រូបិយបណ្ណរូព្យាឌីជីថល នឹងអាចប្រើប្រាស់ក្នុង Metaverse បាន

ធនាគារកណ្តាលឥណ្ឌូណេស៊ីប្រកាសថា រូបិយបណ្ណរូព្យាឌីជីថល អាចនឹងប្រើប្រាស់ដើម្បីទិញទំនិញនៅពិភព Metaverse


ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសថា រូបិយបណ្ណរូព្យាឌីជីថលរបស់ខ្លួន អាចនឹងត្រូវបានប្រើប្រាស់ក្នុងការទិញទំនិញនានា នៅពិភពបច្ចេកវិទ្យា Metaverse នាពេលអនាគតបាន ខណៈដែលបណ្តាធនាគារជាច្រើន បាននឹងកំពុងអភិវឌ្ឍរូបិយបណ្ណប្រភេទនេះហើយ បើទោះបីជាគម្រោងរបស់ក្រុមហ៊ុន Meta នេះ ហាក់នៅវែងឆ្ងាយពីតម្រូវការបច្ចុប្បន្នក៏ដោយ។ ចំពោះការប្រើរូបិយបណ្ណឌីជីថលនេះ ក៏តម្រូវឱ្យមានការព្រមព្រៀងគ្នាទៅលើអត្រាប្តូរប្រាក់ ដែលទិញលក់ក្នុងពិភពសិប្បនិម្មិតនេះ ក៏ដូចជាបញ្ហាធំៗមួយចំនួនទៀតផងដែរ។
ធនាគារកណ្តាលឥណ្ឌូណេស៊ីប្រកាសថា រូបិយបណ្ណរូព្យាឌីជីថល អាចនឹងប្រើប្រាស់ដើម្បីទិញទំនិញនៅពិភព Metaverse

លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះថា រូបិយបណ្ណរូព្យាឌីជីថលនឹងត្រូវប្រើប្រាស់ក្នុងការទិញផលិតផលនៅពិភពបច្ចេកវិទ្យា Metaverse ដែលជាពិភពនិមិត្តមួយនៃគម្រោងរបស់ក្រុមហ៊ុនយក្ស Meta ដែលអាចឱ្យមនុស្សមើលឃើញ និយាយឆ្លើយឆ្លងគ្នាបានតាមរយៈឧបករណ៍វែនតា VR ដោយមិនចាំបាច់ត្រូវជួបគ្នាផ្ទាល់។

ធនាគារកណ្តាលនេះ បានចាប់ផ្តើមរចនារូបិយបណ្ណរូព្យាឌីជីថលកាលពីសប្តាហ៍មុន បន្ទាប់ពីមានធនាគារកណ្តាលជាច្រើននៅជុំវិញពិភពលោក កំពុងអភិវឌ្ឍរូបិយបណ្ណឌីជីថលប្រភេទនេះដែរ។

បើតាមលោក Perry Warjiyo ឱ្យដឹងថា រូបិយបណ្ណរូព្យាឌីជីថល នឹងប្រើប្រាស់កម្មវិធី (platform) បច្ចេកវិទ្យាមួយដែលនឹងត្រូវគ្នាជាមួយរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាលផ្សេងៗទៀតដែរ។ ដូច្នេះ នៅក្នុងចង្កោមនៃហេដ្ឋារចនាសម្ព័ន្ធនេះ វាអាចនឹងត្រូវដាក់បញ្ចូលគ្នា ភ្ជាប់ទំនាក់ទំនងគ្នា និងឆ្លងប្រតិបត្តិការរវាងគ្នា។

លោកទេសាភិបាលរូបនេះបន្តថា វានឹងមានកិច្ចព្រមព្រៀងមួយក្នុងចំណោមធនាគារកណ្តាល ចំពោះអត្រាប្តូរប្រាក់ ដែលប្រើប្រាស់សម្រាប់រូបិយបណ្ណឌីជីថល និងការត្រួតពិនិត្យប្រតិបត្តិការរបស់ខ្លួន ក្នុងនោះរួមមានហានិភ័យនៃសន្តិសុខអ៊ីនធើណែត និងលំហូរមូលធនផងដែរ។

បច្ចុប្បន្ន ប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ានមួយនេះ បានហាមឃាត់ការប្រើប្រាស់រូបិយបណ្ណគ្រីបតូ ក្នុងការធ្វើជាមធ្យោបាយទូទាត់ ប៉ុន្តែបានអនុញ្ញាតឱ្យមានប្រតិបត្តិការនៃទ្រព្យសកម្មឌីជីថលក្នុងទីផ្សារអនាគតសម្រាប់គោលបំណងវិនិយោគ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អ៊ីស្រាអែល លុបចោលពន្ធគយលើការនាំចូលរថយន្តពីកូរ៉េខាងត្បូង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចូលជាធរមាន

រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចលុបចោលការយកពន្ធគយលើការនាំចូលផលិតកសិកម្ម និងឧស្សាហកម្មពីកូរ៉េខាងត្បូង ដែលរួមមានទាំងរថយន្តផងដែរ ដែលវាជាផ្ន…

អត្រាប្រាក់ឈ្នួលនៅទ្រឹងក្នុងប្រទេសជប៉ុននឹងលែងទាក់ទាញកម្មករពីអាស៊ីអាគ្នេយ៍នៅប៉ុន្មានឆ្នាំខាងមុខនេះ

អត្រាប្រាក់ឈ្នួល ដែលនៅទ្រឹងរបស់ប្រទេសជប៉ុន កំពុងបង្កភាពមិនច្បាស់លាស់សម្រាប់ប្រទេសដែលមានតម្រូវការកម្លាំងពលកម្មពីក្រៅប្រទេសដ៏ច្រើនមួយនេះ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ