ច្បាប់អន្តរជាតិ

តើលោក ដូណាល់ ត្រាំ ជាមេដឹកនាំគោរពច្បាប់អន្តរជាតិ ឬយ៉ាងណា?


ពិភពលោកកំពុងមានចម្ងល់ និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការសម្រេចចិត្ត និងការចាត់ចំណាត់ការជាបន្តបន្ទាប់របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជាពិសេសទៅលើបញ្ហាសណ្តាប់ធ្នាប់ពិភពលោក។ សំណួរដ៏ចម្រូងចម្រាសបានចោទសួរថា តើលោក ដូណាល់ ត្រាំ ពិតជាគោរពច្បាប់អន្តរជាតិមែន ឬយ៉ាងណា?
ច្បាប់អន្តរជាតិ
ដោយ

សារព័ត៌មាន Chanel News Asia បានរាយការណ៍នៅថ្ងៃទី៩ ខែមករា ថា ជុំវិញចម្ងល់អំពីសិទ្ធិអំណាចរបស់ខ្លួនក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាចកំពូលរបស់ពិភពលោក លោក ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងមន្ទិលនេះថា លោកពិតជាគោរពច្បាប់ ប៉ុន្តែវាអាស្រ័យលើនិយមន័យអំពីច្បាប់អន្តរជាតិ នីមួយៗប៉ុណ្ណោះ។ លោក បានបន្តទៀតថា ពេលខ្លះច្បាប់ទាំងនោះគ្រាន់តែជាការរឹតត្បិតលើអំណាចជាសកលតែប៉ុណ្ណោះ។

ក្នុងបទសម្ភាស ជាមួយកាសែត The New York Times នៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពី លោក បញ្ជាឱ្យកងកម្លាំងពិសេសអាម៉េរិក បើកប្រតិបត្តិការយោធាចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡេ លោក នីកូឡាស ម៉ាដូរ៉ូ និងការគំរាមកំហែងលើប្រទេសមួយចំនួនដូចជា កូឡំប៊ី និងកោះហ្គ្រីនលែន លោកបានលើកឡើងថា លោកមិនមានបំណងធ្វើបាបមនុស្សជាតិឡើយ ហើយក៏មិនសូវជាត្រូវការច្បាប់អន្តរជាតិដែរ ប៉ុន្តែលោកបែរជានិយាយនៅពេលក្រោយមកវិញថា លោកត្រូវការវាទៅវិញ ប្រសិនបើនិយមន័យនៃច្បាប់នោះស្របតាមបរិបទដែលលោកយល់ឃើញ។

មកដល់ពេលនេះអ្វីដែលគេដឹងនោះ គឺថា សហរដ្ឋអាម៉េរិក មិនមែនជាសមាជិក នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលអាចកាត់ទោសឧក្រិដ្ឋជនសង្គ្រាមនោះឡើយ។ យ៉ាងណាមិញលោក ត្រាំ ខ្លួនឯង ក៏ធ្លាប់មានប្រវត្តិប្រទាំងប្រទើសជាមួយប្រព័ន្ធច្បាប់នៅក្នុងសហរដ្ឋអាម៉េរិកផងដែរ រាប់ចាប់តាំងពីរឿងអាស្រូវផ្ទាល់ខ្លួន រហូតដល់នីតិវិធីនៃការដឹកនាំរដ្ឋផ្សេងៗ។

តាមរយៈសកម្មភាព និងការលើកឡើងទាំងនេះគេអាចមើលឃើញថា និយមន័យនៃ«ច្បាប់»សម្រាប់លោក ដូណាល់ ត្រាំ ហាក់មានភាពបត់បែនទៅតាមកាលៈទេសៈ និងផលប្រយោជន៍ជាតិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងរបាយការណ៍ តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នាថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.…

គណបក្សធំៗ៣នៅថៃ កំពុងប្រជែងគ្នារកសំឡេងឆ្នោត តើគណបក្សណាកំពុងលេចធ្លោជាងគេ?

ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសថៃ កំពុងបន្តទៅមុខយ៉ាងស្វិតស្វាញ អ្នកវិភាគនយោបាយមើលឃើញថា រហូតមកដល់ពេលនេះមិនទាន់មានគណបក្សណាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ