ប្រទេសថៃ

វិនិយោគិនថៃកំពុងរង់ចាំគោលនយោបាយថ្មីរបស់រដ្ឋាភិបាល


ក្បាលម៉ាស៊ីនរដ្ឋបាលថៃថ្មីបានទទួលការយល់ព្រមពីសភា និង ឆ្លងកាត់ការឯកភាពពីមហាក្សត្រថៃហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងស្ថានភាពបច្ចុប្បន្ន វិនិយោគិន នៅក្នុងស្រុកនេះមួយចំនួនហាក់ស្ទាក់ស្ទើនៅក្នុងការសម្រេចចិត្ត ។
វិនិយោគិនថៃកំពុងរង់ចាំគោលនយោបាយថ្មីរបស់រដ្ឋាភិបាល
ដោយ

ពួកគេគិតថា គោលនយោបាយដែលគាំពារប្រជានិយមរបស់គណបក្សក្បាលម៉ាស៊ីន អាចប៉ះពាល់ដល់ស្ថិរភាពសារពើពន្ធរបស់ប្រទេសថៃ។នេះបើតាមសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុង ប្រទេសនេះ
ក្រោយពេលក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីទទួលភ្លៀងខៀវពីសភា និងស្ថាប័នរាជានិយមមក ផ្សារហ៊ុនថៃបានបន្តកើនឡើងប៉ុន្តែ អ្នកវិភាគខ្លះបានព្រមានថា កំណើននេះនឹងមានរយៈពេលខ្លី ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសេចក្តីថ្លែងការណ៍គោលនយោបាយពីរដ្ឋាភិបាលថ្មី ដោយសារតែពួកគេព្រួយបារម្ភថា គោលនយោបាយប្រជានិយមរបស់គណបក្សដឹកនាំក្រុមចម្រុះអាចប៉ះពាល់ដល់ស្ថិរភាពសារពើពន្ធរបស់ប្រទេសថៃ។
លោក កូបសាក់ ផុនត្រាគុល ( Kobsak Pootrakool) ប្រធានសហព័ន្ធនៃទីផ្សារមូលប័ត្រថៃ បាននិយាយថា ទំនុកចិត្តរបស់អ្នកវិនិយោគបានប្រសើរឡើង បន្ទាប់ពីលោក ស្រ៊ីថា ថាវេស៊ីន ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី ដោយសារតែលោក គឺជាពាណិជ្ជករម្នាក់ដែលយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែលោកបានសង្កត់ធ្ងន់ ថា កំណើនដ៏វិជ្ជមាននៅទីផ្សារភាគហ៊ុនថៃទំនងជានឹងមានរយៈពេលខ្លី ។
លោកបានបន្តថា នៅពេលនេះអ្នកវិនិយោគកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការតាមដាន សេចក្តីថ្លែងការណ៍គោលនយោបាយពីរដ្ឋាភិបាលថ្មីដែលមាន១១ គណបក្ស ។ លោកបានបន្តថា បញ្ហាបន្ទាន់សម្រាប់រដ្ឋាភិបាលគឺការគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាព និងការពន្លឿនថវិកាសារពើពន្ធឆ្នាំ ២០២៤ ដែលត្រូវបានពន្យាររយៈពេលបីខែមកហើយ ។
លោកបាននិយាយថា វិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីអាចជាការចាំបាច់ ប៉ុន្តែពួកគេត្រូវតែគិតគូរពីស្ថិរភាពសារពើពន្ធ ហើយម្យ៉ាងទៀតការព្រួយបារម្ភអំពីគោលនយោបាយប្រជានិយមក៏អាចប៉ះពាល់ដល់ទំនុកចិត្តលើស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុរបស់ប្រទេសថៃផងដែរ។

នៅពេលនេះសហព័ន្ធនៃទីផ្សារមូលប័ត្រថៃ គ្រោងនឹងដាក់សំណើទៅរដ្ឋាភិបាលថ្មីក្នុងវិស័យសំខាន់ៗចំនួន៤ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញដើមទុនបរទេសកាន់តែច្រើន និងការផ្លាស់ប្តូរទីតាំងផលិតកម្មក្នុងរយៈពេលពី ៤ទៅ៥ឆ្នាំខាងមុខ។ ដោយទី១ គឺពាក់ព័ន្ធនឹងបច្ចេកវិទ្យា ទី២ គាំទ្រឧស្សាហកម្មថ្មីៗ ទី៣ ពង្រឹងសមត្ថភាពក្រុមហ៊ុនថៃ និងទី៤ បង្កើនគម្រោងបណ្តាក់ទុនធំៗជាពិសេសនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ។
ក្រៅពីនេះសភាពាណិជ្ជកម្មថៃក៏បានជំរុញឱ្យរដ្ឋាភិបាលថ្មីធ្វើការជាបន្ទាន់លើការធ្វើឱ្យសេដ្ឋកិច្ច និងទេសចរណ៍រស់ឡើងវិញជាមួយនឹងវិធានការជំរុញ និងដោយការពន្លឿនការបញ្ចេញថវិកា។
លោក សាណាន់ អានជូបូគុល ( Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃបានមានប្រសាសន៍ ហើយត្រូវដកស្រង់សំដីដោយសាព័ត៌មាន the Nation ថា វិស័យឯកជនចង់ឱ្យរដ្ឋាភិបាលថ្មី ផ្តល់អាទិភាពដល់សកម្មភាពចំនួនបីក្នុងអំឡុងពេល100 ថ្ងៃដំបូងនៃការកាន់តំណែង។
កិច្ចការអទិភាពទាំងបីនោះរួមមានៈ ទី១ ផ្តល់ជូនកញ្ចប់ជំរុញទឹកចិត្ត ដើម្បីកាត់បន្ថយថ្លៃដើមនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងថ្លៃដើមផលិតកម្មសម្រាប់វិស័យឯកជន តាមរយៈការបញ្ចុះថ្លៃប្រេង និងវិក្កយបត្រអគ្គិសនី។ ទី២ រដ្ឋាភិបាលថ្មីត្រូវតែសម្របសម្រួលជាបន្ទាន់ក្នុងការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ធ្វើឱ្យវាកាន់តែងាយស្រួល ហើយថែមទាំងជំរុញឱ្យមានជើងហោះហើរបន្ថែមទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្រូវការភ្ញៀវទេសចរបរទេស។ ទី៣ រដ្ឋាភិបាលថ្មីត្រូវតែពន្លឿនការបញ្ចេញថវិកាដែលមិនទាន់សម្រេចពីខ្ទង់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៣។
ក្រៅពីនោះ លោក សាណាន់ ក៏បានឯកភាពនិងស្នើរឲ្យ រដ្ឋាភិបាលថ្មី ពន្លឿនការអនុម័តច្បាប់ថវិកាសម្រាប់សារពើពន្ធឆ្នាំ ២០២៤ផងដែរ ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូន និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបរទេស៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថ្មីចេញដំណើរជាមួយមហិច្ឆតាលើកស្ទួយមោទនភាពជាតិឲ្យដូចសម័យអង្គរនៅ២៥ឆ្នាំខាងមុខ

ព័ត៌មាន
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន ដើ…

សហរដ្ឋអាមេរិកនឹងបន្តអនុញ្ញាតឱ្យនាំចេញបន្ទះឈីបរបស់តៃវ៉ាន់ និងកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន

ព័ត៌មាន
អាមេរិកបានសម្រេចទុកពេលឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង និងតៃវ៉ាន់អាចបន្តនាំយកបច្ចេកវិទ្យាបន្ទះឈីបទំនើបនិងឧបករណ៍ពាក់ព័ន្ធផ្សេងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ