វិស័យការពារជាតិ

តើប្រទេសថៃ កំពុងតែងប់ងុល «ស្រវឹងសង្គ្រាម» មែនឬ?


ក្រោយយោធាល្មោភសង្គ្រាមថៃ បានបើកការវាយប្រហារចូលឈ្លានពានយ៉ាងសាហាវព្រៃផ្សៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាជិត ២០ថ្ងៃកន្លងមកនេះ ថៃ បានរងការចោទជាសំណួរជាច្រើនពីសហគមន៍អន្តរជាតិ។ សំណួរធំៗ៣ ក្នុងចំណោមសំណួរចាក់ដោតជាច្រើន ក្នុងនោះ រួមមាន តើថៃ កំពុងឈ្លក់វង្វែងស្រវឹងនឹងការបង្កសង្រ្គាមមែនឬ? តើថៃ កំពុងគិតថា ខ្លួនឯងជាតួឯកនៅក្នុងតំបន់មែនឬ? ហើយថ្មីៗនេះដែរ ក្រោយពីយោធាថៃបំផ្លាញរូបសំណាកព្រះហិណ្ឌូនៅច្រកអានសេះ ក្នុងដែនអធិបតេយ្យភាពកម្ពុជា ពិភពលោកបានចោទជាសំណួរថា តើថៃ ជាប្រជាជាតិ ដែលកំពុងស្រវឹងនឹងសង្រ្គាមមែនឬ?
វិស័យការពារជាតិ
ដោយ

លោក ប្រាវីត រោចាណាភ្រឹក អ្នកសារព័ត៌មានជាន់ខ្ពស់របស់កាសែត Khaosod English បានសរសេរអត្ថបទវិភាគមួយដ៏គួរចាប់អារម្មណ៍នៅថ្ងៃទី២៥ ខែធ្នូ នេះ ដោយដាក់ចំណងជើងធំៗថា តើយោធាថៃ កំពុងស្រវឹងសង្គ្រាម ឬយ៉ាងណា? ការចោទជាសំណួរនេះបានកើតឡើងក្រោយយោធាថៃ ដែលកំពុងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា បានបំផ្លាញខ្ទេច បំផ្លាញខ្ទី មិនស្គាល់អ្វី ដែលជាតម្លៃនៃសាសនា អ្វីដែលជាតម្លៃនៃវប្បធម៌របស់តំបន់ និង​អ្វីដែលជាតម្លៃ នៃបេតិកភណ្ឌរបស់មនុស្សជាតិ នោះទេ ជាពិសេសក្រោយការវាយកម្ទេចរូបសំណាកសំណាងឱ្យសាសនាហិណ្ឌូ។

អ្នកជំនាញរូបនេះបានចាត់ទុកទង្វើដ៏គឃ្លើនរបស់យោធាថៃនេះ កំពុងអូសទាញប្រទេសទី៣ ដែលមិនពាក់ព័ន្ធនឹងសង្គ្រាមខ្មែរ-ថៃ ដូចជាឥណ្ឌាជាដើម មានការខឹងសម្បារ ធុញទ្រាន់ និងមើលមកប្រទេសថៃ ក្នុងផ្លូវអវិជ្ជមាន។ ជាក់ស្តែងអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី២៤ ខែធ្នូ បានចេញមកស្ដីបន្ទោសទង្វើរបស់យោធាថៃថា ជាការមិនគោរពឱ្យតម្លៃលើសាសនាហិណ្ឌូ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកគោរពជឿជាក់នៅជុំវិញពិភពលោក ហើយថា រឿងបែបនេះមិនគួរកើតឡើងនោះឡើយ។

យ៉ាងណាមិញអ្នកវិភាគរូបនេះមើលឃើញថា ក្រោយយោធាថៃ កំពុងស្រវឹងសង្រ្គាម មានប្រព័ន្ធផ្សព្វផ្សាយថៃ ជាច្រើន បានផ្សព្វផ្សាយបន្តដោយមិនប្រយ័ត្នប្រយែងរហូតត្រូវបានគេមើលឃើញថា ថៃ ជាប្រជាជាតិ ដែលកំពុងងប់ងុលស្រវឹងជាមួយនឹងការធ្វើសង្រ្គាម។

សម្រាប់អ្នកវិភាគខាងលើ ការបំផ្លាញប៉ាតណាប៉ាតណីរបស់យោធាថៃ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ និងបង្កអរិភាពកាន់តែធ្ងន់ធ្ងរជាមួយកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងកំពុងបង្កបញ្ហាជាមួយប្រជាជាតិផ្សេង ជាពិសេសឥណ្ឌា ដែលគេដឹងថា ជាប្រទេសប្រភពដើមរួមមួយ នៃអរិយធម៌នៅអាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា តែម្តង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើថៃ អាចអូសបន្លាយសង្គ្រាមឈ្លានពានកម្ពុជា រហូតដល់ថ្ងៃបោះឆ្នោតនៅក្នុងប្រទេសថៃ ឬយ៉ាងណា?

មេដឹកនាំគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាច បានលើកឡើងដើម្បីតោងយកប្រជាប្រិយភាពថា ប្រសិនបើគណបក្សខ្លួនបន្តដឹកនាំរដ្ឋាភិបាលថៃ នៅក្នុងអាណត្តិថ្ម…

ចិន បង្ហាញឆន្ទៈជាថ្មីក្នុងការជួយសម្របសម្រួលឱ្យភាគីកម្ពុជា-ថៃ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស លោក តេង ស៊ីជុន (Deng Xijun) បានមកបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ