វិស័យចិញ្ចឹមសត្វ

តម្លៃជ្រូករស់បានធ្លាក់ថ្លៃជាង២,០០០រៀលក្នុង១គីឡូក្រាម តើមកពីមូលហេតុអ្វី?


តម្លៃជ្រូករស់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានស្ទុះឡើងមួយរយៈកន្លងមក។ បច្ចុប្បន្នជ្រូករស់អាចលក់បានចន្លោះពី៨,០០០រៀលទៅ៨,៤០០រៀលក្នុង១គីឡូក្រាម ខណៈកាលពីពេលកន្លងទៅអាចលក់បានចន្លោះពី១០,០០០រៀលទៅ១១,០០០រៀលក្នុង១គីឡូក្រាម។
វិស័យចិញ្ចឹមសត្វ
ដោយ

តម្លៃជ្រូករស់បានធ្លាក់ចុះប្រមាណ២,០០០រៀលក្នុង១គីឡូក្រាមនៅមួយខែចុងក្រោយនេះ ក្រោយពលរដ្ឋនាំគ្នាសម្រុកលក់ចេញក្នុងពេលតែមួយ គួបផ្សំការឆ្លងរីករាលដាល់ជំងឺនៅតាមបណ្ដាប្រទេសមួយចំនួនបានធ្វើឱ្យទីផ្សារជ្រូកមានការធ្លាក់ចុះ។ នេះបើតាមការអះអាងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបន្ថែមថា តម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់អ្នកចិញ្ចឹមនោះទេ ពោលគឺបានត្រឹមទប់ទល់ប៉ុណ្ណោះ។ តែយ៉ាងណាស្ថិតក្នុងស្ថានភាពនេះ ប្រធានសមាគមរូបនេះជំរុញឱ្យអ្នកចិញ្ចឹមជ្រូកបន្តថែរក្សាជ្រូកឱ្យបានល្អដោយអនុវត្តស្តង់ដាអនាម័យឱ្យបានត្រឹមត្រូវដើម្បីការពារជំងឺឆ្លងនៅក្នុងរដូវទឹកឡើង។

ជុំវិញបញ្ហាតម្លៃជ្រូកនេះដែរ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា កត់សម្គាល់ឃើញថា តម្លៃសាច់ជ្រូកនៅលើទីផ្សារក្នុងរដូវបុណ្យភ្ជុំ និងក្រោយបុណ្យភ្ជុំក្នុងឆ្នាំនេះ ត្រូវបានអាជីវករលក់ក្នុងតម្លៃទាបជាងឆ្នាំមុន ដោយសារតម្លៃជ្រូករស់មានការធ្លាក់ចុះ។ បើតាមអ្នកជំនាញរូបនេះ ស្ថានភាពតម្លៃជ្រូកនាពេលបច្ចុប្បន្នពុំបង្កផលប៉ះពាល់ដល់អាជីវករនោះទេ តែអាចមានផលប៉ះពាល់ដល់អ្នកចិញ្ចឹម។

បើតាមការគូសបញ្ជាក់របស់លោក ស្រ៊ុន ពៅ បច្ចុប្បន្នជ្រូករស់អាចលក់បានចន្លោះពី៨,០០០ទៅ៨,៤០០រៀលក្នុង១គីឡូក្រាម ខណៈកាលពីមុនអាចលក់បានប្រមាណ១០,០០០រៀលទៅ១១,០០០រៀលក្នុង១គីឡូក្រាម។ បច្ចុប្បន្នកម្ពុជា ត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ត្រូវបានបើកដំណើរការឡើងវិញ ក្រោយផ្អាកអស់ជាច្រើនឆ្នាំ

ការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនរបស់ចិន ត្រូវបានបើកដំណើរការឡើងវិញក្រោយផ្អាកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ដ…

តើអ្វីនៅពីក្រោយហេតុការណ៍បាក់ស្រុតដីជម្រៅរហូតដល់៥០ម៉ែត្រនៅប្រទេសថៃ?

ប្រទេសថៃ ដែលបានឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទាំងកម្រោល បានជួបវិបត្តិជាបន្តបន្ទាប់ដូចជាវិបត្តិនយោបាយផ្ទៃក្នុង វិបត្តិសេដ្ឋកិច្ច ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ