វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីជំរុញឱ្យឥណ្ឌានឹងដំឡើងពន្ធ៣០% លើដែកបំពង់ទីបរបស់ចិន និងវៀតណាម?


ក្រសួងហិរញ្ញវត្ថុឥណ្ឌានឹងដំឡើងពន្ធគយ ចន្លោះពី១២% ទៅ៣០% លើផលិតផលដែកមួយចំនួនដែលនាំចូលមកពីប្រទេសចិន និងវៀតណាម ដើម្បីការពារ និងជំរុញឧស្សាហកម្មក្នុងស្រុក។ ផែនការដំឡើងពន្ធរបស់រដ្ឋាភិបាលឥណ្ឌានេះ ទំនងជានឹងធ្វើឱ្យភាពតានតឹងរវាងឥណ្ឌាជាមួយចិន ដែលកំពង់ល្អក់កករស្រាប់ហើយនោះ កាន់តែអាក្រក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

បើយោងតាមរយៈបទបញ្ជារបស់ទីក្រុងញូវដេលី ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ដែកបំពង់ទីបអ៊ីណុកនាំចូលមកពីប្រទេសចិន ដែលជាអ្នកផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោក និងដែករបស់ប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធចន្លោះពី១២% ទៅ៣០% សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌានេះ ត្រូវបានគេរំពឹងថា អាចនឹងធ្វើទំទាក់ទំនងជាមួយចិន ដែលកំពុងតានតឹងស្រាប់ហើយនោះ នឹងកាន់តែតានតឹងបន្ថែមទៀត។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកទាំងពីរនេះ បានចាប់ផ្តើមមានភាពតានតឹងនឹងគ្នាចាប់តាំងពីយោធារបស់ពួកគេបានប៉ះទង្គិចគ្នានៅតាមព្រំដែននៅក្នុងឆ្នាំ២០២០ ដែលបញ្ហានេះបានជំរុញឱ្យទីក្រុងញូវដេលី បង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យការវិនិយោគរបស់ចិន និងបានបញ្ឈប់គម្រោងធំៗរបស់ចិនជាច្រើន។

ទោះជាយ៉ាងណារដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar) បាននិយាយអះអាងនៅដើមសប្តាហ៍នេះថា ទីក្រុងញូវដែលី មិនបិទទ្វារអាជីវកម្មពីប្រទេសចិន នោះឡើយ ប៉ុន្តែវាផ្អែកលើវិស័យ ដែលទីក្រុងប៉េកាំង បានធ្វើអាជីវកម្មតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌា ក៏បានផ្ដួចផ្ដើមឱ្យមានការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃកាលពីខែសីហា លើផលិតផលដែកថែបមួយចំនួនដែលបាននាំចូលពីវៀតណាម ផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើអ្វីជាកត្តាចម្បងធ្វើឱ្យទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក លើប្រទេសចិន ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ?

លទ្ធផលនៃការស្ទង់មតិថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា បានបង្ហាញថា ទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក លើប្រទេសចិន បានធ្លាក់ចុះដល់ក…

ហេតុអ្វីបានជាបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ចាប់ផ្ដើមរឹតបន្ដឹងលើការប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គមចំពោះសិស្សសាលា?

ប្រទេសជឿនលឿនកាន់តែច្រើន ជាពិសេសនៅទ្វីបអឺរ៉ុប កំពុងរឹតបន្ដឹងក្មេងៗលើការប្រើប្រាស់ស្មាតហ្វូន និងបណ្ដាញសង្គម ដោយសារគេជឿថា ឧបករណ៍អេឡិចត្រូនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ