ជំនួបជាមួយទូតអូស្ត្រាលី

តើឯកឧត្តម វង្សី វិស្សុត ប្រាប់ទូតអូស្ត្រាលីអ្វីខ្លះអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច?


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអះអាងច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧នេះ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ពិសេសឈានទៅសម្រេចឲ្យបានគោលដៅក្នុងការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
IMG_0346
ដោយ

ការអះអាង​របស់ឯកឧត្តម​ វង្សី វិស្សុត យ៉ាងដូច្នេះ បានធ្វើឡើង​នៅក្នុង​ជំនួប​ទល់មុខ​ជាមួយនឹង​ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ( JUSTIN KEVIN WHYATT) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែកញ្ញា​ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងប្រទេសអូស្ត្រាលីនាពេលកន្លងមក ហើយភាគីទាំងពីរត្រូវបន្តពង្រឹង និងពង្រីគកិច្ច​សហប្រតិបត្តិការ និងភាពជាដៃគូនេះបន្ថែមទៀត​ ទាំងក្នុងទាំងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គម និងការអភិវឌ្ឍន៍នានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

ឯកឧត្តម វង្សី វិស្សុត បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប អំពីឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហា​បវរ​​ធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការកែទម្រង់ស៊ីជំរៅ ដោយឈរ​លើ​ទស្សនវិជ្ជា «យកប្រជាជនជាធំ» និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, កាត់បន្ថយភាពក្រីក្រ, បង្កើន​​​​​​​​​​​​​​​​​​ប្រសិទ្ធភាពនៃ​អភិបាលកិច្ច និងលើក​កម្ពស់សមត្ថភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាព​នៃការ​​អភិវឌ្ឍ​​សង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះ​ទៅ​​សម្រេច​​មហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ​ឆ្នាំ២០៥០។

ឯកឧត្តម​​​​​​​ឧបនាយក​​​រដ្ឋមន្រ្តី​​​​ប្រចាំការ​​​​ក៏បានជម្រាបផងដែរ អំពីក្របខណ្ឌគោល​នយោបាយ​​​​​ចម្បង នៃ​​យុទ្ធសាស្រ្ត​​​​បញ្ច​​​​​កោណ-ដំណាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលទី១ គឺ៖ ទី១. ថែរក្សា​ឱ្យ​​​​​​បាននូវ​ចលនការនៃសុខ​​​​​​​​​សន្តិភាព និង​ការអភិវឌ្ឍ និង ទី២. កសាង និងពង្រឹង​មូលដ្ឋាន​​​​​គ្រឹះ​សម្រាប់​ជំរុញ​សម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ​​​​​​​​​​​​សម្រាប់​​​​​​​​​​​​​​រយៈពេល ២៥ ឆ្នាំខាងមុខ តាមរយៈការកសាង​ភាព​ធន់​រឹងមាំ​នៃវិស័យចំនួន ៥ ដែលរួមមាន៖ ភាពធន់នៃវិស័យ​​​​សាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់​​​នៃវិស័យហិរញ្ញវត្ថុ, ភាពធន់នៃ​វិស័យ​​មូលធន​មនុស្ស និង​សង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុង​​​ការ​​​​​​​​ឆ្លើយតបនឹងការប្រែប្រួល​អាកាស​ធាតុ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់​អាទិភាព​​​ខ្ពស់បំផុត​ដល់ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជា​រដ្ឋបាល​សាធារណៈ​ទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, ឆ្លាតវៃ និងស្អាតស្អំ តាមរយៈ​ការអនុវត្ត​សិទ្ធិ​អំណាច​រដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និងការចាត់ចែង​កិច្ចការ​​​ប្រទេសជាតិ, ការកសាងជាតិ, ការពង្រឹងនីតិរដ្ឋ ដោយយកចិត្តទុកដាក់ដល់ផល​ប្រយោជន៍​ប្រជាជន សំដៅ​​​​គាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព។ ក្នុងស្មារតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំផ្ទាល់លើ​ការអនុវត្ត​​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានចាប់ផ្តើមធ្វើការកែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់» និងពង្រឹងការអនុវត្តគោលការណ៍​គុណាធិ​បតេយ្យ​ក្នុងមុខងារសាធារណៈ។ ទន្ទឹមនេះ សម្តេចធិបតី ក៏ដឹកនាំដោយ​ផ្ទាល់លើ​អាទិភាព​​​​​​​​គន្លឹះចំនួនពីរទៀត ​​ក្នុង​វិស័យ​អប់រំ និង​​សុខាភិបាល​​​​ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងកសាងជាតិក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។

ឯកឧត្តម វង្សី វិស្សុត ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលីផងដែរ អំពីអាទិភាពការងារ សំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តោតលើ​​​អាទិភាពការងារសំខាន់ៗ ដូចជា៖ (១).ការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី (២).ការត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ឱ្យមានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងសម្រាប់បម្រើឱ្យគោលដៅដោះស្រាយបញ្ហា មិនមែន​​ដើម្បីបង្កើតបញ្ហា និងប៉ះពាល់​ដល់​​​ផលិតភាព និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ក៏ដូចជាជីវភាពរស់​នៅ​​​​​​​​​​របស់ប្រជាជន និង (៣).ការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ ព្រមទាំងកិច្ចការតាមដាន, ការត្រួ​ត​​ពិនិត្យ និងការវាយតម្លៃដោយផ្អែកភស្តុតាង លើការអនុវត្តយុទ្ធសាស្រ្ត​​​បញ្ច​កោណ-ដំណាក់កាលទី១ របស់​​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវគាំទ្រដល់ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ (Southeast Asia Economic Strategy to 2040) របស់អូស្រ្តាលី ដែលក្នុងនោះមានវិធានការចំនួន ៧៥ និងមានអនុសាសន៍ជាក់លាក់សម្រាប់ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ប៉ុន្តែបានកត់សម្គាល់អំពីភាពមានកម្រិតនៅឡើយនៃការវិនិយោគ និងធុរកិច្ចអូស្ត្រាលីនៅកម្ពុជា ។ ដូចនេះ ភាគីទាំងពីរត្រូវង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ​​​សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងក្នុងការទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ជុះតម្លៃរហូតដល់ ១០% ភ្លាមៗរាល់ការទិញម៉ូទ័របូមទឹកនៅ ម៉ូទ័របូមទឹកម៉ាក លីអូ - LEO Pump ដោយគ្រាន់តែទូទាត់

ព័ត៌មាន
ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលចង់បានម៉ូទ័របូមទឹក ឬក៏ម៉ូទ័រជម្រុញទឹកជាច្រើនប្រភេទដូចជា ម៉ូទ័រជម្រុញទឹកឡើងអាគារខ្ពស់ៗ ម៉ូទ័រសម្រាប់…

មេ CSX វាយតម្លៃថា ទីផ្សារភាគហ៊ុននៅតែរក្សាបានស្ថានភាពល្អប្រសើរ ទោះទំហំជួញដូរមានការធ្លាក់ចុះបន្តិច

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)បានវាយតម្លៃថា ទីផ្សារភាគហ៊ុននៅកម្ពុជានៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនៅរក្សាបានស្ថានភាពល្អប្រសើរ បើទោះបីមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ