វិស័យសេដ្ឋកិច្ច

ក្រុមអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិ ព្រមានពីភាពផុយស្រួយកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចថៃ


ក្រុមអ្នកវិភាគអន្តរជាតិ បានព្រមានពីភាពផុយស្រួយកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចថៃ ហើយថា ធនាគារកណ្ដាលថៃ មិនគួរសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលនោះទេ ជាពិសេសស្របពេលដែលប្រទេសថៃ កំពុងប្រឈមនឹងភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើង ហើយការគំរាមកំហែងផ្នែកពាណិជ្ជកម្មក៏កំពុងកើនឡើងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា ធនាគារកណ្តាលថៃ កំពុងរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការប្រែប្រួល ទោះបីជាអស្ថិរភាពនៅក្នុងប្រទេសថៃ កំពុងកើនឡើង រួមទាំងការលាលែងពីតំណែងរបស់សមាជិកសំខាន់ៗក្នុងជួររដ្ឋាភិបាលចម្រុះ ដែលបានធ្វើឱ្យប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ដាំក្បាលចុះដែលពិបាកនឹងរក្សាតំណែងជាប់យ៉ាងណាក្ដី។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារ ANZ នៃប្រទេសអូស្ត្រាលី បានធ្វើការកត់សម្គាល់ថា ខណៈដែលមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសថៃ រក្សាបានស្ថិរភាពនៅឡើយ ភាពចលាចលខាងនយោបាយអាចធ្វើឱ្យបញ្ហា ដែលមានស្រាប់នានា កាន់តែអាក្រក់ឡើង ហើយបានអំពាវនាវឱ្យមានការជួយគាំទ្របន្ថែមទៀតផ្នែកគោលនយោបាយរូបិយវត្ថុ។

ក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura បានព្រមានធ្ងន់ៗដោយនិយាយចំៗថា ភាពចលាចលនៅក្នុងប្រទេសថៃ អាចនឹងឈានទៅដល់ការពន្យារពេលអនុម័តថវិកាជាតិ ហើយអាចនឹងធ្វើឱ្យកម្រិតគុណភាពឥណទានរបស់ប្រទេសថៃ ធ្លាក់ចុះ។ លើសពីនេះប្រទេសថៃ ក៏ប្រឈមនឹងសម្ពាធខាងក្រៅពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ផងដែរ។

ក្រុមអ្នកវិភាគបានព្រមានថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសថៃ និងសហរដ្ឋអាម៉េរិកទេ នោះការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាម៉េរិក អាចនឹងរងផលប៉ះពាល់ខ្លាំងដោយសារត្រូវបង់ពន្ធគយបដិការខ្ពស់រហូតដល់ទៅ៣៦% ដែលជាលទ្ធផលនឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែយ៉ាប់យឺនថែមទៀត។

ជំហរប្រុងប្រយ័ត្នរបស់ធនាគារកណ្តាលថៃ ក្នុងការបញ្ចុះអត្រាការប្រាក់នេះឆ្លុះបញ្ចាំងពីការលំបាកក្នុងការរក្សាតុល្យភាពវាងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការឆ្លើយតបទៅនឹងការគំរាមកំហែងទាំងក្នុងស្រុក និងអន្តរជាតិ ដែលកំពុងកើនឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការធ្វើទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា និងមេដឹកនាំថៃ អាចស្តារស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យភាពល្អប្រសើរបានទេ?

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា និង អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅផ្នែកផ្សេងៗគ្នានៃព្…

នាយករដ្ឋមន្ត្រីចិន អំពាវនាវឱ្យប្រទេសនានា កុំរុញច្រានបញ្ហាពាណិជ្ជកម្មឱ្យក្លាយជាបញ្ហានយោបាយ ឬសន្តិសុខ

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃទី២៥ ខែមិថុនាបានអំពាវនាវឱ្យប្រទេសនានា សហការល្អលើពាណិជ្ជកម្ម ទោះប្រឈមនឹងការដំឡើងពន្ធ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ