អត្ថបទពាណិជ្ជកម្ម

ស័ង្កសីរបស់ ISI បំពាក់បច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាពការពារច្រែះខ្ពស់ និងមានការធានា២០ឆ្នាំ


ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផល ដែកឈានមុខ និងធំជាគេនៅកម្ពុជា ដោយបានឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបាន វិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩។
ស័ង្កសីរបស់ ISI បំពាក់បច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាពការពារច្រែះខ្ពស់ និងមានការធានា២០ឆ្នាំ
ដោយ
អំពី ISI

ចំណុចស្នូលនៃភាពជោគជ័យរបស់ក្រុមហ៊ុននេះ គឺដោយសារក្រុមហ៊ុនមានចក្ខុវិស័យ "ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និង ចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា" ដែលផ្តោតលើការខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។

ដើម្បីបន្តផ្តល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែង អភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន។ ជាក់ស្តែងកាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានសម្ភោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុនជាមួយនឹងស្តង់ដារអូស្ត្រាលី។

សូមបញ្ចាក់ផងដែរ ផលិតផលស័ង្កសីត្រូវបានរកឃើញ និងប្រើប្រាស់តាំងពីឆ្នាំ១៩៣០ ដែលត្រូវបានក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុអាលុយមីញ៉ូម(AI) ៩៩% មិនអាចការពារភាពច្រែះបាន។ នៅឆ្នាំ២០១៦ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាននាំចូលនៅផលិតផលស័ង្កសី ISI ផាម (ISI PALM”) ដែលត្រូវបានក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៤៥% និងអាលុយមីញ៉ូម(AI) ៥៥% អាចទប់ទល់នឹងភាពច្រែះបានប្រសើរជាងមុន និងធានា១០ឆ្នាំ។

បច្ចុប្បន្នស័ង្កសី ISI ផាម បច្ចេកវិទ្យាអ៊ីណុក (ISI PALM® With INOK”“ TECH) ជាបច្ចេកវិទ្យាថ្មីគុណភាពខ្ពស់ទ្វេដង ជាមួយនឹងសារធាតុក្រូមេពិសេសពីរបន្ថែម ម៉ាញ៉េស្យូមស៊ីលីកុន(Mg Si) អាលុយមីញ៉ូមស័ង្កស៏ (Mgzn) និងអាលុយមីញ៉ូ មស័ង្កសី(Al-Zn) ល្អបំផុតលើការទប់ស្កាត់ភាពច្រែះនៅលើផ្ទៃមុខកាត់ស័ង្កសី និងរន្ធបាញ់វីស គុណភាពទ្វេដង និងធានា២០ឆ្នាំ។ ស័ង្កសី ISI ផាម បច្ចេកវិទ្យា អ៊ីណុក (ISI PALM® With INOK' TECH) ការពារច្រែះបានល្អបំផុតក្នុងបរិយាកាសតំបន់ឧស្សាហកម្ម ដែលសំបូរទៅដោយផ្សែងពុល និងតំបន់សមុទ្រ។

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្តេជ្ញាចិត្តខ្ពស់ ពិសេស គឺយើងបានផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផល របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយ ទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក?

ព័ត៌មាន
តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក? ការសម្រេចចិត្តរបស់មហាអំណាចសេដ្ឋកិច្ចលេខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ