សេដ្ឋកិច្ចឡាវ

ធនាគារកណ្ដាលឡាវ ព្យាករថា កម្រិតអតិផរណានៅឡាវនឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់


លោក ប៊ុនលៀ ស៊ីនសាយវ៉ូរ៉ាវង់ (Bounleua Sinxayvoravong) ទេសាភិបាលធនាគារជាតិឡាវ (BOL) បានព្យាករថា កម្រិតអតិផរណារបស់ប្រទេសនេះ នឹងនៅតែខ្ពស់រហូតដល់ដំណាច់ឆ្នាំ២០២៤ ដូច្នេះហើយវាមិនអាចកាត់បន្ថយអត្រាអតិផរណាឱ្យមកនៅត្រឹមមួយខ្ទង់បានឡើយនៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានឡាវ The Laotian Times។
សេដ្ឋកិច្ចឡាវ
ដោយ

អត្រាអតិផរណារបស់ប្រទេសឡាវ បានកើនឡើងដល់កម្រិតកំពូលរហូតដល់ជាង៤១% កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយបានធ្លាក់ចុះមកនៅត្រឹមជិត២៥% នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ។ តែយ៉ាងណា ប្រធានធនាគារកណ្ដាលឡាវ លោក ស៊ីនសាយវ៉ូរ៉ាវង់ ព្យាករថា កម្រិតអតិផរណារបស់ឡាវនឹងនៅតែខ្ពស់រហូតដល់ដាច់ឆ្នាំនេះ។ កំណើនអតិផរណានៅក្នុងប្រទេសឡាវនេះ ត្រូវបានជំរុញដោយការកើនឡើងតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងការនាំចូលទំនិញគ្មានស្ថិរភាព។

ជាមួយគ្នានេះ ការធ្លាក់ថ្លៃប្រាក់គីបរបស់ឡាវ ធៀបនឹងប្រាក់បាតថៃ និងប្រាក់ដុល្លារអាម៉េរិក បានធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញដល់ការរក្សាតម្លៃឱ្យនៅទាបសម្រាប់ទំនិញនាំចូលផ្សេងៗទៅក្នុងប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះឈីបធំៗពីរអះអាងថា ខ្លួនមានសមត្ថភាពអាចប្រតិបត្តិការអាវុធរបស់ចិនពីចម្ងាយ

ក្រុមហ៊ុនផលិតបន្ទះឈីប ឫបន្ទះសៀឃ្វីធំៗនៅលើពិភពលោកបានអះអាងថា ពួកគេអាចមានសមត្ថភាពផ្តាច់ប្រតិបត្តិការអាវុធចិន មិនឱ្យមានប្រសិទ្ធភាពពីចម្ងាយបា…

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញក្នុងវិស័យធនាគារធ្លាក់ចុះប្រមាណ៤០% នៅឆ្នាំ២០២៣?

ប្រព័ន្ធធនាគារកម្ពុជា បានបន្តរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ