Advertisement
វិស័យ​កាត់ដេរ

សមាគម​រោងចក្រ​កាត់​ដេរ​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​​ឲ្យ​ជួយ​កម្ពុជាជា​បន្ត


សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អំពាវនាវ​ដ​ល់​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​នានា ឲ្យ​នៅ​ជួយ​គាំ​ទ្រ​កម្ពុជា​ជា​បន្ត ក្នុង​គ្រា​ដែល​មាន​ស្ថានភាព​នយោបាយ​តានតឹង​នា​​ពេល​​បច្ចុប្បន្ន។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ
Advertisement

ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍ សមាគម​រោងចក្រ​កាត់ដេរ​​កម្ពុជា ​បាន​និយាយ​ដូច្នេះ ថា “GMAC​ សូម​អំពាវនាវ​ដល់​អ្នកទិញ​អន្ដរជាតិ​ទាំងអស់​របស់​យើង បន្ត​ការ​គាំទ្រ​របស់​ពួកគេមក​លើ​ប្រទេស​កម្ពុជា និង​រោងចក្រ​សមាជិក​របស់​យើង ដើម្បី​បំពេញ​នូវ​គោលដៅ​សេដ្ឋកិច្ច​របស់​យើង​ដែល​ជា​ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា​ទាំងអស់។”

ការ​នាំចេញ​សម្លៀក​បំពាក់​និង​វាយនភណ្ឌ​នៅ​កម្ពុជា ជា​វិស័យ​សំខាន់​ដ៏សំខាន់​បំផុត​មួយ ដោយ​វិស័យ​នេះ​រក​បាន​ចំណូល​ប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ ជា​រៀងរាល់​ឆ្នាំ ហើយ​ក៏​ជា​ការ​នាំចេញ​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​កម្ពុជា​ផងដែរ។

សហភាព​អឺរ៉ុប​នាំចូល​ផលិត​ផល​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង ប្រមាណ​ ៤០​ភាគរយ​នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា​ នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​បាន​ទទួល​យក​ចំនួន ២០​ភាគរយ។ ប្រទេស​​ចិន​​​នាំចូល​​បន្តិច​បន្តួច​ប៉ុណ្ណោះ។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដែល​តំណាង​ឲ្យ​រោងចក្រ​ចំនួន​៦០០​រោងចក្រ ដែល​ផ្តល់​ការងារ​ចំនួន ៧០ម៉ឺន​នាក់​ បាន​និយាយ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មិនគួរ​ត្រូវ​បាន​ចេញ​ជា​សកម្មភាព​ណា​មួយ​ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​និង​សង្វាក់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​ឧស្សាហកម្ម​នេះ​ឡើយ។

GMAC និយាយ​ថា ថៅកែ​និង​កម្មករ ក៏​ដូចជា​សហជីព បាន​ធ្វើការ​ជាមួយ​គ្នា​ធម្មតា និង​ដោយ​សន្តិភាព​ដើម្បី​គាំទ្រ​ខ្លួន និង​សេដ្ឋកិច្ច​កម្ពុជា។ “រហូត​មក​ដល់​ពេល​នេះ ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​របស់​យើង​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ចាកចេញ​ពី​ភាព​ក្រីក្រ។” នេះ​ជា​អ្វី​ដែល​ GMAC បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍។

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​មាន​ប្រសាសន៍​នា​ពេល​កន្លង​មក ថា កម្មករ​នឹង​ក្លាយ​ជា​អ្នក​ដែល​រងគ្រោះ ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ពិសេស​ពី​កម្ពុជា​នោះ៕




អត្ថបទបន្ទាប់


វីដេអូ៖ សម្ល​​«ប្រូង»​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន យក​បំពង់​ឫស្សី​ធ្វើ​ជា​ឆ្នាំង!

ព័ត៌មាន
សម្ល«ប្រូង» គឺ​ជា​ឈ្មោះដើមរបស់ម្ហូប​មួយ​ប្រភេទ​នៃ​ជនជាតិដើមភាគតិចទំពួន ដែល​គេ​ស្ល​នៅ​ក្នុង​បំពង់​ឫស្សី ជំនួស​ការ​ប្រើ​ប្រាស់​ឆ្នាំង។

អគារ The Peak ជិត ៦០០​លាន​ដុល្លារ កម្ពស់​៥៥​ជាន់ ផុស​​ជា​រូបរាង​ផុត​ពី​ដី​ហើយ!

ព័ត៌មាន
ដូច​​អ្វី្វ​ដែល​​បាន​សន្យា​ពី​សំណាក់​ម្ចាស់​គម្រោង គឺ​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប បាន​ប្រាប់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ