
ការប្រគុំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Music Matters Cambodia ដែលជាមជ្ឈមណ្ឌលតន្ត្រីករលំដាប់អន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្ដល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យតន្ត្រីអប់រំ និងការអភិវឌ្ឍជំនាញបានទៅដល់បុគ្គលគ្រប់រូប។
Music Matters Cambodia បានដើរតួយ៉ាងសំខាន់ក្នុងការជួយរៀបចំការប្រគុំតន្ត្រីនៅថ្ងៃទី ២ ខែធ្នូនេះដែល PlanB គឺជាតួសំដែងដ៏សំខាន់មួយ។ ក្រុម Music Matters Cambodia បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមបេសកកម្មរបស់យើង ហើយយើងពិតមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រនិស្សិតតន្ត្រីរបស់ Smiling Gecko និងជាពិសេសក្រុមអ្នកដែលមានទេពកោសល្យសំដែង និងច្រៀង "Talent Team/Smiling Gecko Singers"។
PlanB ដែលសរសេរនៅលើគណនី YouTube របស់ខ្លួនដោយ ‘មិនមានការដកឃ្លារវាងពាក្យ “Plan” និង “B” នោះទេ” គឺជាក្រុមតន្រ្តីរ៉ុកដែល បង្កើតឡើងនៅដើមទសវត្សរ៍ទី ៨០ នៅទីក្រុង Adelaide នៃរដ្ឋ South Australia ដែលមានវត្ដមានព្រមគ្នាជាមួយក្រុមតន្រ្តីធំៗនៅពេលនោះដែលមានដូចជា The Eurogliders, Goanna, Pseudo Echo, Mondo Rock, The Models, John Paul Young & The Allniters។’
ក្រុមតន្ត្រីនេះ នឹងធ្វើការសម្តែងជាមួយសិស្សតន្ត្រីដែលជាសមាជិកនៃក្រុមចម្រៀងរបស់ Smiling Gecko Cambodia នៅហ្វាមហៅស៍រីស្សត & ស្ប៉ានៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២ ខែធ្នូ។

Dr. h.c. Hannes Schmid ដែលជាសហស្ថាបនិក Smiling Gecko មានប្រសាសន៍ថា៖ “PlanB គឺជាក្រុមតន្រ្តីរ៉ុកដែលមានថាមពល និងមានទេពកោសល្យខ្ពស់ ដែលបានក្លាយជាក្រុមតន្រ្តីរ៉ុកដ៏ពេញនិយមនៅប្រទេសកម្ពុជា។ PlanB ក៏បានក្លាយជាអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រអង្គការនានា និងការដាក់បញ្ចូលទីតាំងដ៏ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួនដែលត្រូវបានចែកចាយជាអន្តរជាតិ។ យើងពិតជាមានកិត្តិយសណាស់ដែល PlanB នឹងមកសម្ដែងនៅហ្គុង ដែលជាស្ទូឌីយ៉ូតន្ត្រីអន្តរជាតិរបស់យើង។”
ហ្គុង ដែលមានទីតាំងនៅក្នុងបរិវេណហ្វាមហៅស៍រីស្សត & ស្ប៉ា គឺជាមជ្ឈមណ្ឌលវប្បធម៌ដែលបានដាក់ឱ្យដំណើរការនៅចុងខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុនរចនា និងស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រទេសស្វីស atelier oï។ ហ្គុង គឺជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯកដែលរួមមានសាលប្រជុំដែលអាចទទួលភ្ញៀវបានរហូតដល់ ១៤០នាក់ និងក៏មានស្ទូឌីយោថតសំឡេងទំនើបស្តង់ដារអន្តរជាតិដែលធ្លាប់បម្រើដល់តន្ត្រីករល្បីៗអន្តរជាតិជាច្រើនរូប។ Smiling Gecko Cambodia សង្ឃឹមថា ហ្គុង នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញផ្នែកវប្បធម៌របស់ខ្លួនឡើងវិញ។
វីដេអូតន្ត្រី និងតន្ត្រីរបស់ PlanB ដែលបង្ហាញប្រទេសកម្ពុជារួមមាន New Ways To Love You (https://www.youtube.com/watch?v=ruN03mOpEvY) និង Just Like Your Eyes (https://www.youtube.com/watch?v=o8Cjj5DWlrw)។
ហ្វាមហៅស៍រីស្សត & ស្ប៉ា កំពុងផ្តល់ជូនកញ្ចប់សំបុត្រចូលទស្សនាសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់មើលក្រុមតន្រ្តី PlanB សម្តែងបទទាំងនេះ និងបទជាច្រើនទៀតនៅហ្គុងនៅថ្ងៃទី២ ខែធ្នូ៖
-សំបុត្រចូលទស្សនាការប្រគុំតន្ត្រី - ១០ ដុល្លារ សម្រាប់ម្នាក់
-សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៤០ ដុល្លារ សម្រាប់ម្នាក់
-អាហារពេលល្ងាច៣វគ្គដែលផ្ដល់ជូនដោយភោជនីយដ្ឋានហ្វាមហៅស៍ សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៦៥ ដុល្លារ សម្រាប់ម្នាក់
-អាហារវិចិត្រពេលល្ងាច៤វគ្គដែលផ្ដល់ជូនដោយភោជនីយដ្ឋាន អ៊ុន សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ១២០ ដុល្លារ សម្រាប់ម្នាក់
កញ្ចប់សេវាកម្មចំនួន ៣៖ សម្រាប់អាហារពេលល្ងាចដែលផ្ដល់ជូនដោយភោជនីយដ្ឋានហ្វាមហៅស៍ និងការស្នាក់នៅមួយយប់
-Deluxe Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ២៨០ ដុល្លារ
-Premium Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៣១០ ដុល្លារ
-Luxury Suite អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៣៦០ ដុល្លារ
-(ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)
កញ្ចប់សេវាកម្មចំនួន ៤៖ សម្រាប់អាហារវិចិត្រពេលល្ងាច និងការស្នាក់នៅមួយយប់
-Deluxe Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៣៩០ ដុល្លារ
-Premium Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៤២០ ដុល្លារ
-Luxury Suite អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ - ៤៧០ ដុល្លារ
-(ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)