ញ៉ាជាដើម។ បើយោងតាមស្ថិតិគ្រាន់តែរដ្ឋតិចសាស់មួយមាននិស្សិតអន្តរជាតិ ជិត៩ម៉ឺននាក់ ដែលបានមកសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាង២៥០ ហើយបានរួមចំណែកចូលសេដ្ឋកិច្ចសរុបប្រមាណ២,៥ពាន់លានដុល្លារ។

ចំណែកនៅរដ្ឋម៉ាសាឈូសេត គឺមាននិស្សិតអន្តរជាតិ ជាង៨ម៉ឺននាក់ ជាមួយនឹងចំណូលជិត៤ពាន់លានដុល្លារ រីឯនៅរដ្ឋកាលីហ្វ័ញ៉ា មាននិស្សិតជាង១៤ម៉ឺននាក់ ដោយបានរួមចំណែកចាក់ថវិកាចូលសេដ្ឋកិច្ចប្រមាណ៦,៤ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ដល់៤ពាន់ដុល្លារក្នុង១អោន?

ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន នៅតំបន់ហ្កាហ្សា ជាពិសេសក្រោយលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិក ជាថ្មី តម្លៃមាសនៅ…

មនុស្សរាប់រយនាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ

ក្រុមបាតុករ និងកងកម្លាំងប៉ូលិសបានប្រឈមមុខដាក់គ្នានៅលើផ្លូវដ៏សំខាន់មួយក្នុងទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា កាលពីចុងសប្តាហ៍មុន ក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ