កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ចង់បង្កើតកិច្ចព្រមព្រៀងជាមួយកម្ពុជា និងឈានទៅបង្កើមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់មួយ


លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab បានលើកឡើងនៅក្នុងជំនួបជាមួយនឹងសម្តេចទេជោ ហ៊ុន សែន នៅថ្ងៃទី២៤ឧសភាថា លោកក៏ចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅតាមបណ្ដាប្រទេសជាច្រើន ដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម ដែលវាមានតួនាទីសំខាន់ជាច្រើនក្នុងការបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក រំពឹងថា នឹងអាចចុះកិច្ចព្រមព្រៀងមួយជាមួយកម្ពុជានាពេលខាងមុខនេះផងដែរ។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុក​សម្តេចតេជោហ៊ុន សែន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២។
ដោយ

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab បានលើកឡើងពីគោលបំណង​ចង់បង្កើតមជ្ឈមណ្ឌល​មួយនៅកម្ពុជា ដោយតាមរយៈមជ្ឈមណ្ឌលនេះ នឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។ ម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម ។ ហើយក៏មានការងារមួយចំនួនទៀតដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ។

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab រំពឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងអាចធ្វើការជាមួយកម្ពុជា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយគ្នា​នាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកសាស្ត្រាចារ្យអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាតែម្ដង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានស្នើអញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញ​ចូលរួមក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថាកាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ កម្ពុជាក៏បានរៀបចំវេទិកាសន្ទនាអាស៊ានពិភពលោកទី១ដែរ ដែលកាលនោះ មានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា IMF ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។

យ៉ាងណាមិញ នៅលើកនេះកិច្ចសន្ទនាអាស៊ានពិភពលោក ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២២នោះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនោះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារវេទិកាសេដ្ឋកិច្ចពីពិភពលោក គឺមានចំនុចជាច្រើនដែលធ្វើការងារប្រទាក់ក្រឡាគ្នាដែលបម្រើនូវផលប្រយោជន៍ដល់អាស៊ាន។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យKlaus Schwab បានមានប្រសាសន៍ថា គាត់ពិតជាអរគុណសម្ដេចតេជោដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោកចាត់ទុកអាស៊ានពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោកក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ព្រោះសម្ដេចជាប្រធានអាស៊ាននៅឆ្នាំនេះ។ លោកសាស្ត្រាចារ្យបានបន្ថែមទៀតថាលោកក៏ត្រូវបានការអញ្ជើញពីក្រុមប្រទេសG20 ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។ លោកបានបញ្ជាក់ថានេះគឺជាឱកាសដ៏ល្អ សម្រាប់លោកទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) រៀបចំព្រឹត្តិការណ៍ «ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ» (Chbar Ampov Day) ដើម្បីកៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ

ព័ត៌មាន
ការរត់គឺជាកីឡាដ៏ពេញនិយម ហើយបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន ព្រោះការរត់គឺជាសកម្មភាពហាត់ប្រាណ ដែលងាយស្រួលនិងមានប្រយោ…

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចការសាងសង់បានជិត៣០%ហើយ ខណៈផ្លូវយន្ដហោះរត់បានតភ្ជាប់ទាំងស្រុង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានអះអាងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តម្លៃជិត១ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនចិននោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ