គម្រោងវិនិយោគ

អ្នកវិនិយោគអឺរ៉ុបជាង៣០រូបមកពី១៥ក្រុមហ៊ុន នឹងមកសិក្សាឱកាសវិនិយោគនៅកម្ពុជា


ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូអាជីវកម្មជាន់ខ្ពស់ជាង៣០រូបតំណាងឱ្យក្រុមហ៊ុនយក្សអឺរ៉ុបចំនួន១៥ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃនៅសប្តាហ៍ក្រោយ។ ទស្សនកិច្ចនេះមានគោលបំណងយុទ្ធសាស្ត្រក្នុងបំណងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែស៊ីជម្រៅ។
គម្រោងវិនិយោគ
ដោយ

បើតាមការគូសបញ្ជាក់របស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ប្រតិភូគ្រប់គ្រងជាន់ខ្ពស់ជាង៣០រូប ដែលតំណាងឱ្យក្រុមហ៊ុនអឺរ៉ុបជាង១៥ក្រុមហ៊ុនផ្សេងៗគ្នា ដែលស្ថិតនៅវិស័យដឹកជញ្ជូន ឧស្សាហកម្ម ហិរញ្ញវត្ថុ និងអាកាសចរណ៍ នឹងមកសិក្សាឱកាសវិនិយោគនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ៤-៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងឱកាសបង្កើនទំហំពាណិជ្ជកម្មរវាងអឺរ៉ុប និងកម្ពុជា។

លោក នូអែល ខ្លេហេន (Noel Clehane) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ានបានលើកឡើងថា កម្ពុជា គឺជាទីផ្សារលេចធ្លោមួយ ដែលតភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ហើយធុរជនអឺរ៉ុប កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់ពីកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។

ជាមួយគ្នានេះ លោក គ្រីស ហាំព្រី (Chris Humphrey) អគ្គនាយកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ក៏បានគូសបញ្ជាក់ផងដែរថា ទស្សនកិច្ចនេះធ្វើឡើងចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន កំពុងឈានចូលដំណាក់កាលពង្រឹងភាពជាដៃគូរយៈពេលវែង ស្របពេល ដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបភាពមិនច្បាស់លាស់។ លោកបានបន្ថែមថា កម្ពុជា សម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០២៣ មក ហើយលោកជឿជាក់ថា កម្ពុជានឹងបន្តដើរតួនាទីស្នូលក្នុងការរៀបចំទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ៕




អត្ថបទបន្ទាប់


តើអត្រាពន្ធថ្មី ១០% របស់លោក ត្រាំ គឺជាដង្ហើមសេដ្ឋកិច្ច ឬជាសម្ពាធថ្មីសម្រាប់កម្ពុជា?

ក្រោយមានការជជែកដេញដោលយ៉ាងស្វិតស្វាញរវាងសេតវិមាន និងសភាអាម៉េរិក ទីបំផុតការកំណត់អត្រាពន្ធនាំចូលទំនិញពីក្រៅប្រទេសក្នុងកម្រិត១០% បានចូលជា…

កម្ពុជា រំពឹងវេទិកាធុរកិច្ចអាស៊ាន-កម្ពុជា នឹងក្លាយជាមេដែកស្រូបទាញការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាមកកាន់កម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅដើមខែមីនា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ