វ៉ាក់សាំងកូវីដ១៩​

ក្រុមហ៊ុនឱសថបារាំង Sanofi វិនិយោគជាង៦០០លានដុល្លារចូលរួមផលិតវ៉ាក់សាំងកូវីដ-១៩


ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ប្រទេសបារាំងមានឈ្មោះថា Sanofi បានឲ្យដឹងកាលពីថ្ងៃច័ន្ទទី ១២ ខែមេសាថា ខ្លួននឹងវិនិយោគក្នុងទឹកប្រាក់ ៤០០លានផោន ឬស្មើនឹងប្រមាណ៦០០ លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ថ្មីមួយប្រភេទនៅប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel New Asia។
ទីស្នាក់ការក្រុមហ៊ុន Sanofi នៅប្រទេសបារាំង
ដោយ

សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បារាំង Sanofi បាន​រៀបរាប់​ថា ទីតាំង​ផលិត​វ៉ាក់សាំង​ថ្មី​មួយ​នៅ​សិង្ហ​បុរី​ដែល Sanofi វិនិយោគ​នឹង​ផ្តល់​លទ្ធភាព​ផលិត​និង​អភិវឌ្ឍ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​តំបន់​អាស៊ី ដើម្បី​អាច​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​រាតត្បាត​ម្តងទៀត​នា​ពេល​អនាគត​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​វិនិយោគ​នេះ​ត្រូវ​បាន​រំពឹង​ថា អាច​បង្កើត​ការងារ​នៅ​សិង្ហ​បុរី​បាន​ជាង​២០០​កន្លែង ដោយ​គម្រោង​នឹង​ចាប់ផ្តើម​សាងសង់​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ ២០២១​នេះ ហើយ​វា​នឹង​ដំណើរការ​ផលិតកម្ម​ពេញលេញ​នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២៦​។

គួរ​ជម្រាប​ថា ទីតាំង​ផលិត​មួយ​ថ្មី​ទៀត​នៅ​សិង្ហ​បុរី នឹង​ជួយ​បំពេញបន្ថែម​សមត្ថភាព​ក្នុង​ការ​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sanofi ជាមួយនឹង​រោងចក្រ​ដែល​ខ្លួន​មាន​ស្រាប់​ក្នុង​តំបន់​អឺរ៉ុប​នឹង​អា​មេ​រិ​ក​។ លើស​ពី​នេះ Sanofi នឹង​ក្លាយជា​អ្នក​ផលិត​វ៉ាក់សាំង​ឈានមុខ​គេ​មួយ​ប្រចាំ​ទ្វីបអាស៊ី​។ 

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ឱសថ​បារាំង​មួយ​នេះ ក៏​បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​អង់គ្លេស GSK ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ដែរ ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ឈាន​ដល់​ការ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង​ក្នុង​តំណាក់កាល​ចុង​ក្រោយ នៅ​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០២១​នេះ មុន​នឹង​អាច​ទទួល​បានការ​អនុ​ញ្ញា​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​។

ក្រុមហ៊ុន​រំពឹង​ថា វ៉ាក់សាំង​ដែល​ខ្លួន​ផលិត​បាន​នឹង​អាច​ចូលខ្លួន​មក​ជួយ​ស្រោចស្រង់​ស្ថានការណ៍​កូ​វី​ដ​-១៩​នៅ​បារាំង​ដែល​កំពុង​រង​គ្រោះ គ្រា​ដែល​បច្ចុប្បន្ន​បារាំង​កំពុង​បិទ​ខ្ទប់​ប្រទេស​របស់​ខ្លួន​នៅឡើយ ក្រោយ​រលក​ទី​៣​នៃ​កូ​វី​ដ​១៩​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយពីរងការពិន័យដល់ទៅជិត៣ពាន់លានដុល្លារ តើក្រុមហ៊ុនមហាសេដ្ឋី Jack Ma កំពុងប្រឈមវិបត្តិអ្វីខ្លះ?

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន អាលី បាបា កាលពីថ្ងៃច័ន្ទទី១២ ខែមេសាម្សិលមិញបានឲ្យដឹងថា ខ្លួននឹងមិនរងផលប៉ះពាល់អ្វីធំដុំពីការដាក់ពិន័យជិត៣ពាន់លានដុល្ល…

ក្រុមហ៊ុនយក្សវៀតណាម Vingroup បង្ហាញផែនការបោះផ្សាយលក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនឯកជនដ៏ធំបំផុតនៅវៀតណាម Vingroup កំពុងពិចារណាលើគម្រោងបោះផ្សាយលក់មូលបត្រ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន VinFast នៅក្នុងសហរដ្ឋអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ