ដាំណាំទុរេន

តើបច្ចុប្បន្ននៅកម្ពុជា ដល់រដូវប្រមូលផលទុរេនហើយ ឬនៅ?


នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានផ្លែទុរេនជាច្រើនបានចរាចរលក់នៅលើទីផ្សារក្នុងស្រុក ជាមួយនឹងតម្លៃថោកៗ ខណៈអ្នកលក់មួយចំនួនបានអះអាងថា ទុរេនទាំងនោះ គឺជាទុរេន ដែលដាំដុះនៅក្នុងស្រុក។ ក្រុមអ្នកជំនាញលើដំណាំទុរេន បានអះអាងថា បច្ចុប្បន្នដំណាំទុរេននៅកម្ពុជា នៅពុំទាន់ដល់រដូវប្រមូលផលនៅឡើយទេ ពោលគឺអាចប្រមូលផលបាននៅចន្លោះខែឧសភា ដល់ខែកក្កដា ខណៈមានទុរេនតិចតួចនៅតំបន់មួយចំនួនប៉ុណ្ណោះ ដែលបានប្រមូលផលនាពេលនេះ។
ដាំណាំទុរេន
ដោយ

លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសជំនាញលើដំណាំទុរេន នៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា ជាទូទៅដំណាំទុរេននៅកម្ពុជា គឺប្រមូលផលនៅចន្លោះខែមិថុនា និងខែកក្កដា ពោលគឺមកទល់ពេលនេះ ដំណាំទុរេនរបស់ប្រជាកសិករនៅកម្ពុជា នៅពុំទាន់អាចប្រមូលផលបាននៅឡើយទេ ជាក់ស្តែងដូចជាដំណាំទុរេននៅតំបន់មេមត់ បែកអន្ទូង ខេតត្តកំពង់ចាម ជាដើម។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា ក៏មានទុរេននៅតំបន់មួយចំនួនអាចប្រមូលផលបានតិចតួចនាពេលបច្ចុប្បន្ននេះដែរ ដូចជានៅខេត្តកំពត និងមណ្ឌលគិរី ជាដើម។

ជាមួយគ្នានេះលោក ឃឹម ប៊ុនឡែន កសិករដាំទុរេននៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia បានលើកឡើងថា បច្ចុប្បន្នផ្លែទុរេនមិនទាន់ដល់ពេលប្រមូលផលនៅឡើយទេ ដោយការប្រមូលផលផ្លែទុរេនដាំដោយកសិករខ្មែរភាគច្រើន គឺក្រោយពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បើតាមអ្នកជំនាញរូបនេះ សហគមន៍អ្នកដាំទុរេននៅក្នុងស្រុកមិនមានច្រើននោះទេ ហើយផ្ទៃដីដាំដុះក៏ពុំមានច្រើននោះដែរ ហើយតម្លៃទុរេននៅក្នុងស្រុកទៀតសោត ក៏មានតម្លៃយ៉ាងហោចណាស់២ម៉ឺនរៀលឡើងទៅក្នុង១គីឡូក្រាមដែរ ពោលគឺទុរេនដាំក្នុងស្រុកមិនអាចលក់ក្នុងតម្លៃទាបជាង១,៥០០០រៀល ក្នុង១គីឡូក្រាមនោះទេ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក ស៊ីម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានខេមបូណូមីសថា ការប្រមូលផលផ្លែទុរេននៅក្នុងខេត្តកំពង់ចាម បច្ចុប្បន្ន គឺមានតិចតួចប៉ុណ្ណោះ។ បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ការប្រមូលផលផ្លែទុរេនបានច្រើនជាទូទៅនៅចន្លោះពីខែឧសភា ដល់ខែមិថុនា។

គួរបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានជំរុញដល់ក្រសួងពាណិជ្ជកម្ម ឱ្យយកចិត្តទុកដាក់លើការត្រួតពិនិត្យលើគុណភាពផ្លែទុរេន ទាំងសម្រាប់ទុរេននាំចូល និងទុរេនដាំដុះក្នុងស្រុក បន្ទាប់ពីបានឃើញករណីអាជ្ញាធរគយចិន ហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីវៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុ ដែលអាចបង្កជាជំងឺមហារីកដល់អ្នកបរិភោគ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើទីផ្សារជ័រកៅស៊ូកម្ពុជា អាចនឹងមានការកើនឡើងដែរទេ ក្រោយផលិតកម្មកៅស៊ូធម្មជាតិ អន្តរជាតិ ត្រូវគេរំពឹងថា នឹងផ្តល់ទិន្នផលទាបជាងតម្រូវការ?

សមាគមនៃប្រទេសផលិតកៅស៊ូធម្មជាតិ បានអះអាងថា ផលិតកម្មកៅស៊ូធម្មជាតិ ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលទាបជាងតម្រូវការបន្តទៀតនៅក្នុងឆ្នាំ២០២៥…

អង្គការ FOUR PAWS អំពាវនាវឱ្យមានការចូលរួម «យុទ្ធនាការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅប្រទេសកម្ពុជា»

អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៥ បានបើកដំណើរការយុទ្ធនាការបន្ទាន់មួយ ដើម្បីអំពាវនាវ និងជំរុញឱ្យមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ