ឧស្សាហកម្មរ៉ែ

វិស័យឧស្សាហកម្មរ៉ែរបស់ឡាវ ស្រូបទាញបានទុនវិនិយោគជិត ២,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤លើសផែនការកំណត់


របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងការរុករករ៉ែរបស់ប្រទេសឡាវ បានបង្ហាញថា ឧស្សាហកម្មរុករករ៉ែរបស់ប្រទេសនេះ បានទាក់ទាញការវិនិយោគក្នុងទឹកប្រាក់ប្រមាណ ជិត ២ពាន់៥រយលានដុល្លារក្នុងឆ្នាំ២០២៤ ដែលជាកម្រិតមួយលើសពីគោលដៅប្រចាំឆ្នាំទៅទៀត ហើយវាក៏បានបង្ហាញអំពីតួនាទីដ៏សំខាន់របស់វិស័យនេះក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ក្បែរខាងកម្ពុជា មួយនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Laotian Times។
ឧស្សាហកម្មរ៉ែ
ដោយ

បើតាមការគូសបញ្ចាក់នៅក្នុងរបាយការណ៍ ដែលបង្ហាញដោយ លោក ប៊ុនយ៉ុង ស៊ីដាវង់ (Bounyong Sidavong) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងធនធានរ៉ែរបស់ប្រទេសឡាវ បានឲ្យដឹងទៀតថា បច្ចុប្បន្នប្រទេសឡាវ បានអនុម័តក្រុមហ៊ុនចំនួន២៤៤ ដើម្បីធ្វើសកម្មភាពរុករក និងកែច្នៃរ៉ែនៅទូទាំងប្រទេស ដែលគ្របដណ្តប់លើគម្រោងចំនួន៣៧៨ ហើយក្នុងចំណោមក្រុមហ៊ុនទាំងនេះ គឺមានក្រុមហ៊ុនចំនួន៨៥ កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការរុករក និងកែច្នៃរ៉ែ ខណៈដែលក្រុមហ៊ុនចំនួន ៥៨កំពុងស្ថិតក្នុងដំណាក់កាលសាងសង់អណ្តូងរ៉ែនៅឡើយ។

លើសពីនេះទៀត ក្រុមហ៊ុនចំនួន៧៦ កំពុងស្ថិតក្នុងគម្រោងរុករករ៉ែសាកល្បង ដោយក្រុមហ៊ុនខ្លះកំពុងធ្វើការផ្លាស់ប្ដូរទៅធ្វើប្រតិបត្តិការរុករករ៉ែជាទៀងទាត់។

កាលពីឆ្នាំ២០២៤ ការវិនិយោគសរុបក្នុងផលិតកម្មរ៉ែរបស់ឡាវ បានឈានដល់ជិត ២,៥ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងអំពីការកើនឡើង ១.៧៧% បើធៀបនឹងឆ្នាំ២០២៣ ហើយការលក់ផលិតផលរ៉ែ និងរ៉ែកែច្នៃទាំងក្នុងស្រុក និងក្រៅស្រុក បង្ហាញពីកំណើនកាន់តែខ្លាំងជាមួយនឹងតម្លៃសរុបជាង ៣,២ពាន់លានដុល្លារ ដោយកើនឡើង១៣% បើធៀបនឹងឆ្នាំ២០២៣។ តួលេខទាំងនេះ គឺកើនលើសពីគោលដៅយុទ្ធសាស្ត្រឆ្នាំ២០២៤ ដែលកំណត់ដោយរដ្ឋាភិបាលទៅទៀត។

លោក ប៊ុនយ៉ុង អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងធនធានរ៉ែរបស់ប្រទេសឡាវ បានគូសបញ្ជាក់ថា ការពង្រីកវិស័យនេះមានសារសំខាន់ណាស់សម្រាប់ការគាំទ្រដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឡាវ ហើយវាក៏ធានាបានថា សកម្មភាពរុករករ៉ែនេះ គឺស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសផងដែរ ខណៈដែលចិន នៅតែដើរតួនាទី និងជាដៃគូដ៏សំខាន់របស់ឡាវ ដោយបានវិនិយោគក្នុងគម្រោងសរុបជាង ៩០០ ដែលមានតម្លៃជាង១៥ពាន់លានដុល្លារនៅក្នុងវិស័យសំខាន់​ៗជាច្រើន ក្នុងនោះ ចំពោះវិស័យរ៉ែ ចិនបានវិនិយោគចំនួន១៨គម្រោង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងថ្មី តើសហរដ្ឋអាម៉េរិក ទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងណាដែរ?

នៅមុនលោក ដូណាល់ ត្រាំ ចូលមកកាន់អំណាចជាថ្មីនៅសហរដ្ឋអាម៉េរិក លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាម៉េរិក ទទួលបានកំណើនសេដ្ឋកិច្ចនៅក្នុងកម្រិតម…

ក្រុងហាណូយ និងក្រុងហូជីមិញ ជាប់ឈ្មោះក្នុងចំណោមទីក្រុង ដែលតម្លៃលំនៅឋានហក់ឡើងខ្ពស់កប់ពពកនៅអាស៊ី បើធៀបនឹងចំណូលប្រជាជន

របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអន្តរជាតិ CBRE បង្ហាញថា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បានជាប់ឈ្មោះក្នុងចំណោមទីក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ