វិស័យទេសចរណ៍

ឥណ្ឌូនេស៊ីកំពុងសិក្សាផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរ២០សញ្ជាតិ


រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅពេលនេះកំពុងតែសិក្សាជ្រើសរើសប្រទេសចំនួន២០សម្រាប់ផ្តល់ទិដ្ឋាការចូលដោយឥតគិតថ្លៃនៅក្នុងផែនការជំរុញ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលប្រទេសខ្លួន។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បច្ចុប្បន្នឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងដំណើរការជ្រើសរើស ដើម្បីសម្រេចថា តើប្រទេសណាខ្លះ ដែលសមនឹងទទួលបានទិដ្ឋាការចូលដោយឥតគិតថ្លៃ។
វិស័យទេសចរណ៍
ដោយ

ក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូនេស៊ី បានអះអាងថា រដ្ឋាភិបាលកំពុងពិចារណាលើការផ្តល់ការលើកលែងទិដ្ឋាការចូលប្រទេសឥណ្ឌូនេស៊ី ដោយឥតគិតថ្លៃដល់អ្នកទេសចរមកពី២០ប្រទេស ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកប្រជាជាតិ ដែលមានកោះចំនួន១ម៉ឺន៧ពាន់កោះមួយនេះ។

លោក វិនសេនសឹស ជេម៉ាឌូ ( Vinsensius Jemadu) អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតទទួលបន្ទុកអភិវឌ្ឈន៍ផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ទាក់ទាញទេសចរ បានអះអាងថា បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងស្ថិតក្នុងដំណើរការជ្រើសរើស ដើម្បីសម្រេចថា តើប្រទេសណាខ្លះ ដែលសមនឹងទទួលបានទិដ្ឋាការចូលដោយឥតគិតថ្លៃ។

លោកបានអះអាងថា ក្រសួងបានកំពុងតែបន្តសម្របសម្រួលជាមួយក្រសួង និងស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធ ដើម្បីដាក់ចេញនូវការលើកលែងទិដ្ឋាការចូលដោយឥតគិតថ្លៃដល់អ្នកទេសចរបរទេស។ បើតាមអនុរដ្ឋមន្ត្រីរូបនេះ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាលើចំណុចមួយចំនួនដូចជាផលប៉ះពាល់ផ្នែកសន្តិសុខ ប្រទេសមានចំនួនអ្នកទេសចរច្រើនជាងគេ និងភ្ញៀវទេសចរមាននិន្នាការចំណាយច្រើនបំផុតក្នុងអំឡុងពេលធ្វើដំណើរនិងស្នាក់នៅប្រទេសឥណ្ឌូនេស៊ី។ លោកបានចង្អុលបង្ហាញថា អ្នកទេសចរដែលមកពីអាស៊ីបូព៌ា និងអឺរ៉ុបគឺស្ថិតក្នុងចំណោមភ្ញៀវទេសចរ ដែលបានចំណាយថវិកាយ៉ាងច្រើនក្នុងអំឡុងពេលដែលពួកគេចូលមកកម្សាន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងគិតគូរពីគោលការណ៍ទៅវិញទៅមកក្នុងការជ្រើសរើសប្រទេសដែលបានស្នើឡើង និងកំពុងពិភាក្សាអំពីរយៈពេលសុពលភាពនៃទិដ្ឋាការចូលដោយឥតគិតថ្លៃដែលបានគ្រោងទុក។ ឥណ្ឌូណេស៊ីបានផ្តល់ទិដ្ឋាការចូលដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពីប្រទេសសមាជិកចំនួន១០ប្រទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានរយៈពេលអតិបរមា៣០ថ្ងៃ។

លោក ជេម៉ាឌូ បានលើកឡើងថា បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីកំពុងពិចារណាលើលទ្ធភាពផ្តល់ទិដ្ឋាការចូលដោយឥតគិតថ្លៃរយៈពេល៣០ថ្ងៃ ដល់ប្រទេសចំនួន២០រួមមាន អូស្ត្រាលី ចិន ឥណ្ឌា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហូឡង់ ជប៉ុន រុស្ស៊ី តៃវ៉ាន់ នូវែលសេឡង់ អ៊ីតាលី អេស្ប៉ាញ និងប្រទេសមជ្ឈិមបូព៌ាពីរផ្សេងទៀត។

នៅពេលនេះគេដឹងថា ភ្ញៀវទេសចរមកពីអាស៊ីប៉ាស៊ីហ្វិក គឺបានចំណាយពេលស្នាក់នៅឥណ្ឌូនេស៊ីជាមធ្យម៦ថ្ងៃ៥យប់ ខណៈដែលភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុបមានទំនោរស្នាក់នៅពីរសប្តាហ៍។ នៅក្នុងតំបន់ប្រទេស ដែលបានអនុវត្តការលើកលែង ឫបន្ធូបន្ថយការរិតបន្តឹងលើការស្នើសុំទិដ្ឋាការពីអ្នកទេសចរ គឺមានថៃ និងវៀតណាមជាដើម៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាមរកចំណូលបានជាង៥ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ នៅ១១ខែឆ្នាំនេះ

ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសវៀតណាម មានតម្លៃរាប់ពាន់លានដុល្លារ ខណៈចិន សហរដ្ឋអាម៉េរិក ជប៉ុន គឺសុទ្ធសឹងជាទីផ្សារធំជាងគេរបស់ប្រទេសក្ប…

សភាអាម៉េរិកអនុម័តច្បាប់គោលនយោបាយការពារជាតិសម្រាប់ឆ្នាំ២០២៤ ជាង៨រយពាន់លានដុល្លារ ដើម្បីឱ្យលោក ចូ បៃដិន ចុះហត្ថលេខា

សភាតំណាងរាស្រ្តអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសំឡេងជាងពីរភាគបី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិថ្មី សម្រាប់ឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ