ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម

កម្ពុជាវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជិត ៣ពាន់លានដុល្លារ


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រាប់រយៈពេល ៧ខែ ឆ្នាំនេះ សម្រេចបាន ២.៧០០ លានដុល្លារអាមេរិក ដែលមានកំណើន ប្រមាណ ជិត ១៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលនៅឆ្នាំខាងមុខ រដ្ឋាភិបាលប្រទេសទាំងពីររំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មឲ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ដែលបានផ្សាយនៅក្នុងគេហទំព័រក្នុងស្រុកដែលគ្រប់គ្រងដោយរដ្ឋវៀតណាម។
កម្ពុជាវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជិត ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨
ដោយ

លោក វ៉ូ វាងមិញ ឯកអគ្គ​​រដ្ឋ​ទូត​​វៀត​ណាម​​​ប្រ​ចាំ​​​កម្ពុជា​ បាន​ថ្លែង​​​ក្នុង​​វេទិ​កា​​លើក​​កម្ពស់​​ពា​ណិជ្ជ​កម្ម ​និង​​ការ​​វិនិ​យោគ​​កម្ពុជា​ និង​វៀត​ណាម​ កាលពីពេល​ថ្មីៗ​នេះថា កម្ពុជា មានការអភិវឌ្ឍ​សេដ្ឋកិច្ច​​កើនឡើង ក្នុងរង្វង់៧% ជារៀងរាល់ឆ្នាំ តាំងពី​ឆ្នាំ​២០១២ មកទល់ឆ្នាំ ២០១៧ ហើយ​សន្តិសុខ សុវត្ថិភាពសង្គម​ ក៏ត្រូវ​បាន​​រក្សា​បាន​ល្អដែរ។ លោកបន្ថែមថា សហគ្រាស​​នៃប្រទេស​​ទាំងពីរ​​​មាន​​ការរីក​​លូតលាស់ គឺដោយសារតែ​​មានការ​យកចិត្ត​ទុកដាក់​យ៉ាងជិតស្និទ ពីសំណាក់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។ 

មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់ CDC ក៏បានឲ្យ​ដឹងដែរ​ថា ដើម្បីទាក់​ទាញ​វិនិយោគិន​វៀតណាម CDC បានចុះ​ហត្ថលេខា​លើឯក​សារ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន ជាមួយ​ក្រសួង​ផែនការ និងការ​វិនិយោគ​វៀតណាម ហើយថ្មីៗនេះ ព្រមទាំង​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​គម្រោង​វិនិយោគ​ជាច្រើន​របស់​សហគ្រាស​វៀតណាម​ផងដែរ។

មិនតែប៉ុណ្ណោះ CDC បាន​ខិតខំ​​ក្នុងការ​ផ្តល់​យោបល់​ដល់​រាជ​រដ្ឋាភិបាល ក្នុងការ​កែ​សម្រួល និងផ្សព្វផ្សាយ​គោល​នយោបាយ​ថ្មី ក៏ដូចជា​ការបង្កើត​នូវលក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​វិនិយោគិន​បរទេស ​រួមទាំង​សហគ្រាស​វៀតណាម​ផងដែរ។

គួរជម្រាបថា កាលពី​ឆ្នាំ២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា​វៀតណាម សម្រេច​បាន​ប្រមាណ ៣.៨០០​ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន ​២៩% ធៀប​នឹងឆ្នាំ​ ២០១៦។

បើនិយាយ​ក្នុងការ​វិនិយោគ​វិញ វៀតណាម ត្រូវបាន​ចាត់​ទុកថា ជាប្រទេស​​មួយ​ក្នុង​ចំណោម​កំពូលប្រទេស​ទាំង៥ ដែល​បាន​វិនិយោគ​​នៅកម្ពុជា​ច្រើន​ជាង​គេ ពោលគឺ​គិតជា​សរុប​​គម្រោង ដែលវៀត​ណាមបាន​មក​វិនិយោគ​នៅ​កម្ពុជា មាន ២០៦ គម្រោង គិតជា​ទឹកប្រាក់​​មាន​តម្លៃ ៣ ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏មាន​គម្រោង​វិនិយោគ​ចំនួន ១៨ និង​មាន​តម្លៃទុន​​សរុប ៥៨ លានដុល្លារ​អាមេរិក បាន​វិនិយោគ​​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ចិនតៃវ៉ាន់​​ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​នៅ​កម្ពុជា​មួយ​ទៀត​ហើយ

ព័ត៌មាន
ទើបតែ​ប៉ុន្មានថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អេ អឹម ខេ (AMK) ឥឡូវ ក្រុមហ៊ុន​ច…

ចិន​សម្រុក​វិនិយោគ​បន​ល្បែង​កាស៊ីណូ​ធំៗ​ ៣៧​កន្លែង នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
នៅក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​នៃ​ការ​បំលាស់ទី​របស់​ជន​ជាតិ​ចិន​មក​រស់នៅ​និង​រកស៊ី​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​មាន​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ