ស្ថានភាពវិនិយោគនៅកម្ពុជា នឹងកាន់តែមានភាពរីកចម្រើន!

តើក្រុមអ្នកជំនាញសេដ្ឋកិច្ច មានការជឿជាក់ខ្លាំងកម្រិតណាលើរាជរដ្ឋាភិបាលថ្មី ក្នុងការស្ដារ និងជំរុញ ការវិនិយោគនៅកម្ពុជា?


ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា នៅតែយកចិត្តទុកដាក់លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ក្នុងការរួមចំណែកយ៉ាងសំខាន់សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។
ស្ថានភាពវិនិយោគនៅកម្ពុជា នឹងកាន់តែមានភាពរីកចម្រើន!

តាមរយៈការប្តេជ្ញាចិត្ត និងការកំណត់ក្នុងកម្មវិធីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនេះ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា ស្ថានភាពវិនិយោគនៅកម្ពុជានឹងកាន់តែមានភាពរីកចម្រើន ដោយរាជរដ្ឋាភិបាលថ្មី នឹងអាចស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីឱ្យវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានឹងកាន់តែច្រើនឡើង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពវិនិយោគនៅកម្ពុជា នឹងកាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត នៅក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា។ ការជឿជាក់របស់អ្នកជំនាញរូបនេះ ក៏ដោយសារលោកសង្កេតឃើញថា ឥរិយាបថរបស់វិនិយោគិនបរទេសនៅតែបានបង្ហាញនូវការចាប់អារម្មណ៍ ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសនៅពេលផ្លាស់ប្តូរមេដឹកនាំថ្មីបែបនេះតែម្តង។ មួយវិញទៀត ផ្អែកលើលើសមត្ថភាព និងគោលនយោបាយក្នុងការជំរុញការវិនិយោគរបស់ថ្នាក់ដឹកនាំថ្មីរបស់កម្ពុជា គួរផ្សំនឹងសក្កានុពលដែលកម្ពជាមានស្រាប់នៅក្នុងអាណត្តិចាស់ផងនោះ លោកជឿជាក់ថា វិនិយោគិនបរទេសនឹងកាន់តែមានទំនុកចិត្តក្នុងការវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសការវិនិយោគមកពីប្រទេសក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌRCEP តែម្តង។

ជុំវិញស្ថានភាពវិនិយោគនេះដែរ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការស្តីទីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងកាលពីពេលថ្មីនេះថា មានក្រុមវិនិយោគចិនមកពីវិស័យជាច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា និងបានសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឱ្យបន្តការពារសន្តិភាព និងបន្តការអភិវឌ្ឍ ឯកឧត្តម ជា វុទ្ធី អះអាងថា ការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់វិនិយោគិននិងធុរជនទាំងនេះ ឆ្លុះបញ្ចាំងមិនត្រឹមតែជាការជឿទុកចិត្តលើរដ្ឋាភិបាលថ្មីរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។ ឯកឧត្តម ជា វុទ្ធី មានជំនឿចិត្តនិងក្តីសង្ឃឹមយ៉ាងមុតមាំ វិនិយោគិន និងធុរជនទាំងនោះ នឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ។

យ៉ាងណាមិញ នាថ្ងៃទី២៥ ខែសីហានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនវិនិយោគចំនួន១៣ បន្ថែមទៀត មានទុនវិនិយោគសរុប មានចំនួន ប្រមាណជិត ៤២៦លានដុល្លារ និងអាចបង្កើតការងារសរុបចំនួន ជាង ២ម៉ឺន៣ពាន់២រយ កន្លែង។ ដោយក្នុងនោះ មានគម្រោងធំៗ ២ គឺទី១.គម្រោងរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺដែលមានទុនវិនិយោគប្រមាណ ២៥៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង និងទី២.គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ មានបន្ទប់ចំនួន២៣៧ នៅរាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារ និងក្រៅពីនោះគឺគម្រោងវិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈប្រើប្រាស់ និងរោងចក្រកែច្នៃម្ហូបអាហារជាដើម៕




អត្ថបទបន្ទាប់


ធនាគារថៃ កសិកនប៊ែង កំពុងចរចាទិញយកក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុវៀតណាមធំមួយ ក្នុងតម្លៃ១ពាន់លានដុល្លារ

ព័ត៌មាន
ធនាគារកសិកនប៊ែង (Kasikornbank) ដែលជាស្ថាប័នផ្ដល់កម្ចីធំបំផុតលំដាប់ទី២របស់ប្រទេសថៃ កំពុងចរចាទិញយកក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអតិថិជន…

កម្ពុជា-ចិនប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើស១២ពាន់លានដុល្លានៅឆ្នាំនេះ

ព័ត៌មាន
ពីមួយឆ្នាំទៅមួយឆ្នាំ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែមានភាពស្អិតល្មួត ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២២ កន្លងទៅ ទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ